ជំងឺមហារីក ដែលឃើញថា កើតឡើងច្រើនជាងគេ លំដាប់ថ្នាក់លេខបី លើមនុស្សប្រុសស្រី ក្នុងសហរដ្ឋអាមេរិក គឺជំងឺមហារីកពោះវៀនធំតែម្តង។ យ៉ាងណាមិញ បើសិនជាអ្នក កំពុងតែធ្លាប់មានអាការៈទាំងឡាយណា ដែលទាក់ទងនឹងជំងឺនេះ អ្នកគួរតែពិគ្រោះ ជាមួយគ្រូពេទ្យទៅ ។ មានមនុស្សច្រើនណាស់ ដែលធ្លាប់មានអាការៈមួយចំនួន ដូចជា ទល់លាមក ឬរាករូស ប៉ុន្តែ អ្នកមិនបាច់បារម្ភអ្វីឡើយ បើសិនជាវា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថា តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចថ្មីដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ មីស៊ីលប្រភេទAdvanced Surface-to-Air Missile Systems (NASAMS) នឹងត្រូវបានដំឡើងនៅក្នុងទីតាំងសំខាន់ៗជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះនេះ រួមទាំងស្រុក Songshan របស់តៃប៉ិ និងស្រុក Tamsui នៃទីក្រុងតៃប៉ិថ្មីផង។ NASAMS នេះគឺជាអាវុធដែលផលិតដោយប្រទេសន័រវេស គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម អាចភ្ជាប់បំពាក់ជាមួយនឹងយន្តហោះ និងយន្តហោះគ្មានមនុស្សបើកផងហើយ វារួមបញ្ចូលបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់...
បរទេស៖ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសដាណឺម៉ាក លោក Vladimir Barbin ដកស្រង់សម្តីដោយ RIA Novosti បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland សម្រាប់មូលដ្ឋានយន្តហោះចម្បាំងដែលមានសក្តានុពលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ តុលាការកំពូលហាក់បីដូចជាមានទំនោរដើម្បីព្យួរច្បាប់ដែលនឹងបង្ខំឱ្យលក់ ឬហាមឃាត់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់បណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ដោយយុត្តិធម៌នេះផ្តោតលើបញ្ហាសន្តិសុខជាតិអំពីប្រទេសចិន ដែលជំរុញឱ្យមានការបង្ក្រាបនេះកើតឡើង ។ នៅក្នុងរយៈពេលប្រហែល២ម៉ោងកន្លះនៃអំណះអំណាង ចៅក្រមទាំង៩រូបបានបង្គាប់ឲ្យមេធាវីតំណាងឱ្យក្រុមហ៊ុន TikTok ដែលក្រុមហ៊ុនមេរបស់ប្រទេសចិនឈ្មោះថា ByteDance និងអ្នកប្រើប្រាស់កម្មវិធីអំពីហានិភ័យដែលរដ្ឋាភិបាលចិន បានកិបកេងប្រវ័ញ្ចលើវេទិការដើម្បីឈ្លបយកការណ៍លើជនជាតិអាមេរិកាំង និងអនុវត្តប្រតិបត្តិការឥទ្ធិពលសម្ងាត់ ខណៈនោះក៏មានការស៊ើបអង្កេតអំពីការព្រួយបារម្ភការនិយាយដោយសេរីផងដែរ ។ ប្រធានចៅក្រមអភិរក្សនិយម John...
រូបចំលាក់សត្វសេះត្រដាងស្លាបត្រូវបានច្នៃប្រឌិតឡើងពីការផ្គុំទូរស័ព្ទដៃម៉ាក Huawei ចំនួន៣៥០០គ្រឿង ដោយហាងលក់គ្រឿងម៉ាស៊ីនពីទីក្រុងឡុងប្រទេសអង់គ្លេស។ ជាមួយគ្នានេះដែរ រូបចំលាក់ដ៏ធំមហិមានេះ ត្រូវបានគេបើកក្រណាត់ដើម្បីដាក់បង្ហាញឲ្យមហាជនទស្សនា នៅក្នុងឪកាសកិច្ចប្រជុំឧបករណ៍ចល័តទូទាំងពិភពលោក ឆ្នាំ ២០១២ នៅក្នុងប្រទេសអេស្ប៉ាញ ដោយឧស្សាហករប្រទេសចិន រួមជាមួយនឹងក្រុមហ៊ុនទូរស័ព្ទដៃHuawei Ascend D Quad។ គួរបញ្ជាក់ដែរថា រូបចំលាក់ដ៏អស្ចារ្យនេះមានកំពស់ជាង ៦ម៉ែត្រ និង ប្រវែងទទឹងជាង៥ម៉ែត្រ (វាស់គិតចាប់ពីស្លាប)។...
