មីយ៉ាន់ម៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាកសពរបស់បវរកញ្ញា Miss Tourism Myanmar 2018 ដែលរាជិនីសម្រស់មីយ៉ាន់ម៉ា នាង Silimee ត្រូវបានរកឃើញហើយ ដោយបញ្ជាក់ពីការស្លាប់របស់នាងក្នុងការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។ គណៈកម្មការ Miss Tourism Myanmar 2018 នាង Silimee...
ចិន៖ សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិនបាននិយាយថា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March 6 នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជូនផ្កាយរណបពហុមុខងារទៅកាន់គន្លងតារាវិថីដោយជោគជ័យ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily។ ក្រុមហ៊ុនផលិតការអវកាសរដ្ឋបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតនេះបានហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ហើយបានបញ្ជូនផ្កាយរណប Tianping 3A-02 តាមការគ្រោងទុក។ សេចក្តីថ្លែងការណ៍បាននិយាយថា...
ក្នុងយុគសម័យឌីជីថល ការចូលចិត្តកម្សាន្តតាមអនឡាញ កំពុងកើនឡើងយ៉ាងលឿន។ ជាមួយនឹងពាក្យស្លោក “កម្សាន្តតាមចិត្តអ្នក” កម្មវិធី TV360 មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ Metfone ក្នុងការបញ្ចូលបច្ចេកវិទ្យាចូលទៅក្នុង ជីវិតប្រចាំថ្ងៃផងដែរ។ បន្ទាប់ពីមួយឆ្នាំកន្លងទៅ ក្រោយការប្រកាសចេញកម្មវិធី TV360 បានបង្កើតទីតាំងរបស់ខ្លួន ដោយសារតែភាពងាយស្រួល និងគុណភាពខ្លឹមសារពិសេស។ ចំណុចសំខាន់មួយក្នុងសេវាកម្មនេះ គឺសមត្ថភាពប្តូរខ្លឹមសារតាមចំណូលចិត្ត របស់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាស្ទ្រីមទំនើប...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អ្នកនិពន្ធប្រហែល ១០០នាក់កាលពីថ្ងៃព្រហស្បតិ៍ បានតវ៉ានៅខាងក្រៅទីស្នាក់ការ កណ្តាលទីក្រុងឡុងដ៍នៃក្រុមហ៊ុន Meta ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិកពីបទលួចមាតិកា ដើម្បីបណ្តុះបណ្តាល គំរូបញ្ញាសិប្បនិម្មិតរបស់ខ្លួន។ អ្នកនិពន្ធបានស្រែកថា ” Meta ចោរលួចមាតិកា” នៅពេលពួកគេធ្វើដំណើរទៅកាន់អគារក្រុមហ៊ុន Meta ដោយមានកាន់បដាមួយចំនួនសរសេរថា “ខ្ញុំនឹងសរសេរសញ្ញា...
Isco អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ និង Real Madrid ហើយបច្ចុប្បន្នកំពុង តែលេងឲ្យ Real Betis មួយ Antony ដែរនោះមានការពេញចិត្តជាមួយ អតីតកីឡាករបិសាចក្រហម Manchester United រូបនេះជាខ្លាំង នឹងចង់ឲ្យក្លិបចុះកុងត្រានាំគេមកកាន់អេស្ប៉ាញ។ បន្ទាប់ពីបញ្ចប់ការប្រកួតយកឈ្នះទៅលើ Sevilla ២-១ ខ្សែបម្រើអេស្ប៉ាញខាងលើបាននិយាយថា ពេលនេះក្រុមរបស់គេកំពុងតែលេងត្រូវគ្នាណាស់...
កាលពីពេលថ្មីៗនេះ បានបែកធ្លាយព័ត៌មានមួយថា Bruno Fernandes ត្រូវបាន Real Madrid ចង់បាន ក្នុងការនាំយកទៅកាន់ទឹកដីអេស្ប៉ាញ ។ ស្រាប់តែពេលនេះលោក Amorim អ្នកចាត់ការរបស់បិសាចក្រហម ចេញមកបញ្ជាក់ហើយ។ អ្នកចាត់ការសញ្ជាតិព័រ ទុយហ្គាល់បានលើកឡើងថា «សូមបំភ្លេចទៅរឿង Bruno Fernandes ទៅកាន់ទឹកដីរបស់ Real...
ការប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់កាំភ្លើងធំ Arseanl នៅតែមិនទាន់ជោគជ័យ ដ្បិតពួកគេមានបំណងចង់យកពាននេះក្នុងរជ្ជកាលដែលមានសក្ដានុពលមួយនេះ។ ទន្ទឹមនឹងនោះ Mikel Arteta អ្នកចាត់ការរបស់កាំភ្លើងធំបានបង្ហើបថា ដើម្បីពង្រឹងឲ្យដល់គោលដៅឆាប់ក្លិបនឹងធ្វើរឿងដ៏អស្ចារ្យមួយ។ បើទោះមិនបាននិយាយថា រឿងនោះជារឿងអ្វី ប៉ុន្តែអ្នកចាត់ខាងលើបានចុចបែបនេះថា គឺជាការផ្ទេរដ៏ធំមួយសម្រាប់ក្លិប។ ការលើកឡើងបែបនេះទំនងជាមានការត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាករដ៏សម្បើមណាម្នាក់មកចូលរួមក្រុម ខណៈដែលកន្លងមកលេចឮចចាមអារ៉ាមថា ពួកគេកំពុងតែតាមប្រមាញ់យក ខ្សែប្រយុទ្ធ Viktor Gyokeres...
ជំនួបរវាងកាំភ្លើងធំ Arsenal និង ក្រុម Fulham គឺក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះទៅលើដៃគូ ២-១ ក្នុងជំនួប English Premier League សប្ដាហ៍ទី៣០ ។ ក្នុងជ័យជម្នះ២-១ នោះគេដឹងថា Arsenal បានខកខានប្រើខ្សែប្រយុទ្ធ Bukayo Saka អស់រយៈពេលចំនួន...
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ចេញ នូវបម្រាមមួយ ដែលហាមឃាត់បុគ្គលិក រដ្ឋាភិបាលអាមេរិក ដែលបម្រើការ នៅក្នុងប្រទេសចិន មិនឱ្យមានទំនាក់ទំនងស្នេហា ឬ ទំនាក់ទំនងផ្លូវភេទ ជាមួយពលរដ្ឋចិន។ ព័ត៌មាននេះ ត្រូវបានរាយ ការណ៍ ដោយទីភ្នាក់ងារព័ត៌មាន Associated Press (AP) ដោយផ្អែកលើប្រភព ដែលស្និទ្ធនឹងបញ្ហានេះ។ បម្រាមនេះត្រូវបានអនុវត្ត ចំពោះបេសកជនអាមេរិកទាំងអស់...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Aston Villa កំពុងមានក្តីសង្ឃឹមថា នឹងអាចរក្សាវត្តមាន កីឡាករខ្សែប្រយុទ្ធ Ollie Watkins របស់ខ្លួនបាននៅ រដូវកាលនេះ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal កំពុងចង់បានខ្លាំង។ Arsenal តែងតែមានបំណងចង់ចរចា ជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ជាយូរមកហើយនិងបានត្រៀម កញ្ចប់លុយបប្រមាណជា៦០លានផោនផង...