ញូវយ៉ក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសទីមួយរបស់ក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla បានធ្លាក់ចុះជាង ២/៣ ចំពេលមានប្រតិកម្មប្រឆាំងនឹងក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk បានធ្វើឲ្យរងផលប៉ះពាល់ដល់ការលក់ និងបានធ្វើឲ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះផងដែរ។ ក្រុមហ៊ុន The Austin រដ្ឋ Texas បាននិយាយកាលពីថ្ងៃអង្គារថា ប្រាក់ចំណេញប្រចាំត្រីមាសបានធ្លាក់ចុះ ៧០ភាគរយ...
រុស្ស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ TASS បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់នៅប្រទេសរុស្ស៊ី ចំពោះការចោទប្រកាន់ថា បានបំពានច្បាប់ស្តីពីការឃោសនាអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ទីភ្នាក់ងារនេះបាននិយាយថា តុលាការ Tagansky ក្នុងទីក្រុងមូស្គូបានទទួលឯកសារសម្រាប់សំណុំរឿងនេះកាលពីថ្ងៃពុធ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានចោទប្រកាន់ពីបទរំលោភលើផ្នែកទី៣ នៃមាត្រា ៦.២១ នៃក្រមការបំពានផ្នែករដ្ឋបាលរបស់ប្រទេសរុស្ស៊ី ដែលគ្របដណ្តប់ការឃោសនាតាមអ៊ីនធើណេតអំពីទំនាក់ទំនងផ្លូវភេទ និងចំណង់ចំណូលចិត្តដែលមិនមែនជាប្រពៃណី ការកំណត់ភេទឡើងវិញ និងមនោគមវិជ្ជាគ្មានកុមារ។...
ទួរគី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Güler Erdoğan ដែលបានគ្រងតំណែងជាបវរកញ្ញា Miss Freedom of Balkan 2022 បានទទួលមរណភាព ក្នុងអាយុ ២៧ ឆ្នាំ បន្ទាប់ពីធ្លាក់ពីលើស្ពានអាកាសនៅភាគឦសានប្រទេសទួរគី ខណៈកំពុងនាង រត់គេចពីប៉ូលីស។...
ក្រុងប្រ៊ុចសែល ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានពិន័យជាប្រាក់ចំនួន ៥៧០ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ និង Meta ពិន័យជាប្រាក់ចំនួន ២២៨ លានដុល្លារ ខណៈនិយតករប្រឆាំង ការទុកចិត្ត របស់សហភាពអឺរ៉ុប (EU) បានផ្តល់ការដាក់ទណ្ឌកម្ម ជាលើកដំបូងក្រោមច្បាប់ សំខាន់ក្នុងគោលបំណងទប់ស្កាត់អំណាច នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស យោងតាមការចេញផ្សាយពីគេហទំព័រ...
លោក Mikel Arteta អ្នកចាត់ការរបស់កាំភ្លើងធំ Arsenal បានបង្ហាញការសោកស្ដាយ និងរអ៊ូរទាំថា ក្រុមខ្លួនលេងមិនស៊ីចង្វាក់គ្នាសោះ និងធ្វើឲ្យខូចបាល់ច្រើនក្នុងជំនួប ដែលធ្វើបានត្រឹមស្មើ ២-២ ជាមួយ Crystal Palace កាលពីយប់មិញនេះ។ ម្ចាស់ផ្ទះ Arsenal បានធ្វើការនាំមុខដល់ទៅ២ដង ប៉ុន្តែមិនអាចយកឈ្នះបាន ហើយបណ្ដោយឲ្យក្រុមភ្ញៀវតាមបានស្មើ២-២។ អ្នកចាត់ខាងលើបានបញ្ជាក់ទៀតថា ក្រុមរបស់ខ្លួនមានបាល់...
ចៅក្រមសហព័ន្ធលោក Royce C. Lamberth នៅតុលាការស្រុក សហរដ្ឋអាមេរិកសម្រាប់ស្រុកកូឡុំប៊ី បានចេញសេចក្តីសម្រេច កាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ដើម្បីទប់ស្កាត់រដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីការបិទ ឬរំលាយស្ថានីយផ្សាយ សំឡេងសហរដ្ឋអាមេរិក (Voice of America –...
ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងជួរមុខ អ្នកនាង Natapohn Tameeruks និងស្វាមីអ្នកជំនួញ លោក Pranai Phonprapha បានប្រារព្ធពិធីក្រេបទឹកឃ្មុំ នៅប្រទេសហ្វីលីពីន បន្ទាប់ពីរៀបការ កាលពីខែមករា កន្លងទៅ។ លោក Phornprapha មិនអាចយកអ្នកនាង...
ភ្នំពេញ ៖ ការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមបាល់ទះនារី រួមចិត្តតែមួយមានពិន្ទុនំាមុខគេ បន្ទាប់ក្រុមនេះមាន ៦ ពិន្ទុក្នុងដៃហើយ ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។ ក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ឈ្នះ...
ញូវយ៉ក៖ លោក Elon Musk ជាមហាសេដ្ឋីបានប្រកាសកាលពីថ្ងៃអង្គារ ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានរាយការណ៍ពីការធ្លាក់ចុះ ៧១ ភាគរយក្នុងប្រាក់ចំណេញត្រីមាសទីមួយបានប្រាប់ឲ្យដឹងថា លោកកំពុងនឹងកាត់បន្ថយការងាររដ្ឋបាល Trump របស់លោកនាខែឧសភា ដើម្បីយកចិត្តទុកដាក់ និងផ្តោតអាម្មរណ៍លើក្រុមហ៊ុន Tesla យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Musk បាននិយាយនៅដើមដំបូងនៃការហៅសន្និសិទស្តីពីប្រាក់ចំណូលដោយសំដៅលើការងាររបស់លោកសម្រាប់ នាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាលថា...
កូរ៉េខាងត្បូង៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា យោធាកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ឯករាជ្យទី៤ របស់ខ្លួនដោយជោគជ័យកាលពីថ្ងៃអង្គារ ដោយនាំឲ្យប្រទេសនេះខិតទៅជិតការបញ្ចប់គម្រោង ៤២៥ ក្នុងគោលបំណងកសាងសមត្ថភាពឃ្លាំមើលផ្អែកលើផ្កាយរណបសម្រាប់តាមដានសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ផ្កាយរណបឈ្លបយកការណ៍ឯករាជ្យទី៤ ជាផ្កាយរណបដែលដំណើរការដោយឯករាជ្យត្រូវបានគេរំពឹងថានឹងក្លាយជាទ្រព្យសម្បត្តិស្នូលសម្រាប់ Kill Chain ដែលជាប្រព័ន្ធវាយប្រហារមុនរបស់កូរ៉េខាងត្បូង ប្រឆាំងនឹងសញ្ញានៃការវាយប្រហាររបស់កូរ៉េខាងជើងដែលជិតមកដល់។ យោងតាមក្រសួងការពារជាតិបានឲ្យដឹងថា ផ្កាយរណបទី៤ ក្រោមគម្រោង ៤២៥ ត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅម៉ោង ៩:៤៨ ព្រឹកថ្ងៃអង្គារ...