ស្វីស ៖ យោងតាមរបាយការណ៍មួយពីអ្នកជំនាញ កាលពីថ្ងៃអង្គារបានរកឃើញថា ភាគច្រើននៃពិភពលោកមានខ្យល់កខ្វក់ច្រើន ក្នុងនោះមានទីក្រុងតែ ១៧ ភាគរយ ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលធ្វើតាមការណែនាំអំពីការបំពុលខ្យល់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ មូលដ្ឋានទិន្នន័យត្រួតពិនិត្យគុណភាពខ្យល់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស IQAir បានវិភាគទិន្នន័យពីស្ថានីយ៍ថាការត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៤០,០០០ ក្នុងប្រទេសចំនួន ១៣៨ ហើយបានរកឃើញថា...
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ មានកម្មវិធីពិសេសមួយសម្រាប់សហគ្រិន និង សហគ្រិនធុនតូច និង មធ្យមដែលផ្តោតទៅលើការររៀបចំផែនការហិរញ្ញវត្ថុ និងការធ្វើថវិការ ដែលនឹងជួយអាជីវកម្មក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ព្រមទាំងយុទ្ធសាស្ត្ររៀបចំថវិកា ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិតិ្ដយសសំខាន់ៗដូចជា អ្នកស្រី ដាលុច្ស ជិន សហស្ថាបនិកនៃក្រុមហ៊ុន LuyBook ដែលបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកពាណិជ្ជសាស្ត្រលើវិស័យហិរញ្ញវត្ថុពីសាកលវិទ្យាល័យ UNSW ប្រទេសអូស្ត្រាលី។ លោក...
គិតក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បើគេក្រឡេកទៅមើលកាលពី១៨ឆ្នាំ ហើយស្ថិតក្នុងថ្ងៃជាមួយគ្នានោះ Leo Messi បានធ្វើរឿងដ៏អស្ចារ្យមួយក្នុងពិភពបាល់ទាត់កក្រើកតែម្ដង ដោយកាលនោះគេមានវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ក្នុងស្ថិតិដែលបានចេញផ្សាយដោយ Fabrizio Romano អ្នកកាសែតល្បីឈ្មោះក្នុងពិភពបាល់ទាត់បានឲ្យដឹងថា កាលវ័យ១៩ឆ្នាំ ហើយស្ថិតក្នុងថ្ងៃនេះ Messi រកបាន៣គ្រាប់ក្នុងជំនួបដ៏ជក់ចិត្ត ដែលត្រូវបានគេចាត់ទុកថា ជាការប្រកួតធំបំផុតមួយក្នុងលោកគឺការប្រកួត El Clasico ។...
ហង្សក្រហម Liverpol បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League បន្ទាប់ពីពួកគេចាញ់ក្រោមថ្វីជើង PSG ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដីវគ្គ១៦ក្រុមចុងក្រោយស្មើគ្នា១-១ ក្នុងការប្រកួតពីរជើង។ ក្រោយការប្រកួតចប់ និងបានដឹងថា ក្រុមរបស់ខ្លួនបានធ្លាក់ចេញពីពានរង្វាន់ខាងលើនេះ ខ្សែប្រយុទ្ធស្លាប Mohamed Salah បានសម្រក់ទឹកភ្នែក ដែលបង្ហាញពីចេតនា និងប្រផ្នូលនៃការលាគ្នា។ គេដឹងថា មកទល់ពេលនេះព័ត៌មាននៃការតកុងត្រាបន្ថែមជាមួយក្លិបនៅមិនទាន់លេចរូបរាងជាផ្លូវការនៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងផុសនៅចុងរដូវកាលនេះ។...
Paris Saint -Germain , Bayern Munich , Barcelaon និង Inter Milan បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយមុនហើយ បន្ទាប់ពីពួកគេឈ្នះដៃគូរៀងខ្លួន។ មុនឡើងទៅកាន់វគ្គ៨ក្រុម ៤ក្រុមខាងលើបានយកឈ្នះដៃគូដោយ PSG បានយកឈ្នះ Liverpool ដោយ បាល់កាត់សេចក្ដីប៉េណាល់ទី ១-៤ ក្រោយលេងស្មើគ្នាបូកសរុបគ្រាប់បាល់ទាំងពីរជើង១-១។...
