វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះសង្ឃមួយអង្គនៅខេត្ត An Giang នៃតំបន់ដីសណ្តទន្លេមេគង្គ របស់ប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ពីបទ រំលោភផ្លូវភេទលើក្មេងស្រីម្នាក់ និងក្មេងប្រុស៣នាក់ ខណៈព្រះអង្គជាអនុប្រធានវត្តក្នុងស្រុកមួយ។ ព្រះរាជអាជ្ញានៃ An Giang បាននិយាយថា ព្រះអង្គ Doan Quoc Thai...
សម្លឹងមើលខាងស្តាំដៃរបស់អ្នក ការសិក្សារបស់អាមេរិកមួយ ដែលត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ Wake Forest នៃរដ្ឋខារ៉ូលីណាខាងជើង បានបង្ហាញថា ផ្ទៃមុខខាងឆ្វេងរបស់យើង មានភាពទាក់ទាញជាងផ្ទៃមុខខាងស្តាំ ដោយផ្ទៃមុខផ្នែកខាងឆ្វេងនេះ អាចដាក់អារម្មណ៍បានល្អជាង។ ដើម្បីថតរូបឲ្យបានស្អាត អ្នកគួរក្រលេកមើលទៅខាងស្តាំ ដែលវាអាចធ្វើឲ្យផ្ទៃមុខមូលរបស់អ្នកប្រែជាតូចស្តើង ស្លីមគួរឲ្យទាក់ទាញ។ ផាត់មុខឲ្យបានត្រឹមត្រូវ ការថតរូបឲ្យបានប្រសើរ អ្នកគួរជៀសវាងប្រើប្រាស់ ម្ស៉ៅថាត់មុខណាដែលមានជាតិរលោងខ្លាំង និងអាចធ្វើឲ្យមានចំណាំងផ្លាតជាមួយពន្លឺ។ ទោះបីជាម្ស៉ៅផាត់មុខរបស់អ្នកអាចធ្វើឲ្យ អ្នកមានផ្ទៃមុខភ្លឺរលោងយ៉ាងណាក៏ដោយ...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា បេក្ខជនប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Juan Antonio Samaranch Jr បានប្រកាសពីបំណងរបស់លោក ក្នុងការធ្វើទំនើបកម្មចលនាអូឡាំពិក ខណៈពេលដែលនៅតែរក្សាតម្លៃស្នូល របស់កីឡាអូឡាំពិក។ ការបង្ហាញរបស់លោក Samaranch ត្រូវបានបង្កើតឡើងជុំវិញសសរស្តម្ភស្នូលចំនួន ៦ ដោយសង្កត់ធ្ងន់ទៅលើអភិបាលកិច្ច និរន្តរភាព...
ការគេងមិនលក់គឺជាបញ្ហា ទូទៅមួយដែលតែងតែកើតឡើងជាញឹកញាប់ទៅលើមនុស្សជាច្រើនក្នុងពេល បច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកអាចព្យាបាលដោយខ្លួនឯងបាន គ្រាន់តែផ្សំគ្រឿងទេសពីរមុខនៅក្នុងផ្ទះបានបញ្ចូលគ្នា នោះការគេងរបស់អ្នកនឹងល្អប្រសើរឡើងវិញ។ អត្ថប្រយោជន៍ចំពោះសុខភាព៖ គ្រឿងផ្សំ៖ របៀបលាយ៖ គ្រឿងផ្សំពីមុខនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការបំបាត់ភាពតានតឹង និងអាចការពារកោសិកាខូច។ លើសពីនេះទៅទៀតស្ករអាចជួយសម្រួលដល់ការដកដង្ហើម និងការផលិតថាមពល៕ ដោយ៖ ហង្ស សុបញ្ញា
រឿងមួយដែលក្រុមវេជ្ជបណ្ឌិតនឹងធ្វើនៅពេលអ្នកមិនសូវស្រួលខ្លួនគឺត្រូវពិនិត្យមើលសីតុណ្ហភាពអ្នកដោយប្រើទែរម៉ូម៉ែត្រ។ គាត់ព្យាយាមពិនិត្យមើលថា តើអ្នកក្តៅខ្លូនដែរឬទេ។ នៅពេលមានសុខភាពល្អ រាងកាយរបស់អ្នកមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។ ជំងឺមួយចំនួនធ្វើឲ្យសីតុណ្ហភាពកើនឡើង ហើយយើងហៅសីតុណ្ហភាពដែលកើនខ្ពស់នោះថា ជំងឺគ្រុនក្តៅ។ ដោយឡែក ក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា ពេលខ្លះជំងឺគ្រុនក្តៅពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ។ពីព្រោះវា ធ្វើឲ្យប្រព័ន្ធសរីរាង្គនៅក្នុងរាងកាយសំខាន់ៗ មានដំណើរការទៅយ៉ាងលឿន ដោយ រាងកាយបានផលិតអ័រម៉ូន អង់ស៊ីម និងកោសិកាឈាមយ៉ាងច្រើនផងដែរ។ អ័រម៉ូន និងអង់ស៊ីមគឺជាសារធាតុគីមីដ៏មានប្រយោជន៍នៅក្នុងរាងកាយរបស់យើង ហើយនៅពេលយើងមានជំងឺ វាត្រូវធ្វើការយ៉ាងខ្លាំង។...
