ក្រុមតោបីអង់គ្លេស នឹងបន្តប្រកួតបាល់ទាត់ ជាមួយនឹងក្រូអាត ទៀតនៅថ្ងៃអាទិត្យខាងមុខនេះ ប៉ុន្តែគ្រូបង្វឹករបស់ក្រុមគឺលោក Gareth Southgate នៅសប្តាហ៍នេះ បានសារភាពថា ទំរង់លេងរបស់ខ្លួន ចាំបាច់ត្រូវតែល្អប្រសើរ ជាងការប្រកួតប៉ះរ៉ូមេនីចុងក្រោយនេះ ។ នៅថ្ងៃនេះគ្រូបង្វឹកដដែល ក៏បានព្រមានក្រុមអង់គ្លេសថា នៅមានកិច្ចការងារជាច្រើនណាស់ ដែលត្រូវធ្វើមុនពេល ដែលព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ នឹងត្រូវមកដល់ហើយក្នុងនោះ លោកគូសបញ្ជាក់ថា បញ្ហានៅតំបន់ការពារគឺជារឿងសំខាន់ ជាងគេដើម្បីកែប្រែ។...
បរទេស ៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោស រិះគន់ ចំពោះដំណើរទស្សនកិច្ចដ៏ខ្លី កាលពីថ្ងៃចុងសប្ដាហ៍ធ្វើឡើង ដោយសមាជិកព្រឹទ្ធសភា អាមេរិក នៅតៃវ៉ាន់ ដោយជិះយន្តហោះយោធា អាមេរិកមួយគ្រឿង ថាជាការបង្កហេតុបែប នយោបាយដ៏អាក្រក់ ដែលជាទង្វើគ្មាន ទំនួលខុសត្រូវនិងគ្រោះថ្នាក់ ។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូប គឺលោកស្រី Tammy...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និងអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Harvard បានបង្កើតផែនទី ៣ -D ដែលអាចរុករកបាន នៃផ្នែកតូចមួយ នៃខួរក្បាលមនុស្ស ដោយប្រើរូប ភាព ២២៥ លាន និងទិន្នន័យច្រើនជាង ១ លានជីហ្គាបៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល...
ភូមា ឬ មីយ៉ាន់ម៉ា គឺជាឈ្មោះ របស់ប្រទេសមួយស្ថិតនៅតំបន់ ប្រជាជាតិអាស៊ីអាគ្នេយ៍ និងស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីប្រទេសកម្ពុជា ពោលគឺបាំងតែប្រទេសថៃមួយប៉ុណ្ណោះ និងធ្លាប់មានព្រំប្រទេសជាប់អាណាចក្រខ្មែរ កាលពីសម័យបុរាណ។ អ្នកខ្លះហៅប្រទេសនេះថា ភូមា (Burma) ឬខ្លះហៅថា មីយ៉ាន់ម៉ា (Myanmar) ប៉ុន្តែនៅមានមនុស្សមួយចំនួន ស្រពិចស្រពិលថា តើឈ្មោះនេះ មួយណាត្រឹមត្រូវ ឬក៏ត្រូវទាំងពីរ?...
លោក Daniel Ek ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីសញ្ជាតិស៊ុយអែត បានដាក់ដេញថ្លៃ យកក្លឹបកាំភ្លើងធំ Arsenal ហើយ ក្នុងតម្លៃប្រមាណជា២ពាន់លានផោនឯណោះ ។ លោក Daniel Ekលោក Ek បានដាក់ដេញថ្លៃទិញក្លឹបខាងលើ នេះម្ដងមកហើយ កាលពីខែមុនក្នុងតម្លៃ១,៨ពាន់លានផោន ប៉ុន្តែត្រូវបានម្ចាស់ដើមគ្រួសារ Kroenkes ច្រានចោល។ ដោយគ្រានោះពួកគេ...
អាមេរិក៖របាយការណ៍បានព្រមានថា ជិត ២ ភាគរយនៃកម្មវិធីរក ប្រាក់ចំណេញខ្ពស់ បំផុតចំនួន ១.០០០ នៅលើ App Store របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គឺ SCAMS ដែលធ្វើឲ្យអ្នកប្រើប្រាស់ គិតជាទឹកប្រាក់ប្រមាណ ៤៨ លានដុល្លារអាមេរិកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Appfigures បានឲ្យដឹងថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅសប្តាហ៍នេះត្រូវបានគេដឹងថាបានទទួលរងពិន័យជាទឹកប្រាក់ប្រមាណជា២២០លានផោន ដោយអជ្ញាធរនៃប្រទេសបារាំង ក្រោមបទចោទប្រកាន់ករណីរំលោភបំពាន ការផ្សាយពាណិជ្ជកម្ម។ ក្រុមអ្នកឃ្លាំមើលទៅលើការប្រកួតប្រជែង របស់ប្រទេសបារាំងបាននិយាយថា Google បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើសេវាកម្មបម្រើអតិថិជនរបស់ខ្លួន ដោយវិធីនៃការរារាំងដៃគូប្រជែងទីផ្សារផ្សេងទៀត។ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះក្រុមហ៊ុន Google បាននិយាយថាខ្លួននឹងធ្វើការផ្លាស់ប្តូរវិធីសាស្ត្រ នៃផ្សព្វផ្សាយពាណិជ្ជកម្មទៅលើអាជីវកម្មទាំងឡាយ នាពេលខាងមុខឆាប់ៗនេះ។ គួរឲ្យដឹងដែរថាហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងជាច្រើនដងមកហើយដែរដែលក្នុងនោះកាលពិឆ្នាំ២០១៩ក្រុមហ៊ុន...
អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្តល់ឲ្យអ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS 15 ថ្មីរបស់ខ្លួននៅឯសន្និសីទស្តីពីអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាទូទាំងពិភពលោក (WWDC) របស់ខ្លួន ខណៈ FaceTime កាន់តែល្អប្រសើរឡើងយ៉ាងខ្លាំងដែលរួមបញ្ចូលទាំងសំឡេង 3D និងមានការជំរុញសម្រាប់ iPad និង AirPodsនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះមានផ្ទុកនូវការកែលម្អ FaceTime រួមមានសំឡេអូឌីយ៉ូ 3D របៀបបញ្ឈរដែល...
សម្រាប់ការប្រកួតជម្រុះ World Cup នៅអាមេរិកខាងត្បូងនាព្រឹកនេះ ក្រុមអាហ្សង់ទីន លេងបានត្រឹមស្មើជាមួយ ក្រុមកូឡុំប៊ី ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ។ អាហ្សង់ទីន ដែលកំពុងពេញជើងស្រាប់នោះ រកបាន២គ្រាប់មុនដោយ Romero នៅនាទីទី៣ និង Paredes នៅនាទីទី៨ដើមតង់ទី១តែម្ដង។ តែក្រោយពីរកបាន ២គ្រាប់នេះហើយ ពួកគេមិនអាចធ្វើអ្វីក្រុមកូឡុំប៊ី បានទេ...
យោងតាមការចេញផ្សាយ របស់ The Sunsports នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Kieran Trippier បានធ្វើការនិយាយប្រាប់ ទៅកាន់មិត្តរួមក្រុម ជម្រើសជាតិអង់គ្លេស របស់ខ្លួនហើយថា ពិតជាចង់ចេញពីអេស្បាញមែន ដើម្បីមកចូលរួមជាមួយ នឹងបិសាចក្រហម Man UTD។ បិសាចក្រហម Man UTD រដូវក្តៅនេះ ត្រូវបានគេមើលឃើញថា...