ជាក្រុមអ្នកវិទ្យាសាស្រ្ត ផ្នែកអវកាស មានតូនាទីសិក្សាស្រាវជ្រាវ និងដោះស្រាយចម្ងល់របស់មហាជន ទូទៅអំពីអ្វីដែលបានកើតឡើង នៅក្នុងចក្រវាឡ ដ៏ធំធេងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវយល់ដឹងអំពីមនុស្ស និងការវិវត្តន៍របស់មនុស្ស នៅក្នុងចក្រវាឡនេះផងដែរ ។ ជាក់ស្តែង ការស្រាវជ្រាវវិទ្យាសាស្រ្ត មិនត្រឹមតែបានធ្វើឲ្យមនុស្សស្វែងយល់ និង យល់ដឹងអំពីភពផែនដីប៉ុណ្ណោះទេ គឺថែមទាំងអាចឲ្យពួកយើងបានដឹង អំពីការវិវត្តន៍របស់ភពទាំង៨ទៀតនៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំង វត្ថុអវកាសដទៃទៀតដ៏គួរឲ្យចាប់អារម្មណ៍។ ជាមួយគ្នានេះដែរ...
យោងតាមគេហទំព័រ National Geographic បានឲ្យដឹងថា ត្រីដូហ្វីន ច្រមុះមូល ពណ៌ផ្កាឈូកស្រាល កំពុងតែកក្រើក នៅក្នុងបណ្តាញព័ត៌មាន សង្គមនៅក្នុងសប្តាហ៍នេះ ។ ត្រីដូហ្វីនដ៏គួរឲ្យស្រលាញ់នេះ ត្រូវបានក្រុមនាវាចរណ៍ប្រទះឃើញនៅទន្លេ Calcasieur របស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៧។ ក្រោយមកត្រីប្រភេទនេះត្រូវបាន អ្នកវិទ្យាសាស្រ្តយកមកសិក្សាអំពីហ្សែនរបស់វា ដោយបានរកឃើញថា ពណ៌សម្បុររបស់វាត្រូវបានផ្លាស់ប្តូរទៅតាមរដូវ និង បរិស្ថាននៅជុំវិញខ្លួនវា។...
បេសកកម្ម Europa ដែលភ្នាក់ងារអវកាសណាសា មានបំណងចេញប្រតិបត្តិការ នៅពាក់កណ្តាល ឆ្នាំ ២០២០ ត្រូវបានចូលរួមសហការដោយ ផ្កាយរណបទឹកកកមួយគ្រឿងដើម្បី ធ្វើការអង្កេតអំពីផ្ទៃភពព្រះហស្បតិ៍ និង ព្រះច័ន្ទរបស់វាឈ្មោះ អឺរ៉ូប៉ា ដែលក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ត្រូវបានគ្របដណ្តប់ដោយទឹកកក ។ ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសណាសាក៏បានស្មើរសុំការ សហការពីភ្នាក់ងារ អវកាសអឺរ៉ុប នៅក្នុងដំណើរការ របស់បេសកកម្មទៅកាន់ព្រះច័ន្ទ...
វិចិត្រករ Jason deCaires Taylor ត្រូវបាកគេស្គាល់សំរាប់រូបចម្លាក់ ដ៏ស្រស់ស្អាតអស្ចារ្យ បន្ទាប់មក គាត់ក៏បានបង្កើតស្នាដៃ ដ៏ពិសេសវិសាលមួយទៀត ដោយគាត់បានឆ្លាក់រូបចំលាក់ ហើយយកទៅដាក់នៅក្រោមសមុទ្រ ដោយគាត់មានសេចក្តីសង្ឈឹមថា ការច្នៃប្រឌិតរបស់គាត់ និងជួយការពារទីជំរក សម្រាប់ជីវិតនៅក្នុងសមុទ្រ ព្រមទាំងជួយថែរក្សាពពួកផ្កាថ្ម ដ៏មានតម្លៃលើសលុបផងដែរ ។ យោងទៅតាមរូបភាព ដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះ នៅក្នុងគេហទំព័រ Facebook...
«កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥» ជាសក្ខីភាពមួយក្នុងការលើកស្ទួយ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន តាមរយៈការផ្តល់ជាវេទិកាដល់សិល្បៈករ សិល្បៈការនី មានឱកាសសម្តែងរបាំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា និងរបាំបុរាណចិន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥។ ក្នុងឱកាសដ៏ឱឡារិកនោះដែរ សារព័ត៌មានTNAOT...