ភ្នំពេញ៖ យោងតាមការអង្កេតរបស់ភ្នាក់ងារផ្តល់សេវាដឹកជញ្ជូន តាមផ្លូវទឹក GTVC បានឱ្យដឹងជាបឋមថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃ បុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ យ៉ាងច្រេីនកុះករ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រៀមធ្វេីដំណេីរដេីរលេងកម្សាន្តតាមបណ្តាកោះនានា ជាពិសេសក្រុងកោះរ៉ុង ។ រីករាយដំណើរកំសាន្ត ទៅតាមបណ្ដាកោះនានាជាមួយនិងប្រភេទអូប័រទំនើប...
(ចក្រភពអង់គ្លេស)៖ ក្រុមអ្នកជីវសាស្រ្តខាងសត្វទឹក ជនជាតិអង់គ្លេស បាននិយាយថា គ្រោងឆ្អឹងត្រីបាឡែន ដំបូងគេបង្អស់ដែលបាន រកឃើញនៅបាតសមុទ្រនៃតំបន់អាក់ទិច និងផ្តល់ចំនេះដឹងថ្មីអំពីជីវិតរស់នៅក្នុងបាតសមុទ្រ។ ពួកគេបានបន្តទៀតថា នៅទូទាំងពិភពលោក មានគ្រោងឆ្អឹងត្រីបាឡែនតែ ៦ក្បាលប៉ុណ្ណោះ ត្រូវបានរកឃើញនៅបាតសមុទ្រ។ ម្យ៉ាងវិញទៀត គ្រោងឆ្អឹងទាំងនេះត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ជិត ប្រជុំកោះSandwichភាគខាងត្បូង នៃចក្រភពអង់គ្លេស។ លោក Diva Amon នៃមហាវិទ្យាល័យ...
ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Vinicius Jr សង្ឃឹមថា ខ្លួនរបស់គេ នឹងអាចក្លាយជា Ronaldo ទី២ថ្ងៃណាមួយនៅ Real Madrid តាមរយៈការឈ្នះបានដូចនិង Idol របស់ខ្លួន។ ជាការពិតប្រិយមិត្តពិតជាបានដឹងហើយថា ពេលនេះ Vinicius កំពុងតែបង្ហាញពីភាពលេចធ្លោមួយនៅ Real Madrid ហើយគេជាខ្សែប្រយុទ្ធដែលបានចាត់ទុក Ronaldo ជា...
ខ្សែប្រយុទ្ធស្លាប Antony កំពុងតែរីករាយក្នុងការរួមរស់ជាមួយក្លិប Real Betis បន្ទាប់ពីបានចាកចេញពីបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង។ ក្រោយការប្រកួតដែលបានជួយក្រុមយកឈ្នះទៅលើ Gent ៣-០ ក្នុងការប្រកួតពានរង្វាន់UEFA Conference League វគ្គ Play Off ជើងទី១ ដោយក្នុងចំណោម៣គ្រាប់នោះមានចំណែក១គ្រាប់របស់ Antony ដែលរកបាននៅនាទីទី៤៧នៃវគ្គទី២។...
អ្នកចាត់ការរបស់មេឃខៀវលោក Pep Guardiola បានលើកឡើងថា ក្រុមរបស់ខ្លួនបានបង្កើតកំហុសដដែលៗក្នុងរដូវកាលនេះគឺច្រើនលើកមែនទែន ដែលការលើកឡើងនេះបន្ទាប់ពីក្រុមរបស់ខ្លួនបរាជ័យក្រោមថ្វីជើង Real Madrid ៣-២ ក្នុងដីរបស់ខ្លួនឯងនាការប្រកួតវគ្គ Play Off ពានរង្វាន់ UEFA Champions League ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានលើកឡើងថា កំហុសរបស់ក្រុមលោករដូវកាលនេះកើតឡើងដដែល ដែលភាគច្រើនគឺកើតឡើងដោយសារការបង្កើតដោយខ្លួនឯង។ ការលើកឡើងនេះសំដៅដល់ការបង្កើតកំហុសនៅត្រង់ដែល Manchester...