ប្រធានក្លិប Manchester United លោក Jim Ratcliffe ហាក់សម្ដែងការពេញចិត្តចំពោះការដឹកនាំរបស់លោក Ruben Amorim ខ្លាំង និងបាននិយាយពីចិត្តរបស់លោកក្នុងការចង់ឃើញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះអាចធ្វើការស្នាក់នៅ បិសាចក្រហមរយៈពេលយូរ។ ដ្បិតតែទើបតែចូលកាន់តំណែងមិនទាន់បានមួយឆ្នាំផង ប៉ុន្តែអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានឆក់ចិត្តប្រធានក្លិបទៅហើយ។ លោក Jim Ratcliffe បាននិយាយថា «បើមើលស្ថានភាពជាក់ស្ដែងនៅពេលនេះខ្ញុំមើលឃើញថាលោក Ruben Amorim ពិតជាធ្វើការងាររបស់គាត់ល្អ។...
Barcelona បានដាក់លក្ខខណ្ឌថា ប្រសិនបើ Neymar ពិតជាចង់ត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញមែននោះគេត្រូវតែរកគ្រាប់បាល់ឲ្យបាន១៥គ្រាប់គិតត្រឹមរដូវកាលនេះ។ កាលពីពេលថ្មីៗនេះ Neymar បានបង្ហាញពីចេតនាក្នុងការចង់វិល ត្រឡប់ទៅកាន់ ក្លិបចាស់របស់ខ្លួន Barcelona វិញ ប៉ុន្តែក្នុងចេតនានោះត្រូវបានគេដឹងថា ព្រោះតែខ្សែបម្រើប្រយុទ្ធរូបនេះចង់បានឱកាស ដើម្បីប្រកួតប្រជែងយកតំណែងក្នុងបានជាប់ជម្រើសជាតិប្រេស៊ីល ក្នុងការចូលរួមការប្រកួតប្រជែងពានរង្វាន់ World Cup 2026 នៅទឹកដី USA ។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា រហូតមកដល់ពេលនេះ លោកយល់ឃើញថា មានភាពងាយស្រួលក្នុងការដោះស្រាយជាមួយរុស្ស៊ី ជាងអ៊ុយក្រែន ខណៈដែលលោកស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ដោយបង្ហាញក្តីសង្ឃឹមថា ទីក្រុងម៉ូស្គូនឹងយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលបានស្នើឡើងជាមួយទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Vietjet បានប្រកាសពីការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីមួយតភ្ជាប់កោះភូកុក ជាមួយប្រទេសសិង្ហបុរី រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារជាមួយក្រុមហ៊ុន Carlyle Aviation Partners ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងការតភ្ជាប់វៀតណាម-សិង្ហបុរី និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រជាជាតិទាំងពីរ។ ការតភ្ជាប់ផ្លូវអាកាសថ្មី៖ ផ្លូវកោះភូកុក-សិង្ហបុរី ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ផ្លូវហោះហើរថ្មីនេះនឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនាំឱ្យចំនួនជើងហោះហើរសរុបប្រចាំសប្តាហ៍របស់ Vietjet រវាងប្រទេសវៀតណាម និងសិង្ហបុរីកើនឡើងដល់ ៧៨ ដង។ ការបន្ថែមនេះបង្ហាញពីផ្លូវហោះហើរទី ៤ របស់ Vietjet ទៅកាន់ប្រទេសសិង្ហបុរី ដោយបំពេញបន្ថែមសេវាកម្មដែលមានស្រាប់ពីទីក្រុងហូជីមិញ ហាណូយ និងដាណាង។ ជាមួយនឹងបណ្តាញជើងហោះហើរកំពុងរីកចម្រើននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet រំពឹងថានឹងបម្រើអ្នកដំណើរជាង ៥០០,០០០នាក់ក្នុងមួយឆ្នាំរវាងប្រទេសទាំងពីរ។...
ទីក្រុងហាណូយ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិ វៀតណាមអាយុ ៤១ ឆ្នាំម្នាក់ មកពីទីក្រុងហាណូយ ដែលទទួលរងពីជំងឺប្រកាច់ជាច្រើនឆ្នាំ និងឈឺក្បាលរ៉ាំរ៉ៃ ដោយនាពេលថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា សត្វដង្កូវនាងរស់នៅក្នុង ខួរក្បាលរបស់លោក ។ អ្នកជំងឺបានរាយការណ៍ថា មានការឈឺក្បាលប្រចាំថ្ងៃ ដោយបានធូរស្រាលជាបណ្ដោះអាសន្នដោយការប្រើប្រាស់ថ្នាំ ប៉ុន្តែកើតឡើងដដែលៗ។...