ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ឡើងឈាម ទៅដល់ ២៥/១៥ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋដែលត្រូវបានសង្គ្រោះរូបនេះ...
BUDAPEST ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អតីតកីឡាការិនីកាយសម្ព័ន្ធជនជាតិហុងគ្រី លោកយាយ Agnes Keleti ដែលជាម្ចាស់ជើងឯកអូឡាំពិក មានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក និងជាអ្នករស់រានមានជីវិតពីការសម្លាប់រង្គាល បានទទួលមរណភាពក្នុងអាយុ ១០៣ ឆ្នាំ។ មន្ត្រីសារព័ត៌មានរបស់លោកយាយ គឺលោក Tamas Roth បានប្រាប់ AFP...
កូរ៉េខាងត្បូង ៖ ប៉ូលិសប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍ កូរ៉េខាងត្បូង Jeju Air ត្រូវបានហាមឃាត់មិន ឲ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនមួយបានធ្លាក់កាលពីសប្តាហ៍មុនបានសម្លាប់មនុស្ស ១៧៩ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប៉ូលីសនៅខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះក្នុងទីក្រុង...
វៀតណាម ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Le Sy Manh អាយុ ៤១ ឆ្នាំ ជាអតីតកីឡាករបាល់ទាត់ និងជាកីឡាករស្ថិតក្នុងក្រុម បាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវបានចាប់ខ្លួនពីបទរំលោភលើអាជ្ញាកណ្តាល ក្នុងការប្រកួតកីឡាបាល់ទាត់ស្ម័គ្រចិត្តនៅទីក្រុងហូជីមិញ។ ប៉ូលីសស្រុក Tan Binh...
ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សំបុត្រចំនួន ៤៧,០០០ សន្លឹកសម្រាប់ចូលទស្សនាព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup 2024 វគ្គផ្ដាច់ព្រ័ត្រ រវាងវៀតណាម និងថៃ ត្រូវបានលក់អស់ត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៣ថ្ងៃមុនការប្រកួតនៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក ប្រទេសថៃ។ កីឡដ្ឋាន Rajamangala...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ការលក់រថយន្តអគ្គីសនីរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៤បានថយចុះធៀបនឹងឆ្នាំ២០២៣បានធ្វើឲ្យការលក់ប្រចាំឆ្នាំធ្លាក់ចុះជាលើកដំបូង ។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ការលក់ទឹកជញ្ជូនចេញយានយាននៅទូទាំងសកលលោក ចំនួន១,៧៧លានគ្រឿងនៅក្នុងឆ្នាំ២០២៤ ដោយបានធ្លាក់ចុះ២,២ភាគរយ ធៀបនឹងឆ្នាំ២០២៣មានចំនួន១,៨១លានគ្រឿង ។ ត្រឹមតែ៨៥.១៣៣គ្រឿងត្រូវបានដឹកចេញសម្រាប់ម៉ូដែលផ្សេងៗរបស់ក្រុមហ៊ុន Tesla ក្នុងនោះរាប់បញ្ចូលទាំង Model S sedan, Model X SUV និង Cybertruck ។...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madridបាននឹងកំពុងតែព្យាយាមក្នុងការចរចាកុងត្រារបស់កីឡាករវ័យក្មេងឆ្នើមរបស់ក្លឹប Bournemouth ម្នាក់សម្រាប់ពង្រឹងនៅតំបន់ការងារ។ កីឡាករយុវជន Dean Huijsen ដែលទើបតែបានផ្ទេរមកពីក្លឹប Juventus កាលពីរដូវក្តៅកន្លងមកក្នុងតម្លៃខ្លួន ប្រមាណជា១៦លានផោនរូបនេះ បានក្លាយទៅជាគោលដៅថ្មី របស់គ្រូបង្វឹកលោក Carlo Ancelotti នៅ Real Madrid ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTការប្រារព្ធពិធីចូលឆ្នាំសកលរបស់អាល្លឺម៉ង់ ត្រូវបានធ្វើឡើងដោយអំពើហឹង្សា និងឧប្បត្តិហេតុសោកនាដកម្មពាក់ព័ន្ធនឹងការបាញ់កាំជ្រួចផង ដែលបណ្តាលឱ្យមានអ្នកស្លាប់សរុប ចំនួនដល់ទៅ៥នាក់ របួសរាប់សិបនាក់ និងការ ចាប់ខ្លួនរាប់រយនាក់ផង។ ប្រភពដដែលបានសរសេរទៀតថា ភាពចលាចលទាំងនេះក៏រួមបញ្ចូលការ វាយប្រហារលើមន្ត្រីប៉ូលិស និងក្រុមពន្លត់អគ្គិភ័យផងដែរ។ នៅទីក្រុងប៊ែរឡាំង សេវាសង្គ្រោះបន្ទាន់ បានរាយការណ៍អំពីអំពើហឹង្សាដែលមិនធ្លាប់មានពីមុនមក ដោយមានអ្នកពន្លត់អគ្គីភ័យ និងប៉ូលិសបានកំណត់គោលដៅ ក្នុងអំឡុងពេលពិធីបុណ្យដោយការបាញ់កាំជ្រួចនិងឧបករណ៍...
ខេត្តកណ្តាល៖ព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដែលប្រព្រឹត្តតាមទីលាននៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ទីលានបាល់ទាត់ខេត្តកណ្តាល និងវិទ្យាល័យ ហ៊ុនសែន តាខ្មៅ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា...
Brad Pitt និង Angelina Jolie បានឈានដល់ការព្រៀមព្រង ក្នុងការលែងលះគ្នា។ ៨ ឆ្នាំបន្ទាប់ពី Angelina បានដាក់ពាក្យសុំលែងលះដោយលើកឡើងពី “ភាពមិនចុះសម្រុងគ្នា និង មិនអាចផ្សះផ្សាបាន” ទីបំផុតអតីតគូស្នេហ៍នេះ បានឈានដល់កិច្ចព្រមព្រៀងចែកផ្លូវគ្នា ហើយអ្នកទាំង២ បានចុះហត្ថលេខារួចរាល់។ មេធាវីរបស់ Angelina លោក James...