ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ថា ប្រទេសចិន កាលពីថ្ងៃសុក្របានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន ប្រើប្រាស់អាវុធនៅពេលដែលនាវាបរទេស ចូលរួមក្នុងសកម្មភាពខុសច្បាប់នៅក្នុងដែនទឹក ដែលអះអាងដោយប្រទេសនេះមិនបានគោរពតាមបទបញ្ជារបស់ខ្លួន។ នៅពេលដែលទីក្រុងប៉េកាំង អះអាងថា ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយតូក្យូ នៅសមុទ្រចិនខាងកើត គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ច្បាប់នេះអាចកំណត់គោលដៅនាវាជប៉ុនធ្វើដំណើរជុំវិញកោះ ដែលមិនមានមនុស្សរស់នៅហៅថា កោះដាយយូ ក្នុងប្រទេសចិន។ កប៉ាល់ចិនត្រូវបានគេប្រទះឃើញ ជាញឹកញាប់នៅក្នុងតំបន់ ដែលគេហៅថា...
ប្រភពព័ត៌មានរបស់គេហទំព័រ The History ដែលបានធ្លាប់បានសរសេរពីហេតុការណ៍ គ្រោះរញ្ជួយដីមួយនៅក្នុងទីក្រុងឡូសអេនជឺឡេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ខែមករាឆ្នាំ១៩៩៤មកនិងបានបណ្តាល ឲ្យមានមនុស្សច្រើនប្រមាណជា៥៤នាក់បានស្លាប់បាត់បង់ជីវិត ហើយនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសរុបរហូតទៅដល់ រាប់ពាន់លានដុល្លារ។ វាត្រូវបានកត់ត្រាទុកជាហេតុការណ៍ គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអាមេរិក។នាវេលាម៉ោងប្រមាណជា៤និង៣១នាទីព្រឹក គ្រោះរញ្ជួយដីដែលមានកម្រិតដល់ទៅ៦ចុច៧រិចទ័របានវាយប្រហារ មកលតំបន់ San Fernando ដែលជាតំបន់មានមនុស្សរស់នៅ ច្រើនបំផុតក្នុងទីក្រុងឡូសអេនជឺឡេស និងស្ថិតនៅចំងាយប្រមាណជា២០ម៉ាលពីកណ្តាលក្រុង។ អគារស្នាក់នៅជាច្រើនខ្នងបានបាក់ធ្លាក់ហើយបានគៀបជាប់ មនុស្សកំពុងតែសម្រាកលង់លក់ឲ្យស្លាប់តែម្តង៕ ប្រែសម្រួល:ស៊ុនលី
អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស ធ្វើការសិក្សាមួយបានបង្ហាញថា ប្រហែល៧ក្នុងណោម១០មានការពេញចិត្តចំពោះបច្ចេកវិទ្យា នៃការតាមដានទីតាំងក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងដោយមិនគិតពីថា តើវាត្រូវបានជ្រើសរើសចូលឬមិនចាំបាច់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស បានធ្វើការស្ទង់មតិលើមនុស្សពេញវ័យជនជាតិអង់គ្លេសជាង ៣.៥០០ នាក់កាលពីរដូវក្តៅមុនក្នុងកំឡុងពេលនៃរលកដំបូងរបស់មេរោគ COVID-១៩ ដោយឆន្ទៈរបស់ពួកគេក្នុងការប្រើប្រាស់ បច្ចេកវិទ្យាបែបនេះ។ ៧០ ភាគរយបានគាំទ្រការតាមដាន ទីតាំងរបស់ពួកគេតាមរយៈការជ្រើសរើសយកកម្មវិធី នៅលើស្មាតហ្វូនរបស់ពួកគេដើម្បីជួយអាជ្ញាធរកំណត់អត្តសញ្ញាណ ប្រសិនបើពួកគេត្រូវបានប៉ះពាល់ ជាមួយមនុស្សដែលមានមេរោគ Covid-19 ។តួលេខនេះបានធ្លាក់ចុះត្រឹមតែ...
