ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានព្យាករណ៍ថា ផ្នែកសំខាន់ៗនៃខេត្តចំនួន៥ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ នឹងអាចកាត់ចូល ក្នុងដែនរដ្ឋបាលទីក្រុងនេះនៅឆ្នាំ២០៣៥ខាងមុខនេះ។ លោកបន្តថា “ប្រសិនបើប្លង់គោលក្រុងពង្រីកខ្លួន ដល់ ១០០ គីឡូម៉ែត្រជុំវិញមែន ច្បាស់ណាស់ថា ទឹកដីខេត្តមួយចំនួននៅជាប់រាជធានភ្នំពេញ នឹងត្រូវកាត់ចូលដីរាជធានីកាន់តែធំជាងមុន ហើយតម្លៃដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃជាស្វ័យប្រវត្តិ”។ លោកបន្តថា បើពង្រីកដល់កាំរង្វង់ដល់១០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០៣៥ នោះផ្នែកខ្លះនៃខេត្តមួយចំនួន...
សព្វថ្ងៃនេះជំងឺទឹកនោមប្រៃពុំសូវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននៅឡើយទេ ព្រោះពួកគេច្រើនតែនិយាយអំពីជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាជាជំងឺមួយផ្តល់នូវគ្រោះថ្នាក់ដ៏ខ្លាំងក្លាដល់សុខភាព និងបំផ្លាញដល់ សិរីរាង្គជាច្រើនក្នុងខ្លួនរបស់អ្នកជំងឺបាន។ មិនត្រឹមតែប៉ុណ្ណោះជំងឺនេះអាចកើតទាំងមនុស្សចាស់ និងកូនក្មេង។ យើងទាំងអស់គ្នាសុទ្ធតែដឹងថាទឹកនោមធម្មតាគឺប្រៃ ប៉ុន្តែពាក្យថាជំងឺទឹកនោមប្រៃនេះគឺចង់សម្តៅទៅលើជាតិប្រៃដោយសារជាតិប្រូតេអ៊ីនក្នុងឈាមចេញទៅតាមទឹកនោមច្រើន រហូតដល់ច្រើនជាង ៣,៥ក្រាមក្នុងមួយថ្ងៃ។ ហើយជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅពេលអ្នកជំងឺមកជួបគ្រូពេទ្យដោយមាន អាការៈហើម និងមានបញ្ហាទៅលើតម្រងនោម។ រោគសញ្ញា ហើម ជាពិសេសនៅជុំវិញភ្នែក កែងជើង និងប្រអប់ជើង ទឹកនោមមានពពុះច្រើន នេះដោយសារតែជាតិប្រូតេអ៊ីននៅក្នុងទឹកនោមច្រើនពេក...
ប្រជាជនឥណ្ឌូនេសុី បាននាំគ្នាផ្អើលទៅទិញទឹកដោះគោ និង ទឹកដូងយកមកទទួលទាន ក្រោយពីមានការរំលែកតៗគ្នានៅក្នុងប្រព័ន្ធបណ្តញសង្គមក្នុងប្រទេសឥណ្ឌូនេសុីថា ទឹកដោះគោ និងទឹកដូងអាចជួយទប់ស្កាត់ជំងឺកូវីដ១៩។ សារមួយដែលគេបានផ្ញើតៗគ្នានៅក្នុងប្រទេសឥណ្ឌូនេសុី បានអះអាងថា ទឹកដោះគោ និង ទឹកដូង មានប្រសិទ្ធភាពក្នុងការការពារនិងព្យាបាលជំងឺកូវីដ-១៩។ សារមួយនេះ បានរីកសាយភាយនៅលើវេទិកាបណ្តាញសង្គមដែលជាហេតុធ្វើឱ្យ ទឹកដោះគោ និង ទឹកដូងមានតំរូវការខ្ពស់និងតំលៃឡើងថ្លៃខ្លាំង។ ទោះជាយ៉ាងណាក្តី អ្នកជំនាញម្នាក់ បានប្រាប់សារព័ត៌មាន CNA...
Juventus ត្រូវបានរាយការណ៍ថា កំពុងពិចារណាដាក់ស្នើ Cristiano Ronaldo ទៅកាន់ក្លឹប Paris Saint Germain ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Mauro Icardi ក្នុងរដូវក្ដៅនេះ។ Ronaldo នៅសល់កុងត្រាមួយឆ្នាំទៀត ហើយកំពុងប្រឈមមុខជាមួយអនាគតមិនច្បាស់លាស់ជាមួយអ្នកចាត់ការថ្មីលោក Massimiliano Allegri ដែលមានគម្រោងចង់ផ្លាស់ប្ដូរក្រុមមុនរដូវកាលថ្មីចាប់ផ្ដើម។ យោងតាមសារព័ត៌មានបារាំង L’Equipe ឲ្យដឹងថា...
