ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ K8 និងក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល A នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ ដោយមានក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ។ ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ នៅសប្តាហ៍ទី៣ ពូល...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich ក្រោមការដឹកនាំរបស់លោក Vincent Kompany កំពុងធ្វើការសម្លឹងមើលឃើញកីឡាករឆ្នើមអ្នកចាំទី Bart Verbruggen ដែលកំពុងលេងឲ្យក្លឹប Brighton ដើម្បីអាចមកជំនួសតំណែងរបស់ Manuel Neuer។ ក្លឹបយក្សអាល្លឺម់ង់បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះអ្នកចាំទីរូបនេះ ហើយជឿជាក់ថានឹងអាចធ្វើការដោះដូរគាត់បាននៅក្នុងរដូវក្តៅខាងមុខ ជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់ ៥០លានផោនប្រសិនបើ Brighton នឹងយល់ព្រម។...
ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាលាប៉ូលីសជប៉ុននៅ Fukushima កំពុងបង្រៀនជំនាញតុបតែងមុខដល់មន្រ្តីនាពេលអនាគត ដោយសង្កត់ធ្ងន់លើសារសំខាន់នៃរូបរាងត្រឹមត្រូវសម្រាប់ការកសាងទំនុកចិត្តនៅក្នុងសហគមន៍។ នេះបើយោងតាមសារព័ត៌មាន South China Morning Post បាននិយាយថា Fukushimaken Keisatsugakko ជាសាលាប៉ូលីសនៅខេត្ត Fukushima បានចាប់ផ្តើមវគ្គសិក្សាសម្រាប់សិក្ខាកាមប៉ូលីសដែលបានបញ្ចប់ការសិក្សាចំនួន ៦០នាក់ រួមទាំងមន្រ្តីប្រុសជាច្រើននាក់កាលពីចុងខែមករា។...
កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេកំពុងកោះហៅស្ត្រីជនជាតិជប៉ុនម្នាក់មកសាកសួរជុំវិញការចោទប្រកាន់ថា បានថើបលោក Jin សមាជិកក្រុមកំពូល K-pop BTS ដោយមិនមានការយល់ព្រមក្នុងអំឡុងពេលព្រឹត្តិការណ៍ឱបដោយឥតគិតថ្លៃកាលពីឆ្នាំមុន។ មន្ត្រីប៉ូលិសម្នាក់ដែលបានលើកទូរស័ព្ទនៅស្ថានីយ៍ប៉ូលីស Songpa នៃទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានស្នើសុំឲ្យស្ត្រីនោះបង្ហាញខ្លួនដើម្បីសាកសួរជុំវិញការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ ស្ថានីយ៍ប៉ូលីសបានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់នាងដោយសម្អាងលើភាពឯកជន។ ស្ថានីយ៍បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតមួយ បន្ទាប់ពីបានទទួលពាក្យបណ្តឹងតាមអ៊ីនធើណេត ហើយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ដោយសារតែការស៊ើបអង្កេតកំពុងដំណើរការ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប៉ូលីសកូរ៉េខាងត្បូងអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ស្ត្រីនោះ...
វៀតណាម ៖ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Pham Thu Hang បាននិយាយថា បច្ចុប្បន្ន អាជ្ញាធរមីយ៉ាន់ម៉ា កំពុងឃាត់ខ្លួនជនបរទេស ជាច្រើននាក់ រួមទាំងពលរដ្ឋវៀតណាមផងដែរ បន្ទាប់ពីមានការបង្ក្រាប លើប្រតិបត្តិការឆបោក តាមអ៊ីនធើណេត នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ នេះបើយោងតាម របាយការណ៍របស់ CNBC បានប្រាប់ឲ្យដឹងថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook ក្រុមហ៊ុន Meta គ្រោងនឹងបន្ថែមកម្មវិធីបញ្ញាសិប្បនិមិត្ត ទៅនឹងការផ្តល់ជូនដាច់ដោយឡែក លើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ខ្លួន រួមមាន Instagram Facebook និង WhatsApp យោងតាមការចេញផ្សាយពីគេហទំព័រ Japan...
ព្រុចសែល ៖ សហភាពអឺរ៉ុប បានប្រឆាំងនឹងការអះអាង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្លុកនេះបានទាញ យកផលប្រយោជន៍ ពីសហរដ្ឋអាមេរិក ដោយលើកហេតុផលថា អាជីវកម្មអាមេរិក បានប្រមូលផលចំណេញ យ៉ាងច្រើនពីការវិនិយោគនៅអឺរ៉ុប។ នៅពេលសួរនៅក្នុងសន្និសីទ សារព័ត៌មានអំពីការកត់សម្គាល់ របស់លោក ត្រាំ ថា “សហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងក្នុងគោលបំណង...
អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា អ្នកនាង Lauren Sánchez ដែលជាគូដណ្តឹងរបស់ស្ថាបនិក Amazon លោក Jeff Bezos បានច្រានចោល ការរំពឹងទុក នៃភាពតានតឹងជាមួយភរិយា របស់លោក Mark Zuckerberg គឺអ្នកនាង Priscilla...
កូរ៉េខាងត្បូង៖ នេះបើយោងតាមមន្ត្រី សុខាភិបាលកាលពីថ្ងៃសុក្រ បានប្រាប់ឲ្យដឹងថា សារព្រមានអំពីហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នឹងត្រូវបានបង្ហាញនៅលើវេចខ្ចប់ភេសជ្ជៈ មានជាតិអាល់កុលនៅទូទាំងប្រទេសកូរ៉េខាងត្បូង នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។ បន្ទាប់ពីការអនុម័តសេចក្តី ព្រាងច្បាប់ដោយរដ្ឋសភាកាលពីថ្ងៃមុន ច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ ដែលបានកែសម្រួលនឹងតម្រូវ ឲ្យអ្នកលក់បញ្ចូលសារព្រមាន អំពីការបើកបរក្នុងស្ថានភាពស្រវឹង អាចមានក្រាហ្វិកពណ៌នា អំពីគ្រោះថ្នាក់របស់វានៅលើ ស្លាកផលិតផលគ្រឿងស្រវឹងរបស់ពួកគេ។ រីឯចំណុចដែលបានកែប្រែនៃច្បាប់នេះ...
សាន់ហ្វ្រាន់ស៊ីសូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបង្ហាញគំនិតផ្តួចផ្តើម ជាបន្តបន្ទាប់ក្នុងគោលបំណង បង្កើនសុវត្ថិភាពសម្រាប់កុមារ និងមនុស្សវ័យជំទង់ ដោយប្រើឧបករណ៍របស់ខ្លួន ដោយសារវាការពារការខលទូរស័ព្ទ ដែលខ្លួនពិនិត្យមើលអាយុ របស់អ្នកប្រើប្រាស់ដោយផ្ទាល់ យោងតាមការ ចេញផ្សាយពីគេហទំព័រ Japan Today ។ ការផ្លាស់ប្តូរនេះបានកើតឡើង ចំពេលមានការកើនឡើងនៃ សម្ពាធផ្នែកនីតិបញ្ញត្តិ ក្នុងរដ្ឋរបស់អាមេរិក រួមទាំងរដ្ឋ Utah...