អេស្ប៉ាញ៖ ក្រុមអ្នកស្រាវជ្រាវវត្ថុបុរាណបាននិយាយថា ឧបករណ៍បុរាណដែលធ្លាប់ជា កម្មសិទ្ធិនៃអរិយធម៌បុរេប្រវត្តិត្រូវបានគេរកឃើញនៅទូទាំងពិភពលោក ប៉ុន្តែរបកគំហើញមួយនៅប្រទេសអេស្ប៉ាញ មិនដូចវត្ថុផ្សេងៗទៀតធ្វើពីថ្ម ឬថ្លើមថ្មឡើយនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមដែលបានជីកផ្នូរផ្ទាំងថ្មីធំនៃ Montelirio tholos កាលឆ្នាំ២០០៧ដល់ឆ្នាំ ២០១០ បានរកឃើញដាវមួយបង្កើតឡើងពីគ្រីស្តាល់ថ្ម ដោយអ្នកជំនាញនិយាយថា បច្ចេកទេសទំនើបបំផុតដែលមិនធ្លាប់ត្រូវបានរកឃើញនៅបុរេប្រវត្តិ Iberia ហើយនឹងមានជំនាញខ្ពស់ក្នុងការឆ្លាក់។ វត្ថុបុរាណនេះមានអាយុកាលប្រមាណ ៥,០០០ ឆ្នាំមានប្រវែងជិត ៨,៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្រគល់សហរដ្ឋអាមេរិកឱ្យ ទៅកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុវិញ ដែលទំនងជានឹងជួយសង្គ្រោះកិច្ចព្រមព្រៀងដែលស្លាប់បាត់ទៅក្រោមការផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតី លោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់ ។ ប៉ុន្មានម៉ោងបន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកលោក បៃដិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលនាំប្រទេសរបស់លោក ត្រឡប់ទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយងាកទៅរកការសម្រេចចិត្តមុនរបស់លោក...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ត្រូវបានបើកការប្រកួតជាផ្លូវការកាលពីរសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តលិកចូលរួមចំនួន ១៩៣នាក់រៀបចំដោយសហព័ន្ធប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុនជន និងកីឡា និងដៃគូឧបត្ថម្ភ ។ ការប្រកួតជើងឯកល្បុកតោប្រចាំឆ្នាំនេះ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុន ដួងព្រលឹង វប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម...
អង់គ្លេស៖រូបិយប័ណ្ណផោនអង់គ្លេសទៅរូបិយប័ណ្ណគូណាក្រូអាត និងរូបិយប័ណ្ណផ្សេងៗ គ្នាជាច្រើនត្រូវបានប្រើប្រាស់ទូទាំងទ្វីបអឺរ៉ុបសព្វថ្ងៃ បន្ទាប់ពីអ្នកស្រាវជ្រាវ បង្ហាញរូបិយប័ណ្ណសាមញ្ញដំបូងបង្អស់នៅអ៊ឺរ៉ុបកាលពី ៥០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឥឡូវនេះអ្នកស្រាវជ្រាវបានឆ្លុះបញ្ចាំងពីរូបិយប័ណ្ណទូទៅដំបូង នៅអឺរ៉ុបប្រហែលជាមាន។ ការរកឃើញរបស់ពួកគេបានបង្ហាញថា មនុស្សបានប្រើវត្ថុសំរិទ្ធដូចជាចិញ្ចៀន អាពាហ៍ពិពាហ៍ និងកងដៃ កងជើងដែលជាទម្រង់ដំបូង នៃសាច់ប្រាក់៥,០០០ ឆ្នាំមុន។ អ្នកវិទ្យាសាស្ត្រនិយាយថា យុគសម័យសំរិទ្ធដំបូងនៅអ៊ឺរ៉ុបថែមទាំងធ្វើឲ្យរូបរាង និងទម្ងន់នៃវត្ថុទាំងនេះមានលក្ខណៈជារូបិយប័ណ្ណ។ លក្ខណៈសំខាន់នៃលុយ គឺការធ្វើគំរូភាវូបនីយកម្ម...