បរទេស៖បេសកកម្មការទូតចំនួន១៥ប្រទេស និងតំណាងអង្គការណាតូ ប្រចាំនៅក្នុងទីក្រុងកាប៊ុល នាពេលថ្មីៗនេះ បានជំរុញឲ្យពួកបះបោរតាលីបង់បញ្ឈប់ប្រតិបត្តិការវាយលុកយោធា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំសន្តិភាពក្នុងទីក្រុងដូហា បរាជ័យក្នុងការព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា។ គណៈប្រតិភូជាន់ខ្ពស់នៃថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន បានជួបជាមួយថ្នាក់ដឹកនាំនយោបាយពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ក្នុងអំឡុងពេល២ថ្ងៃកន្លងទៅ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីពួកតាលីបង់មួយ បានចេញនៅថ្ងៃអាទិត្យ មិនបាននិយាយដល់ការផ្អាកសកម្មភាពវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ។ ដោយពោលសំដៅដល់ពិធីបុណ្យមូស្លីមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះ ប្រេសិត១៥ប្រទេសនិងតំណាងណាតូ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងពិធីបុណ្យ Eid al-Adha...
កីឡាករវ័យក្មេង Pellistri ត្រូវបានគេមើលឃើញអាច បង្ហាញខ្លួនលេងឲ្យក្លឹបបិសាចក្រហម Man UTD នៅក្នុងតង់ទី២ទៅហើយនៃការប្រកួតមិត្តភាពបើករដូវកាលប៉ះនឹងក្រុម Derby ព្រមទាំងជាអ្នកអាចរកគ្រាប់បាល់ទី២ជាគ្រាប់ ជ័យជំនះទៀតផង។ ខណៈដែលព័ត៌មានអំពីការចុះកុងត្រានាំយក កីឡាករខ្សែប្រយុទ្ធ Jadon Sancho មកក្លឹបជាផ្លូវការកាន់តែច្បាស់ ហើយនោះគ្រប់គ្នាប្រហែលជាអាចភ្លេចយ៉ាងងាយណាស់ថាក្លឹបកាលពីឆ្នាំ ទៅបានចុះកុងត្រាទិញខ្សែប្រយុទ្ធបាន២រូបផងដែរ។ កីឡាករខ្សែប្រយុទ្ធស្លាបទាំងពីរដែលមានដូចជា Amad និង Pellistri ត្រូវបានបិសាចក្រហម...
បរទេស៖ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនទើបបានបាញ់តេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារលឿនជាងសម្លេង Tsirkon (Zircon) ជាអាវុធមួយដែលលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានកោតសរសើរថា ជាផ្នែកនៃប្រព័ន្ធមីស៊ីលជំនាន់ថ្មីគ្មានគូប្រៀបក្នុងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលនោះត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ស្ថិតនៅសមុទ្រស ហើយបានហោះក្នុងល្បឿនប្រមាណ៧ដងនៃល្បឿងសម្លេង នៅមុនពេលវាយប្រហារគោលដៅលើគោក នៅតំបន់ឆ្នេរនៃសមុទ្រ Barents Sea ចម្ងាយជាង៣៥០គីឡូម៉ែត្រ។ ...
ខាងក្រោមនេះជាកីឡាករវ័យ១៨ឆ្នាំ ១០រូបដែលមានតម្លៃខ្លួនថ្លៃបំផុត ក្នុងពេលនេះបើយោងតាមការចុះផ្សាយរបស់ Transfermarket ៖ ១. Pedri៖ ខ្សែបម្រើរបស់ក្លឹប Barcelona មានតម្លៃខ្លួនជាង ៩៤លានដុល្លារ។ ២. Ansu Fati៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona មានតម្លៃខ្លួនជាង ៧០លានដុល្លារ។ ៣. Eduardo Camavinga៖ ខ្សែបម្រើរបស់ក្លឹប Stade Rennais មានតម្លៃខ្លួនជាង...
ក្រុមបាតុករ និង ក្រុមប៉ូលីសនៅទីក្រុងបាងកក បានប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បណ្តាលឱ្យមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករ ដែលទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ នៅក្នុងបណ្តាញសង្គមឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីសាកសពដែលក្រុមបាតុករបានដាក់គរលើគ្នា។ តាមការពិតសាកសពទាំងអស់នោះ ជាសាកសពសិប្បនិម្មិតដែលតំណាងឱ្យប្រជាជនដែលបានបាត់បង់ជីវិត ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ។ មួយវិញទៀត រូបសាកសពសិប្បនិម្មិតទាំងនោះ ត្រូវបានគេយកទៅកន្លែងធ្វើបាតុកម្ម...
បរទេស៖រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដែលរួមមានទាំងអង់គ្លេស និងសហភាពអឺរ៉ុបផងនោះ នាពេលថ្មីៗនេះ បានចោទប្រកាន់ចិន ពីបទធ្វើយុទ្ធនាការលួចទិន្នន័យតាមអ៊ីនធឺណេត ជាសកលមួយ រួមមានទាំងការវាយប្រហារ ដ៏ធំទៅលើក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំនេះ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលថ្លែងតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ពីបទធ្វើការងារជាមួយឧក្រិដ្ឋជនលួចទិន្នន័តាមអ៊ីនធឺណេត លើការវាយប្រហារជាបន្តបន្ទាប់ ដែលមានទាំងការជំរិតទារប្រាក់តាមអ៊ីនធឺណេត និងការលួចប្រាក់តាមអ៊ីនធឺណេត ពីជនរងគ្រោះនៅជុំវិញពិភពលោក។ ការចោទប្រកាន់នោះបានបន្ថែមទៀតថា ក្រុមអ្នកវាយប្រហារដែលមាន...