បរទេស៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាស ក្នុងការទទួលស្គាល់និងអនុម័តវ៉ាក់សាំង Johnson&Johnson ដើម្បីអាចយកទៅប្រើប្រាស់ជាបន្ទាន់ ជាមួយនឹងវ៉ាក់សាំងមួយចំនួនទៀត។ គួរឲ្យដឹងដែរថាវ៉ាក់សាំង J&J បានក្លាយទៅជាវ៉ាក់សាំងទី៣ហើយដែល WHO បានអនុម័តឲ្យប្រើប្រាស់បន្ទាប់ពីវ៉ាក់សាំង Pfizer និង AstraZeneca និងក៏ជាវ៉ាក់សាំងដំបូងគេផងដែរដែលនឹងអាចប្រើប្រាស់ តែមួយដូសប៉ុណ្ណោះ។ នេះមានន័យថាវ៉ាក់សាំង J&J នឹងអាចប្រើប្រាស់នៅក្នុងគ្រប់ប្រទេសទាំងអស់ព្រមទាំងនឹង ប្រើប្រាស់នៅក្នុងកម្មវិធីជំនួយវ៉ាក់សាំងសម្រាប់បណ្តា...
បរទេស៖ នៅតាមផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ខណៈដែលស្នូរកាំភ្លើងផ្ទុះឡើងនៅខាងក្រោយ។ បុរសនោះស្ថិតនៅក្នុងការឃុំឃាំង ហើយមិនមានសញ្ញាណណាមួយបង្ហាញថា គាត់បានតស៊ូឡើយ ភ្លាមៗនោះមន្រ្តីម្នាក់បានបាញ់គាត់ពីខាងក្រោយ, ទាត់ធាក់ នៅពេលគាត់ដេកដួលនៅលើដី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុដែលត្រូវបានថតនៅលើវីដេអូ គឺជារឿងមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានគេរាយការណ៍ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១...
កីឡាករខ្សែការពារ John Stone មួយរយៈនេះពិតជាបានបង្ហាញទំរង់លេងល្អមែនទែន សម្រាប់ក្លឹបមេឃខៀវ Man City ហើយចុងក្រោយនេះក៏ជាបានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរជួយឲ្យក្រុមយកឈ្នះ Fulham ក្នុងលទ្ធផល៣ទល់នឹង០។ កន្លងមកកីឡាករ Stone ផ្ទាល់ធ្លាប់បាននិយាយថាការដែលត្រូវបានដកឈ្មោះចេញ ពីបញ្ជីជម្រើសជាតិអង់គ្លេសគឺពិតធ្វើឲ្យគាត់ខកចិត្តខ្លាំងមែនទែន ប៉ុន្តែក៏បានក្លាយទៅជាកម្លាំងចិត្តដ៏ខ្លាំងក្លាក្នុងការកសាងទំរង់លេង របស់ខ្លួនឡើងវិញផងដែរ។ ក្នុងវ័យទើបតែ២៦ឆ្នាំ Stone បានបង្ហាញទំរង់លេងយ៉ាងល្អឡើងវិញមួយរយៈចុងក្រោយនេះនិងបានជួយឲ្យ Man City ប្រមូលពិន្ទុជាច្រើនឡើងទៅកំពូលតារាង...
កីឡាករ Lionel Messi និង Sergio Aguero ត្រូវបានគេជឿជាក់ថានឹងអាចត្រឡប់មកចាប់ដៃគូគ្នាសាជាថ្មីជាមួយនឹងក្លឹប Barcelona នៅរដូវកាលក្រោយជាមិនខាននេះបើយោងតាមការយល់ឃើញ របស់អតីតកីឡាករខ្សែការពារ Pablo Zabaleta និងក៏ជាមិត្តជម្រើសជាតិរបស់កីឡាករទាំងពីរនាក់នេះផងដែរនោះ។ ចាប់តាំងតែពីបុរសម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦លើក Messi បានប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅឆ្នាំ២០២០កន្លងទៅថា គាត់ពិតជាមានបំណងចង់ចាកចេញពី Barcelona មែននោះចាប់តាំងតែពីពេលនោះមកព័ត៌មានចចាមអារ៉ាមនៅបន្តកើតឡើងមិនចេះដាច់ទោះបីជាមានវត្តមានគ្រូបង្វឹកថ្មី...
