បារាំង៖ព្រះរាជអាជ្ញាបារាំងបាននិយាយថា ប៉ូលីសបារាំងបានបើកការវាយឆ្មក់នៅចុងសប្តាហ៍ ដើម្បីដោះលែងបុរសម្នាក់ត្រូវបានចាប់ពង្រត់នៅទីក្រុងប៉ារីស ដើម្បីបង្ខំកូនប្រុសជាមហាសេដ្ឋីរូបិយបណ្ណរបស់លោកឲ្យបង់ប្រាក់ចំនួនជិត ៨ លានដុល្លារថ្លៃលោះ សកម្មភាពនេះបានចាប់ខ្លួនមនុស្ស ៥ នាក់ដែលជាប់ពាក់ព័ន្ធ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការិយាល័យរដ្ឋអាជ្ញាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលមិនស្គាល់អត្តសញ្ញាណនោះត្រូវបានគេតាមដានទៅកាន់អាសយដ្ឋានមួយនៅជាយក្រុងប៉ារីសនៃទីក្រុង Essonne ដែលប៉ូលីសបានឆ្មក់ចូលកាលពីល្ងាចថ្ងៃសៅរ៍។ លោកត្រូវបានគេចាប់ពង្រត់នៅសង្កាត់ទី១៤ ភាគខាងត្បូងក្រុងប៉ារីសនៅពាក់កណ្តាលព្រឹកថ្ងៃព្រហស្បតិ៍។ មន្ត្រីប៉ូលិសម្នាក់បាននិយាយទៅកាន់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា...
ទីក្រុងហូជីមិញ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសទីក្រុងហូជីមិញ បានរុះរើប្រតិបត្តិការជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនមនុស្ស ២៧ នាក់ និងរឹបអូសថ្នាំញៀន ២៤៥ គីឡូក្រាមជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តលើបណ្តាញពាក់ព័ន្ធនឹងអ្នកបម្រើការលើយន្តហោះចំនួន ៤ នាក់ត្រូវបានចោទប្រកាន់ថា បានរត់ពន្ធគ្រឿងញៀនទៅប្រទេសវៀតណាម។ គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនការចាប់ខ្លួនសរុបក្នុងសំណុំរឿងនេះបានកើនឡើងដល់ ១,៥២៩ ដែលសម្គាល់ប្រតិបត្តិការនេះថា ជាធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុង ។ ការស៊ើបអង្កេតនេះបានពង្រីកបន្ទាប់ពីការចាប់ខ្លួនមុននេះ...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា TikTok ត្រូវបានរងការផាកពិន័យពីសហភាពអឺរ៉ុបដ៏ធំជាទឹកប្រាក់ចំនួន៥៣០ លានអឺរ៉ូ ស្មើនឹងត ៦០០ លានដុល្លារ កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ថា បានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិអឺរ៉ុបទៅកាន់ប្រទេសចិន ហើយមិនបានធានាថា វាត្រូវបានការពារពីការចូលប្រើដោយអាជ្ញាធរចិន។ TikTok មានការិយាល័យនៅអាមេរិកបាននិយាយថា ខ្លួនគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះការផាកពិន័យពីទីក្រុងប្រ៊ុចសែល។ វាបានទទូចថា ខ្លួនមិនដែលបានទទួលសំណើពីអាជ្ញាធរចិនសម្រាប់ទិន្នន័យអ្នកប្រើនៅអឺរ៉ុប។ ក្រុមឃ្លាំមើលការការពារទិន្នន័យរបស់ប្រទេសអៀរឡង់បាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សដែលគ្រប់គ្រងដោយចិនបានទទួលស្គាល់ក្នុងអំឡុងពេលស៊ើបអង្កេតថា...
