The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកថ្មីក្លឹបយក្សអ៊ីតាលី AC Milan លោក Sergio Conceicao បានធ្វើការលើកឡើងអំពីព័ត៌មាននៃការផ្ទេរកីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford មកចូលរួមក្លឹបនៅពេលខាងមុខ។ កីឡាករខ្សែប្រយុទ្ធស្លាបបិសាចក្រហម Man UTD រូបនេះត្រូវបានគេដឹងថាបានសម្រេចចិត្តរួចហើយដើម្បីអាចទទួលយកឳកាសថ្មី ចាប់តាំងតែពីពេលបានគ្រូបង្វឹកថ្មីលោក Ruben Amorim ទំលាក់ទំនុកចិត្តចេញពីឈុត ១១នាក់ដំបូងនៅរដូវកាលនេះ។ កីឡាករវ័យ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងត្រូវបាត់បង់កីឡាករមួយចំនួនជាបន្តបន្ទាប់នៅខែមករា និងរដូវក្តៅខាងមុខដោយសារតែចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរទំរង់លេងរបស់ក្រុម។ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Joshua Zirkeeត្រូវបានគេដឹងថាបានសម្រចចិត្តរួចរាល់ហើយក្នុងការបែងចែកផ្លូវជាមួយនឹងក្លឹបនៅខែមករាខាងមុខនេះ ហើយខណៈដែលមានព័ត័មានជាញឹកញាប់ថាអាចនឹងចូលរួម Juventus ជំនួសវិញ។ កីឡាករខ្សែប្រយុទ្ធហូឡង់វ័យ ២៣ ឆ្នាំរូបនេះទើបតែបានផ្ទេរមកចូលរួមក្លឹបបិសាចក្រហម Man UTD កាលពីប៉ុន្មានខែមុនក្នុងតម្លៃខ្លួនប្រមាណជា ៤៤លានដុល្លារប៉ុន្តែក្នុងការបង្ហាញខ្លួនទាំង ២៨ដងគាត់អាចស៊ុតបញ្ចូលទីបានត្រឹមតែ ៤គ្រាប់...
អាមេរិក៖ លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនមេរបស់វេទិកា Meta បាននិយាយថា Facebook ដំបូងឡើយបានស្តីបន្ទោសចំពោះការដាក់ពិរុទ្ធនូវ Memes អំពីវ៉ាក់សាំង Covid-19 រហូតដល់មន្ត្រីរដ្ឋាភិបាលអាមេរិកបានស្រែក ជេរប្រមាថ និងគំរាមកំហែងពួកគេក្នុងការធ្វើដូច្នេះ។ ថ្លែងនៅលើផតឃែស្ថ លោក Joe Rogan Experience កាលពីថ្ងៃសុក្រ លោក...
អាមេរិក៖ សារព័ត៌មានជាច្រើនបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសារផ្ទៃក្នុង Meta ជាម្ចាស់ Facebook, Instagram និង WhatsApp បាននិយាយថា Meta និង Amazon បានបញ្ចប់កម្មវិធីភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល (DEI) របស់ពួកគេ ដោយលើកឡើងពីការពិចារណាផ្នែកនយោបាយ និងការយល់ឃើញនៃការព្យាបាលដោយអនុគ្រោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វៀតណាមអាចនឹងចូលលេងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ King’s Cup ប្រចាំឆ្នាំរបស់ប្រទេសថៃម្តងទៀត ហើយត្រូវប្រឈមមុខនឹងក្រុមអាស៊ីអាគ្នេយ៍របស់ពួកគេ បន្ទាប់ពីលោកស្រី Nualphan Lamsam ត្រូវបានគេស្គាល់ថា លោកស្រី Madam Pang ចង់បញ្ជូនក្រុមទៅចូលរួមការប្រកួត។ យោងតាម Siam Sport បាននិយាយថា...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Madam Pang ដែលជាអ្នកស្នងមរតកពីគ្រួសារអ្នកមានបំផុតក្នុងប្រទេសថៃ ប្រាថ្នាចង់ធ្វើជាគ្រូបង្រៀនកាលពីនាងនៅក្មេង ប៉ុន្តែក្រោយមកបានរីកចម្រើនក្នុងវិស័យអាជីវកម្មប្រណីត និងឧស្សាហកម្មបាល់ទាត់របស់ប្រទេសខ្លួនទៅវិញ។ អ្នកស្រី Nualphan Lamsam អាយុ ៥៨ឆ្នាំ ឬលោកស្រី Madam Pang ដូចដែលនាងត្រូវបានគេស្គាល់ជាទូទៅថាជាមនុស្សឆ្នាំជំនាន់ទី៥ នៃគ្រួសារ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ផ្លែគូលែនពងនាគអូស្ត្រាលី ជាពូជដែលមានទំហំទ្វេរដង ឬ៣ដងនៃទំហំផ្លែគូលែនប្រពៃណីរបស់ប្រទេសវៀតណាម ត្រូវបានលក់ក្នុងតម្លៃ ១.៤ លានដុងស្មើនឹង ៥៥ដុល្លារ ឮក្នុងមួយគីឡូក្រាម។ ផ្លែគូលែនពងនាគដែលមានតម្លៃ៥ ដងនៃផ្លែគូលែនមានគុណភាពល្អបំផុតរបស់ប្រទេសវៀតណាមត្រូវបានគេលក់២សប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំថ្មី នៅពេលអ្នកស្រុកតែងផ្តល់អំណោយដល់គ្នាទៅវិញទៅមក។ អាជីវករបានឲ្យដឹងថា នេះជាឆ្នាំទី២ ហើយ ដែលផ្លែឈើត្រូវបាននាំចូលទៅប្រទេសវៀតណាម ក្នុងឱកាសបុណ្យឆ្នាំថ្មី។ ផ្លែគូលែនមានទំហំធំ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកជំងឺគ្រុនផ្តាសាយ ត្រូវបានរាយការណ៍នៅស្ថាប័នវេជ្ជសាស្រ្តដែលបានកំណត់នៅទូទាំងប្រទេសជប៉ុន នៅចុងឆ្នាំនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីទិន្នន័យដោយអាចប្រៀបធៀបកាលឆ្នាំ១៩៩៩ កន្លងទៅយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ នេះបើយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានប្រាប់ឲ្យដឹងថា នៅទូទាំងស្ថាប័នប្រហែល ៥,000 មានអ្នកជំងឺ ៣១៧,៨១២នាក់ ត្រូវបានរាយការណ៍ក្នុងសប្តាហ៍រហូតដល់ថ្ងៃទី ២៩ ខែធ្នូ ជាមធ្យមមានមនុស្សចំនួន ៦៤.៣៩ នាក់ក្នុងមួយមណ្ឌល...
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និងកញ្ញា កែវ មនោរម្យ នាយិកាវិទ្យាស្ថានអប់រំកាយ និងកីឡាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា”នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក ប៉ុន...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីលើក ទម្ងន់ចំនួន ៣៤នាក់ចូលរួម ក្នុងព្រឹត្តការណ៍ ប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅសាលរោងដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន...