យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ Arsenal និង Man UTD លោក Robin van Persie នឹងអាចវិលត្រឡប់មកវិញ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Feyenoord។ បុរសជនជាតិហូឡង់វ័យ៤១ឆ្នាំរូបនេះ នឹងចាកចេញពី Heerenveen ដែលជាក្លឹបគាត់ដឹកនាំកាលពីរដូវក្តៅឆ្នាំ ទៅដើម្បីមកដឹកនាំក្លឹបដែលគាត់ធ្លាប់ បានរស់នៅជាមួយតាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាក្នុងការផ្តួចផ្តើមដំណើរការសម្រាប់ដោះស្រាយជម្លោះប៉ុន្តែ អ៊ុយក្រែន និងសហភាពអឺរ៉ុបបានអវត្តមានក្នុងកិច្ចប្រជុំនេះ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលណាមួយឡើយ បើគ្មានការចូលរួមរបស់ខ្លួននោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Lavrov បានសង្កត់ធ្ងន់ថា៖ វត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសណាតូ សូម្បីតែនៅក្រោមទង់សហភាពអឺរ៉ុប ឬជាផ្នែកនៃកងកម្លាំងជាតិ...
អេស្ប៉ាញ ៖កីឡាការិនីស្គីទឹកកក Laura Barquero ត្រូវបានផ្អាកការប្រកួតអស់រយៈពេល ៦ ឆ្នាំបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុ Clostebol ដែលជាសារធាតុហាមឃាត់ក្នុងកីឡាដូចគ្នាកីឡាករវាយកូនបាល់លេខ១ ពិភពលោក លោក Jannik Sinner ត្រូវបានគេរកឃើញថា បានប្រើប្រាស់វា ដោយរូបលោកជាប់បម្រាមរយៈពេល ៣ ខែប៉ុណ្ណោះ។ ការផ្អាករបស់កីឡាការិនីស្គីទឹកកក Barquero ធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបង្ហាញនូវបំណងក្នុងការធ្វើការជាមួយនឹងកីឡាករ Marc Guehi ឡើងវិញមកជួយក្នុងតំបន់ការពារ។ កីឡាករ Guehi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace នៅឡើយ និងធ្លាប់បានក្លឹបជាច្រើនប៉ុនប់ងចរចាផ្ទេរយកតាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែត្រូវបានក្លឹបបដិសេធដែលរួមមានទាំង Spurs និង Newcastle ផងក្នុងតម្លៃខ្លួនប្រមាណជា៧០លានផោន។ គួរឲ្យដឹងដែរថា...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតតារាសម្តែង TVB លោក Jason Chan បានសាងអាជីព YouTube ជាមួយភរិយារបស់លោក អ្នកនាង Sarah Song ត្រូវបានគេរាយការណ៍ថា អាចរកចំណូលបានរហូតដល់ ៦០០,000 ដុល្លារហុងកុងស្មើនឹង ៧៧,000 ដុល្លារក្នុងមួយខែ។...
កូរ៉េខាងត្បូង ៖ ប្រធានផ្នែកបច្ចេកវិទ្យា Samsung Electronics លោក Song Jai-hyuk បានសង្កត់ធ្ងន់ លើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងអតិថិជន ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសិប្បនិម្មិត (AI) ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ពួកគេអាចយកឈ្នះ លើបញ្ហាប្រឈមដែលកើនឡើង ក្នុងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea...
កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដ៏អស្ចារ្យ ប៉ះជាមួយនឹងក្រុមខ្លាំង Man City ជួយឲ្យ Real Madrid ឡើងទៅវគ្គបន្តយ៉ាងងាយស្រួល ។ លទ្ធផលនេះមានន័យថា Man City បានខ្ទាតចេញពីពានរង្វាន់ធំបំផុត របស់អឺរ៉ុបនេះ ជាផ្លូវការហើយ ទោះបីជាបានព្យាយាមស៊ុតបញ្ចូលទីវិញ បាន១គ្រាប់ធ្វើឲ្យលទ្ធផលបញ្ចប់ ទៅ៣ទល់នឹង១ក្តី។...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កាលពីថ្ងៃពុធបានដាក់បង្ហាញ ម៉ូដែល iPhone 16e ថ្មីជាមួយនឹងតម្លៃទាបជាង ខណៈក្រុមហ៊ុនកំពុងស្វែង រកទីផ្សារស្មាតហ្វូនពិភពលោក ដើម្បីឲ្យការលក់ឡើងវិញ នូវឧបករណ៍និមិត្តសញ្ញារបស់ខ្លួន ។ ក្រុមហ៊ុន Apple បានហៅទូរស័ព្ទ iPhone...
ភ្នំពេញ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួនបី រួមមាន “ក្រុមហ៊ុនដែលជាទីកន្លែងធ្វើការដ៏ល្អ” “ការអនុវត្តទំនួលខុសត្រូវសង្គមល្អបំផុត” និង “ម៉ាកយីហោនិយោជកល្អបំផុតជាសកល” នៅក្នុងមហាសន្និបាត HRD ពិភពលោកលើកទី ៣៣ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet ត្រូវបានគេទទួលស្គាល់ថាមានប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្តល់ជូនអត្ថប្រយោជន៍បុគ្គលិកដែលមានការប្រកួតប្រជែង និងបរិយាកាសការងារប្រកបដោយថាមពល។ ដោយប្រតិបត្តិការកងនាវាអាកាសចរថ្មី និងសន្សំសំចៃប្រេង ក្រុមហ៊ុនអាកាសចរណ៍បន្តនូវកំណើនប្រកបដោយនិរន្តរភាព ដែលអនុលោមតាមគោលដៅ ESG របស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏វិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិដ៏ទូលំទូលាយនៅបណ្ឌិត្យសភាអាកាសចរណ៍ Vietjet (VJAA)។ មហាសន្និបាតឆ្នាំនេះ ស្វែងយល់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការគ្រប់គ្រងធនធានមនុស្ស ដែល AI (Artificial Intelligence) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំងពលកម្ម និងត្រៀមរៀបចំធនធានមនុស្សទាំងនោះសម្រាប់ពេលអនាគត។ ក្រុមហ៊ុន Vietjet ដែលជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា កំពុងបង្កើតស្តង់ដារឧស្សាហកម្មថ្មី ដោយរួមបញ្ចូល AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការគ្រប់គ្រងធនធានមនុស្ស និងនិរន្តរភាពសាជីវកម្ម។...
បរទេស៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់អតីតប្រធានាធិបតី លោក Jair Bolsonaro ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីបន្តកាន់អំណាច បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ ។ ការចោទប្រកាន់រួមមានផែនការ សម្លាប់អ្នកស្នងតំណែងរបស់លោកគឺ លោក Luiz Inacio Lula da Silva ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...