សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់ពង្រាយប្រព័ន្ធរ៉ាដា ដែលមាននៅក្នុងប្រទេស សម្រាប់ការឃ្លាំមើលដែនសមុទ្រ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ កាលពីឆ្នាំមុនប្រទេសនេះបានអភិវឌ្ឍដោយជោគជ័យ នូវប្រព័ន្ធរ៉ាដាឃ្លាំមើលដែនសមុទ្រថ្មីដោយប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន ហើយរដ្ឋបាលកម្មវិធីការទិញយកអាវុធការពារជាតិ (DAPA) នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ការពារក្នុងស្រុក LIG Nex1 Co. ដែលមានតម្លៃ ១៦៤ ពាន់លានវ៉ុន...
បរទេស៖ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស គឺក្រុមហ៊ុន Virgin Atlantic និងក្រុមហ៊ុន Iberia ទាំងអស់ បានលុបចោលជើងហោះហើរ ទៅកាន់ទីក្រុងតេលអាវីវ ចំណែកក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានចូលរួមជាមួយ ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ក្នុងការចៀសវាងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលដែលមានជម្លោះកើនខ្លាំងឡើងនៅទីនោះ។ ក្រោយការលុបចោលជើងហោះហើររបស់ខ្លួន ដែលទៅនិងមកពីទីក្រុងតេលអាវីវនៅថ្ងៃព្រហស្បតិ៍នេះនោះ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា “សុវត្ថិភាពនិងសន្តិសុខរបស់សហសេវិកនិងអតិថិជនរបស់យើង តែងតែជាអាទិភាព កំពូលរបស់យើង ហើយយើងបន្តពិនិត្យមើលស្ថានភាពយ៉ាងយកចិត្តទុកដាក់”។...
តូក្យូ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងចាក់វ៉ាក់សាំងអត្តពលិកអូឡាំពិករបស់ខ្លួន ដែលជាវិធានការមួយនឹងធ្វើឲ្យពួកគេឈានមុខគេ សម្រាប់ប្រជាជនទូទៅនៅពេលដែលរដ្ឋាភិបាល ប្រឈមមុខនឹងសម្ពាធលើ ការចាប់ផ្តើមយឺតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអ្នករៀបចំអូឡាំពិក ឬគណៈកម្មាធិការអូឡាំពិកជប៉ុនអំពីរបាយការណ៍នៅក្នុងកាសែត Nikkei និង Yomiuri Shimbun ដែលមិនបានប្រាប់ពីប្រភពរបស់ពួកគេឡើយ។ កាសែតបាននិយាយថា មនុស្សប្រហែល ២៥០០ នាក់រួមទាំងអត្តពលិក និងគ្រូបង្វឹកនឹងត្រូវបានរាប់បញ្ចូលដោយសហព័ន្ធកីឡាជប៉ុនទទួលបន្ទុក គ្រប់គ្រងការប្រណាំងនេះ។ កន្លងមករដ្ឋាភិបាលជប៉ុនបានបដិសេធថា ខ្លួនមិនបានពិចារណាលើផែនការ...
ភ្នំពេញ-ថ្ងៃទី 14 ឧសភា 2021៖ ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសដាក់ ឱ្យដំណើរការ សេវាកម្មដោយភ្ជាប់ឯកសារ ចាក់សាំងកូវីត១៩ (Covid-19 Vault) នៅក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរក្សាទុកនូវព័ត៌មាន អំពីការចាក់វ៉ាក់សាំង របស់ពួកគេ តាមប្រព័ន្ធឌីជីថល។ សេវាកម្មថ្មីនេះ បង្ហាញវត្តមានឡើង...
ក្រុងវ៉ាស៊ីនតោន ៖ មន្រ្តីអាមេរិក បានជម្រុញប្រជាជន ឱ្យទៅទទួលយកការវ៉ាក់សាំង ការពារពីជំងឺ កូវីដ១៩ ។ ដោយបានប្រកាសថា ក្នុងចំណោមប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលមកចាក់វ៉ាក់សាំង ដូសទី១ នឹងទទួលបានសន្លឹក ឆ្នោតមួយសន្លឹក ដើម្បីផ្សងសំណាងយកទឹកប្រាក់ ១លានដុល្លារ ពីកម្មវិធីចាប់ឆ្នោត ដែលបង្កើតឡើងដោយ ទីភ្នាក់ងារមន្រ្តីរបស់រដ្ឋ។ កម្មវិធីផ្តល់ឆ្នោតផ្សង សំណាងដើម្បីជម្រុញឱ្យប្រជាជន...
បើមើលត្រឹមរូបថត គ្រប់គ្នាប្រហែលជាគិតថា Allycia ជាតារាម៉ូដែល ប៉ុន្តែធាតុពិតនាងជាម្ចាស់ខ្សែ ក្រវាត់ នៃស្ថាប័ន ONE Championship។ Allycia ជាសិស្សគុនហាត់នៅក្លឹប Phuket Fight Club និងមានសញ្ជាតិប្រេស៊ីល ។ នាងបានក្លាយជាម្ចាស់ខ្សែ ក្រវាត់មួយថៃ របស់ ONE Championship ប្រភេទទម្ងន់...
បរទេស ៖ អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ ផ្នែកសុខភាពលោកវេជ្ជបណ្ឌិត Sura Wisetsak បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីសុខភាពសាធារណៈម្នាក់ បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-19 បាន ៧ថ្ងៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់វេជ្ជបណ្ឌិត...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា កងកម្លាំងសហរដ្ឋអាមេរិក-កូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិកចំនួន១០នាក់ នៅក្នុងទឹកដីកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ កងទ័ព USFK បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកចំនួន១០នាក់ត្រូវបានបញ្ជាក់ថា មានកូវីដ-១៩ បន្ទាប់ពីបានមកដល់ ទឹកដីកូរ៉េខាងត្បូង ចន្លោះថ្ងៃទី២៦ ខែមេសា...
បរទេស ៖ សហភាពអ៊ឺរ៉ុប ដែលហៅកាត់ថា EU កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសដាក់បង្ហាញអំពីផែនការ មួយរបស់ខ្លួនក្នុងការ កាត់បន្ថយការបំពុលក្នុងអាកាសឲ្យបានមកត្រឹម កម្រិតគ្មានហនិភ័យមួយ សម្រាប់សុខាមាលភាព របស់មនុស្សនិងធម្មជាតិ នៅត្រឹមឆ្នាំ២០៥០ខាងមុខនេះ ។ ផែនការនោះត្រូវបានគេមើលឃើញដែរថា ត្រូវបានបង្កើតឡើងដោយចង ជាមួយនឹងបណ្តាប្រទេសនិងក្រុមអ្នកតាក់តាំង ច្បាប់ទាំងអស់ របស់អ៊ឺរ៉ុប ក្នុងគោល បំណងធំរួមគ្នា ប្រយុទ្ធប្រឆាំង...
ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champions League រវាងក្លឹបអង់គ្លេសទាំងពីរគឺ Chelsea និង Manchester City នឹងផ្លាស់ប្ដូរពីកីឡដ្ឋានជាតិទួរគី អាតាទួរ ទៅកាន់កីឡដ្ឋាននាគរាជនៃក្លឹប (Estadio Dragao – Dragon Stadium) Porto ប្រទេសព័រទុយហ្គាល់ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA។ UEFA...