បរទេស៖ មន្ត្រីការទូតកូរ៉េខាងជើងមួយរូប ដែលភៀសខ្លួនចេញពីស្ថានទូតកូរ៉េខាងជើង ប្រចាំនៅប្រទេសគុយវ៉ែត បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងតែធ្វើការងារស្ងាត់ៗ ឆ្ពោះទៅរកការស្តារឡើងវិញ នូវកិច្ចការការទូត ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលលោក គីម ជុងអ៊ុន កំពុងតែពង្រឹងការអនុវត្តនៅក្នុងជួររដ្ឋាភិបាល។ លោក Ryu Hyeon-woo ជាអតីតឯកអគ្គរដ្ឋទូតស្តីទីប្រចាំនៅគុយវ៉ែតរបស់ទីក្រុងព្យុងយ៉ាង បាននិយាយក្នុងបទសម្ភាសន៍ថ្មីៗមួយជាមួយកាសែតកូរ៉េខាងត្បូង Donga Ilbo ថា...
Man UTD និងកីឡាករខ្សែបម្រើ Paul Pogba ហាក់ដូចជានៅតែមិនទាន់ ច្បាស់ជាមួយគ្នានៅឡើយខណៈដែលព័ត៌មានចចាមអារ៉ាម នៃការចាកចេញនៅតែមាននៅឡើយហើយសប្តាហ៍នេះគេជឿជាក់ថា PSG បានទាក់ទងកីឡាកររូបនេះសាជាថ្មី ម្តងទៀតហើយ។ Foot Mercato បានអះអាងថាក្លឹបយក្សបារាំង PSG ដោយមានក្រុមការងារដឹកនាំដោយលោក Leonardo បានធ្វើការទំនាក់ទំនងទៅកាន់លោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាករ Pogba...
បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា យន្តហោះទម្លាក់គ្រាប់កងទ័ពអាកាសអាមេរិក B-1 មួយគ្រឿង បានចុះចតនៅក្នុងប្រទេសប៉ូឡូញជាលើកទីមួយ សម្រាប់សមយុទ្ធចាក់សាំងរហ័ស កាលពីថ្ងៃសុក្រ នៅមូលដ្ឋានទ័ពអាកាស Powidz។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ បានកាត់បន្ថយពេលវេលានៃការចាក់ប្រេង ដូច្នោះធ្វើឲ្យយន្តហោះទម្លាក់គ្រាប់ អាចវិលត្រឡប់ទៅក្នុងអាកាសវិញបានយ៉ាងលឿន។ ...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងក្លាយជាមេដឹកនាំបរទេសទីមួយ ដែលបានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយផ្ទាល់ នៅសេតវិមាន នៅពេលលោកធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន នាខែក្រោយនេះ។ សម្រាប់លោក Yoshihide Suga ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងខែកញ្ញា វានឹងជាដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅសហរដ្ឋអាមេរិក និងជាទស្សនកិច្ចលើកទីពីរនៅក្រៅប្រទេសជប៉ុន។...
ក្លឹបបិសាចក្រហម Man UTD ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃនេះសរសេរថា កំពុងតែធ្វើការពិចារណាទៅលើសំណើរមួយចំនួន ដើម្បីសុំផ្ទេរកីឡាករអ្នកចាំទីអេស្បាញ David de Gea នៅរដូវក្តៅខាងមុខនេះហើយក៏រំពឹងទុកដែរថានឹងអាចនាំចូល អ្នកចាំទី២នាក់ជំនួសមកវិញ។ បិសាចក្រហម Man UTD ក៏ត្រូវបានគេជឿជាក់ដែរថានឹងស្តាប់សំណើរសម្រាប់លក់ចេញកីឡាករ អ្នកចាំទីអាហ្សង់ទីន Sergio Romero ផងដែរខណៈដែលកុងត្រារបស់គាត់នឹងផុតសុពលភាព...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអាទិត្យនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ទៅ ២៦ ភាគរយចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១២ ដោយបានរីកលូតលាស់ក្នុងល្បឿនលឿន បើប្រៀបធៀបជាមួយសមភាគីផ្សេងទៀត។ យោងតាមទិន្នន័យ ដែលបានចងក្រងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសសេដ្ឋកិច្ចលេខ ៤ របស់អាស៊ីទៅកាន់សហរដ្ឋអាមេរិក បានឈានដល់ ៧៤,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបនឹង ៥៨,៥...