ហុងកុង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការកំពូលហុងកុង បានកាត់ក្តីប្រឆាំងនឹងម្តាយរបស់តារាសម្តែង នាង Ella Koon ក្នុងជម្លោះផ្លូវច្បាប់ជុំវិញ ការទទួលមរតកពីជីដូន ចាស់របស់ Koon គឺលោកស្រី Lo Siu-fung ចំនួន ៣៨ លានដុល្លារហុងកុង...
កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung Electronics និង SK hynix ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក្នុងអាជីវកម្មបន្ទះឈីបសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីការលេចចេញនៃក្រុមហ៊ុន AI របស់ចិន DeepSeek បានជះឥទ្ធិពលដល់ក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបច្ចេកវិទ្យា AI ផ្សេងទៀតរបស់អាមេរិក នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times...
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារមានជាតិទឹកដោះគោលើសពី ២ ដងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ឬការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ១៦% បើធៀបទៅនឹងការមិនទទួលទានទឹកដោះគោ។ លទ្ធផលទាំងនេះបានកើតឡើងក្នុង ៥,៨% នៃមនុស្សដែលញ៉ាំច្រើនជាង ២ ដង បើធៀបនឹង ៨,៧% នៃអ្នកដែលមិនទទួលទានទឹកដោះគោ។ លទ្ធផលនៃការប្រើប្រាស់ទឹកដោះគោសរុបហាក់ដូចជាត្រូវបានជំរុញដោយការប្រើប្រាស់ទឹកដោះគោ និងទឹកដោះគោជូរ។ អ្នកដែលផឹកទឹកដោះគោលើសពី ១...
វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ពួកគេជឿថាមិនមានអ្នកនៅរស់ទេនៅក្នុងការប៉ះទង្គិចគ្នាកណ្តាលអាកាសនៅជិតទីក្រុងវ៉ាស៊ីនតោនរវាងយន្តហោះពាណិជ្ជកម្មដឹកមនុស្ស ៦៤នាក់និងឧទ្ធម្ភាគចក្រយោធាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងសារនយោបាយភ្លាមៗចំពោះឧបទ្ទវហេតុនេះដោយបន្ទោសអ្នកកាន់តំណែងពីគណបក្សប្រជាធិបតេយ្យទាំងពីររបស់លោក។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា “គួរឱ្យសោកស្តាយណាស់ មិនមានអ្នកនៅរស់ទេ” លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅសេតវិមាន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានប្តូរទៅបេសកកម្មសង្គ្រោះនៅទន្លេ Potomac បន្ទាប់ពីធ្លាក់កាលពីយប់ថ្ងៃពុធ ដែលពាក់ព័ន្ធនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងឧទ្ធម្ភាគចក្រ ដែលមានអ្នកដំណើរ ៣នាក់។...
ព្រុចសែល៖សហភាពអឺរ៉ុបបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរៀបចំផែនការសកម្មភាពដើម្បីជួយដល់វិស័យរថយន្តដែលបានជាប់គាំងនៅតំបន់អឺរ៉ុប ខណៈខ្លួនបានពិភាក្សាជាមួយមេដឹកនាំឧស្សាហកម្មដែលបានបន្លឺសំឡេងរោទិ៍លើការផាកពិន័យការបំភាយឧស្ម័ន និងការប្រកួតប្រជែងរបស់ប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ សហភាពអឺរ៉ុបកំពុងស្ថិតក្រោមសម្ពាធក្នុងការជួយវិស័យមួយដែលផ្តល់ការងារដល់មនុស្ស ១៣ លាននាក់ និងមានប្រហែល ៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅតំបន់អឺរ៉ុបនេះ ខណៈវាកំពុងស្វែងរកការកែលម្អឡើងវិញនូវភាពប្រកួតប្រជែងដែលយឺតយ៉ាវរបស់ទ្វីបនេះ។ ប្រធានសហភាពអឺរ៉ុប Ursula von der Leyen បាននិយាយដោយសន្យាថា ផែនការសកម្មភាពនៅដើមខែមីនានេះ...
តូក្យូ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Nissan Motor Corp កំពុងកាត់បន្ថយការផលិតនៅរោងចក្រនៅអាមេរិករបស់ខ្លួន និងផ្តល់ការទិញដល់កម្មកររោងចក្រនៅទីនោះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនក្នុងការវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ។ ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Nissan ដែលបានប្រកាសកាលពី ២ ខែមុន ដើម្បីកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់នៅទូទាំងពិភពលោក រួមទាំងប្រទេសចិនផងដែរ បន្ទាប់ពីក្រុមហ៊ុនបានបង្កើនការខាតបង់ប្រចាំត្រីមាសដោយសារតែការលក់ធ្លាក់ចុះ និងសារពើភ័ណ្ឌប៉េងប៉ោង។ ក្រុមហ៊ុនបានបន្តថារោងចក្ររបស់ក្រុមហ៊ុន...
ចិន៖ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន DeepSeek របស់ប្រទេសចិនបានបង្ហាញពីការរកឃើញសម្រាប់កុំព្យូទ័រប្រព័ន្ធ AI ដែលមានតម្លៃថោកបានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft និង Meta បានការពារការចំណាយដ៏ធំដែលពួកគេបាននិយាយថា ជាគន្លឹះក្នុងការរក្សាការប្រកួតប្រជែងលើវិស័យថ្មី។នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times វឌ្ឍនភាពរហ័សរបស់ DeepSeek បានធ្វើឲ្យមានការសង្ស័យអំពីការនាំមុខ ដែលអាមេរិកមានប្រព័ន្ធ AI ជាមួយនឹងម៉ូដែល ដោយខ្លួនអះអាងថា អាចផ្គូផ្គង ឬសូម្បីតែដំណើរការជាងគូប្រជែងលោកខាងលិចក្នុងតម្លៃមួយចំណែក...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបនៅលីគកំពូលប្រេស៊ីល Flamengo នៅតែបន្តសង្ឃឹមថានឹងអាចចរចានាំយកកីឡាករ Jorginho មកចូលរួមក្លឹបនៅមុនទីផ្សារដោះដូរខែមករានេះត្រូវបានបញ្ចប់។ ប្រធានបច្ចេកវិទ្យារបស់ក្លឹបលោក Jose Boto បានបង្ហាញអំពីភាពវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្លឹបដើម្បីផ្ទេរកុងត្រារបស់ Jorginho ហើយមកទល់ពេលនេះវិដេអូទំនាក់ទំនងគ្នារវាងក្លឹបនិងកីឡាករត្រូវបានបង្ហាញជាច្រើនមកហើយ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបច្ចុប្បន្នមិនសូវបានបង្ហាញខ្លួនបានញឹកញាប់នោះទេជូនឈុតធំរបស់ Arsenal ហើយកុងត្រារបស់គាត់ក៏កាន់តែខិតជិតមកដល់ផងដែរនៅត្រឹមចុងរដូវកាលនេះដូច្នេះការចាកចេញគឺជារឿងដែលត្រូវតែធ្វើនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
ខេត្តកណ្តាល៖ លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបាល់ទាត់មានសកម្មភាពផុសផលច្រើនជាងគេគួរឲ្យកត់សម្គាល់។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសកម្មរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលស្រឡាញ់ និងចូលចិត្តលេងកីឡាផ្ទាល់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី...