អាមេរិក៖ Neuralink របស់លោក Elon Musk បានបង្ហាញការបញ្ចូលខួរក្បាល ចុងក្រោយរបស់ខ្លួនដោយធ្វើឲ្យ ស្វាលេងហ្គេម Pong ជាមួយនឹងគំនិតរបស់វា ហើយក្រុមហ៊ុនសង្ឃឹមថានឹងសាកល្បង លើអ្នកស្ម័គ្រចិត្តរបស់មនុស្សបន្ទាប់នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ចំណុចប្រទាក់កុំព្យួទ័រខួរក្បាល ត្រូវបានផ្សាំនៅក្នុងសត្វស្វាលមានអាយុ ៩ ឆ្នាំដែលមានឈ្មោះថា Pager ត្រូវបានបង្រៀនអោយលេងហ្គេមវីដេអូ ដោយប្រើយ៉យស្ទីក។ ឧបករណ៍នៅក្នុងខួរក្បាល របស់វាបានកត់ត្រាព័ត៌មានអំពីណឺរ៉ូនបាញ់...
អាមេរិក៖ អង្គការអវកាសណាសាបង្ហាញថា អាចម៍ផ្កាយដ៏ធំមួយ មានទំហំធំជាងរថយន្យក្រុងឡុងដ៍ ៣ ដងស្ថិតនៅរវាងផែនដី និងភពព្រះច័ន្ទនៅថ្ងៃនេះ ដោយមានចម្ងាយត្រឹមតែ ១៥៩.០០០ ម៉ាយល៍ប៉ុណ្ណោះ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Dubbed 2021 GT3 ជាផ្ទាំងថ្មប្រវែង ១០៨ ហ្វីតនឹងហោះហើរ ដោយផែនដីនៅថ្ងៃទី ១០ ខែមេសា...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ប្រទេសចិន បានទទូលជោគជ័យទំាងស្រុង ដែលបានបញ្ជូនផ្កាយ រណបពិសោធមួយ ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន នៅខេត្ត Shanxi ភាគខាងជើង នៃប្រទេសចិន នៅថ្ងៃសុក្រនេះ ។ ផ្កាយរណប ជាលើកទី៣នៃប្រភេទ Shiyan-6...
The Tuttosport ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាក្លឹប Juventus ត្រូវបានគេជឿជាក់ថា នឹងអង្គុយនៅតុពិភាក្សាផ្ទាល់ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ អាហ្សង់ទីន Paulo Dybala ក្នុងការចរចាបន្តកុងត្រាថ្មី ឲ្យបានត្រឹមខែឧសភា ខាងមុខនេះ។ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ត្រូវបានប្រភពដដែលបញ្ជាក់ទៀតថា នឹងឈានទៅដល់ការយល់ព្រម ក្នុងការផ្តល់កុងត្រាដែលមានតម្លៃ ប្រមាណជា១០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ទោះបីជាជាក់ស្តែងកីឡាកររូបនេះ...
បរទេស៖ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនទើបបានយល់ព្រមដោះលែង នាវាដឹកទំនិញកូរ៉េខាងត្បូង មួយគ្រឿង ក្រោយរយៈពេលជាង៣ខែ បន្ទាប់ពីត្រូវបានចាប់ឃាត់ទុក នៅច្រកសមុទ្រ Hormuz ពីបទបំពុលបរិស្ថាននៅសមុទ្រ។ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍ នៅថ្ងៃសុក្រថា ក្រសួងការបរទេស របស់ទីក្រុងតេអេរ៉ង់ បាននិយាយប្រាប់ថា រដ្ឋអាជ្ញាអ៊ីរ៉ង់បានធ្វើការ ស៊ើបអង្កេតលើនាវា MT Hankuk...
បរទេស៖ អនុប្រធាន នៃគណៈកម្មការ សន្តិសុខជាតិ ស្តីពីកម្មវិធី AI តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នៅខ្វះខាតយុទ្ធសាស្ត្រមួយ ដើម្បីប្រជែងនឹងប្រទេសចិន ក្នុងវិស័យកម្មវិធីវៃឆ្លាត ហៅកាត់ថា AI។ លោក Robert O. Work ជាអនុប្រធានគណៈកម្មការ បាននិយាយប្រាប់ អ្នកសារព័ត៌មាន...
សេអ៊ូល៖ នៅក្នុងការចេញផ្សាយមួយ ដែលត្រូវបានធ្វើឡើងដោយ កាសែតបរទេស DefenseNews នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បុង បានធ្វើការបង្ហាញជាផ្លូវការ នូវយន្តហោះចម្បាំងផលិតក្នុងស្រុក មួយប្រភេទ នៅក្រោយដំណើរកម្មវិធី KF-X program ដែលជាកម្មវិធីសម្រាប់បង្កើន ការពឹងផ្អែកលើវិស័យការពារជាតិដោយខ្លួនឯង អស់រយៈពេល៥ឆ្នាំំមកហើយនោះ។ ប្រភេទយន្តហោះចម្បាំងថ្មីនេះ ប្រើប្រាស់ម៉ាស៊ីនភ្លោះចំនួន២ និងត្រូវបានគេដាក់ឈ្មោះថា KF-21 Boramae និងត្រូវបានដាក់បង្ហាញខ្លួនជាលើកដំបូង នៅឯពិធីដាក់តាំងពិពណ៍មួយ...
ស៊ុយអែត៖ តាមការសិក្សាបានព្រមានថា ផ្ទាំងទឹកកក Thwaites នៅភាគខាងលិចអង់តាក់ទិកទឹកកំពុងក្តៅខ្លាំង និងធ្វើឲ្យទឹកកករលាយលឿនជាងការគិត ពីមុនរបស់ក្រុមអ្នកវិទ្យាសាស្រ្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទិន្នន័យដែលទទួលបានពីយន្តរ៉ូបូត ក្រោមទឹកដែលធន់ទ្រាំទឹកកកបង្ហាញពី Thwaites ត្រូវបានគេដាក់ឈ្មោះថា Doomsday Glacier ត្រូវបង្កឡើងដោយទឹកក្តៅខ្លាំងជាងអ្វីដែលគេជឿ។ Thwaites នៅអង់តាក់ទិកខាងលិចគឺជាទំហំ របស់ចក្រភពអង់គ្លេស និងរលាយក្នុងអត្រាប្រកាសអាសន្ន។ ប្រសិនបើផ្ទាំងទឹកកក បាក់វានឹងនាំឲ្យមានការកើនឡើងនូវកម្ពស់ទឹកសមុទ្រប្រហែល៦៥...
អាមេរិក៖ ក្រុមហ៊ុន Pfizer Inc បានស្នើសុំរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ពង្រីកការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារមេរោគ COVID-19 របស់ខ្លួនដើម្បីចាក់ជូនដល់ជនជាតិអាមេរិក ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅពេលវ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ ដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកនាខែធ្នូ ឆ្នាំ ២០២០...
តូក្យូ៖ ក្រសួងឧស្សាហកម្ម របស់ប្រទេសជប៉ុននិយាយថា ប្រទេសជប៉ុន និងប្រទេសអារ៉ាប់រួមបានឯកភាពគ្នា ធ្វើការលើបច្ចេកវិទ្យាដើម្បីផលិតអ៊ីដ្រូសែន និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិរវាងប្រទេសទាំង២ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កិច្ចសហការនេះ គឺជាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង UAE ដែលផលិតប្រេង និងប្រទេស នាំចូលថាមពលជប៉ុន ឆ្លុះបញ្ចាំងពីភាពរីករាយចំពោះការវិនិយោគ លើអ៊ីដ្រូសែន ផ្តល់សក្តានុពលដើម្បីជួយទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលជប៉ុន បានកំណត់គោលដៅកាលពីខែធ្នូ ដើម្បីជំរុញតម្រូវការអ៊ីដ្រូសែនប្រចាំឆ្នាំរបស់ខ្លួនដល់...