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស គឺជាតំបន់ដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌ និងភាសា។ ខណៈដែលប្រទេសនីមួយៗមានភាសាផ្លូវការផ្ទាល់ខ្លួន ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាភាសាទីពីរ ឬភាសាការងារនៅក្នុងប្រទេសមួយចំនួន ដើម្បីសម្រួលដល់ការទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងការអប់រំ។ ប្រទេសអាស៊ានដែលភាសាអង់គ្លេសត្រូវបានទទួលស្គាល់ជាភាសាផ្លូវការ ឬប្រើជាភាសាទីពីរយ៉ាងសំខាន់រួមមាន សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ សិង្ហបុរី៖ សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្រិតស្ទាត់ជំនាញភាសាអង់គ្លេសខ្ពស់បំផុតនៅអាស៊ី។ ភាសាអង់គ្លេសជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការទាំងបួន (រួមជាមួយភាសាម៉ាឡេ ម៉ាន់ដារិន...
នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ (DDC) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១ ឧសភា ២០២៥ ថា មានករណីស្លាប់មួយករណីដោយសារជំងឺអាន់ត្រាក់ (Anthrax) នៅខេត្តមុកដាហាន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបរិភោគ និងការចែកចាយសាច់គោអំឡុងពិធីសាសនាមួយ។ បច្ចុប្បន្ន មនុស្សសរុប ២៤៧ នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងតាមដានផ្នែកវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ករណីស្លាប់នេះ គឺជាករណីស្លាប់ដោយជំងឺអាន់ត្រាក់លើកដំបូងរបស់ប្រទេសថៃ ចាប់តាំងពីឆ្នាំ១៩៩៤។ អ្នកជំងឺដែលស្លាប់គឺជាបុរសអាយុ...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿងក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកពាក់ជើងទាអន្តរជាតិ ឆ្នាំ២០២៥ “The SEA WAVE 2025 Round 1” នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង Pathumthani ប្រទេសថៃ។ សម្រាប់មេដាយ ៧ គ្រឿងដែលទទួលបានរួមមាន មេដាយប្រាក់ចំនួន...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីវិនិយោគិនរបស់អាមេរិកលោក Warren Buffett បានរិះគន់គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump ដោយព្រមានថា ការប្រើប្រាស់ពន្ធកើនឡើងរបស់សេតវិមានគឺស្មើនឹងការបង្វែរពាណិជ្ជកម្មទៅជាសកម្មភាពនៃសង្គ្រាម។ ថ្លែងនៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway កាលពីថ្ងៃសៅរ៍ មហាសេដ្ឋីវិនិយោគិនរូបនេះបានប្រកែកប្រឆាំងនឹងការប្រើប្រាស់ពន្ធជាអាវុធ ដោយនិយាយថា ពាណិជ្ជកម្មដែលមានតុល្យភាពគឺចាំបាច់សម្រាប់វិបុលភាព និងសន្តិភាពពិភពលោក។ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងកាលខែមករា លោក Trump...
ក្រុងញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីវិនិយោគិនអាមេរិក លោក Warren Buffett បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីតំណែងជានាយកប្រតិបត្តិ Berk shire Hathaway នៅចុងឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីក្រុង Omaha រដ្ឋ Nebraska ។ មហាសេដ្ឋីវិនិយោគិនមានវ័យ ៩៤...
ក្រុងញូវយ៉ក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ China Daily បាននិយាយថា មហាសេដ្ឋីវិនិយោគិនជើង ចាស់អាមេរិក លោក Warren Buffett កាលពីថ្ងៃសៅរ៍ បានព្រមានប្រឆាំងនឹងពន្ធគយ និងការការពារនិយម បន្ទាប់ពីប្រាក់ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុន Berkshire Hathaway បានធ្លាក់ចុះ ១៤ ភាគរយមកត្រឹម ៩.៦៤...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានបន្តធ្វើការចរចា ជាមួយនឹងកីឡាករ William Saliba ពីក្លឹបកាំភ្លើងធំ Arsenal ជាច្រើនសប្តាហ៍មកហើយ។ តាមផែនការ Real Madrid ចង់បាន Saliba និងកំពុង តាមស្ទាបស្ទង់ទឹកចិត្តរបស់ក្លឹប Arsenal...