ប្រភពព័ត៌មានដែលធ្លាប់បានចេញផ្សាយ ដោយគេហទំព័រ The History ដែលបានសរសេរថាកាលពីថ្ងៃទី២៥ខែមករាឆ្នាំ១៩០៥ នៅឯតំបន់រុករករ៉ែPretoriaនៃប្រទេស អាហ្វ្រិកខាងត្បូងពេជ្រមួយគ្រាប់ត្រូវបានគេប្រទះឃើញ ដែលមានទំហំរហូតទៅដល់ ៣១០៦ការ៉ាត់ក្នុងកំឡុងពេលដែលក្រុមការងារ កំពុងធ្វើការ ត្រួតពិនិត្យផ្លូវ។ ក្រោយធ្វើការវាស់វែង និងត្រួតពិនិត្យក្រោយមកគេបានប្រកាសថា ពេជ្រមួយគ្រាប់នេះគឺជាគ្រាប់ពេជ្យដែលធំបំផុតពុំធ្លាប់ មានឡើយនៅក្នុងលោកហើយទំងន់ របស់វាគឺប្រហែលជា០,៧គីឡូក្រាម។ ភាគច្រើននៃគ្រាប់ពេជ្រធំៗ នៅលើពិភពលោកត្រូវបានរកឃើញសុទ្ធតែមានទំហំតូចជាង១០០០ការ៉ាត់ទាំងអស់ ដូចជាពេជ្រ ដែលរកឃើញនា ឆ្នាំ១៨៩៣មានទំហំ៩៧១ការ៉ាត់ជាដើម៕ ប្រែសម្រួល:ស៊ុនលី
ប្រភពព័ត៌មានរបស់ The History ដែលធ្លាប់បានចេញផ្សាយ នូវអត្ថបទមួយថាកាលពីឆ្នាំ១៩៨០សហរដ្ឋអាមេរិកបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថា ខ្លួនបានត្រៀមខ្លួនរួចរាល់នឹងលក់សម្ភារៈយោធា ទៅឲ្យសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងកំឡុងពេល ដែលរុស្សីកំពុងតែបើកការលុកលុយទៅលើប្រទេស អាហ្គានីស្ថានជារឿយៗ។ ការប្រកាសនេះត្រូវបានគេបង្ហាញពី ការព្រួយបារម្ភដោយសារតែវាគឺ ត្រូវបានគេមើលឃើញថាគឺជាការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹង សកម្មភាពលុកលុយរបស់សហភាពសូវៀតទៅលើប្រទេសអាហ្គានីស្ថានដែលបានចាប់ផ្តើម ឡើងនៅ តាំងពីឆ្នាំ១៩៧៩។នៅក្នុងកុងត្រាសភារបស់អាមេរិកក៏បានយល់ព្រម ក្នុងការសាងសង់ ស្ថានីយយោធាដែលអាចទទួលបានព័ត៌មានផ្ទាល់ពីផ្កាយរណបរបស់ សហរដ្ឋអាមេរិកដែល អាចជួយឲ្យចិនទទួលបានផលប្រយោជន៍ជាច្រើនទាក់ទងទៅនឹងវិស័យកសិកម្មនិង ការជីកយករ៉ែផង។ ក្នុងកំឡុងពេលដែលសហភាពសូវៀត...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ដែលប្រព្រឹត្តនៅខេត្តកែបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះក្លិបកីឡាទ្រីយ៉ាត្លុង ក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគ បន្ទាប់មកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ។ ក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរ ចំណាត់លេខ១នៃការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយដណ្តើមបានចំនួន០៦គ្រឿងរួមមាន មេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ក្នុងចំណោមសមាគម-ក្លិបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។ លោក ងិន សុបញ្ញា...