បរទេស ៖នៅព្រឹកថ្ងៃពុធនេះប្រទេសញូវសឺឡេន បានធ្វើការប្រកាសព្រមានអំពីការចែកចាយវ៉ាក់សាំង បែបជាតិនិយម ដែលវានឹងអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅ ដល់ការដឹកជញ្ជូនចេញកាន់អន្តរជាតិហើយសេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងនៅក្រោយពេលដែល ប្រទេសបានប្រកាសទទួលស្គាល់ ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer។ នាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថាលោកស្រីនៅតែរំពឹងទុកថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTechនឹងអាចដឹកមកដល់ក្នុងប្រទេស នៅចុងខែមិនាប៉ុន្តែបានសំដែងអារម្មណ៍ព្រួយបារម្ភផងដែរចំពោះការ កំណត់ចំនួននៃវ៉ាក់សាំង។ ថ្លែងនៅក្នុងសន្និសិទកាសែតមួយលោកស្រី នាយករដ្ឋមន្ត្រីបានបន្តថាពិភពលោកនឹងមិនទាន់ មានសុវត្ថិភាពនោះទេប្រសិនបើមិនមានការចែកចាយវ៉ាក់សាំងទៅកាន់គ្រប់តំបន់ ក្នុងពិភពលោកហើយច្បាស់ណាស់ពិភពលោកនឹងមិនអាចទ្រាំមើល ឃើញបញ្ហានៃការចែកចាយកើតឡើង...
បរទេស ៖កងទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ទ័ពជើងទឹកអារ៉ាប៊ីសាអូឌីត និងទីបញ្ជាការកងនាវាចរណ៍អង់គ្លេស បានធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីមួយ ឈ្មោះ Nautical Defender 21 នៅចុងខែមករាកន្លងទៅ។ កងទ័ពជើងទឹកបានពិពណ៌នាសមយុទ្ធ Nautical Defender 21 នោះថា ជាមូលដ្ឋានគ្រឹះមួយនៅក្នុងសមយុទ្ធសន្តិសុខដែនសមុទ្រពហុជាតិ ដែលបង្កើតឡើងដើម្បីពង្រីកដែនសហប្រតិបត្តិការ គាំទ្រដល់សន្តិសុខក្នុងតំបន់រយៈពេលវែង និងធ្វើឲ្យកាន់តែប្រសើរឡើង...
អាមេរិក៖ ការហោះហើរអវកាសស៊ីវិលដំបូងបង្អស់ដែលត្រូវបានរៀបចំឡើង ដោយSpaceX នៅចុងឆ្នាំនេះដើម្បីផ្តល់នូវឱកាសរៃអង្គាសប្រាក់ក្រៅពិភពលោក សម្រាប់មន្ទីរពេទ្យស្រាវជ្រាវកុមារ St. Jude និយាយថា ខ្លួានរំពឹងថានឹងរកប្រាក់បាន២០០លានដុល្លារសម្រាប់ការស្រាវជ្រាវជំងឺមហារីកនិងបុព្វហេតុផ្សេងទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ហើយមូលនិធិនេះបានចាប់ផ្តើម យ៉ាងលឿន បន្ទាប់ពីការបរិច្ចាគចំនួន១លានដុល្លារបានមកនៅតិចជាងមួយថ្ងៃនៃការប្រកាសរបស់ជើងហោះហើរនេះ។ លោក Jared Isaacman អ្នកជំនួញមហាសេដ្ឋីបានទិញការហោះហើរតម្លៃរាប់លានដុល្លារ និងសាកល្បងយានអវកាស SpaceX Dragon ទៅអវកាសបានបង្ហាញពីបេសកកម្ម Inspiration4...
ភ្នំពេញ៖លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រភេទកីឡា៥របស់ក្រសួងមហាផ្ទៃដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅសហព័ន្ធកីឡាសូហ្វតេន្នីសនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង...
ទីក្រុងឡុងដ៍ ៖ យោងតាមការសិក្សាថ្មីមួយ អំពីអាកប្បកិរិយា របស់វាបានឲ្យដឹងថា សត្វដាយណូស័រយក្ស Spino saurus បានចាប់ត្រីពីឆ្នេរសមុទ្រ ដើម្បីចិញ្ចឹមជីវិតប្រចាំ ថ្ងៃរបស់ខ្លួន ខណៈដែលវាកំពុងតែប្រមាញ់ សត្វព្រៃតូចៗនៅលើដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទ្រឹស្តីមុនៗបានលើកឡើងថា សត្វមានកម្ពស់១៥ម៉ែត្ររស់នៅកាល១០០ លានឆ្នាំមុន គឺជាសត្វមច្ឆាជាតិដ៏ធំមួយ ដែលប្រើកន្ទុយវែង របស់វាហែល...
អង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ផ្ទំាងទឹកកក ដែលបំបែកកំណត់ត្រា មានទម្ងន់២៨ ពាន់ពាន់លានតោនល្មម អាចគ្របដណ្ដប់លើចក្រ ភពអង់គ្លេស ទាំងមូល ក្នុងកម្រាស់ជាង៩១,៤៤ម៉ែត្រ រលាយចេញពីផ្ទៃផែនដីចន្លោះឆ្នាំ១៩៩៤-២០១៧ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Leeds បានធ្វើការស្ទាបស្ទង់មតិអំពីការបាត់បង់ ទឹកកកជាសកលលើកដំបូង ដោយប្រើទិន្នន័យ...
សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង បានកំណត់យកថ្ងៃទី ២៩ ខែវិចិ្ឆកា ថាជាថ្ងៃឈប់សម្រាកមួយ ដើម្បីរំលឹកដល់ការបាញ់មីស៊ីល ផ្លោងឆ្លងទ្វីបរបស់ប្រទេសនេះ នៅឆ្នាំ២០១៧ យោងតាមប្រតិទិនរបស់ខ្លួន សម្រាប់ឆ្នាំនេះ ដែលទទួលបានដោយសារព័ត៌មាន ក្យូដូដូនៅថ្ងៃពុធ ។ អ្នកជំនាញក្នុងតំបន់បានលើកឡើងថា ការបង្ហាញនេះបង្ហាញថា ប្រទេសកូរ៉េខាងជើង មានគោលបំណងជំរុញ សមត្ថភាពនុយក្លេអ៊ែរ និង មីស៊ីលរបស់ខ្លួន...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Jake Sullivan បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន នឹងប្រកាសបញ្ឈប់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការវាយលុកនៅយេម៉ែន និង បង្កកការពង្រាយទាហានអាមេរិក ពីប្រទេសអាល្លឺម៉ង់។ លោក Sullivan បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមានថា “ថ្ងៃនេះលោកនឹងប្រកាសបញ្ឈប់ ការគាំទ្ររបស់អាមេរិក សម្រាប់ប្រតិបត្តិការ...
អង់គ្លេស ៖ ការសិក្សាថ្មីមួយបង្ហាញថា សត្វដំរីអាស៊ីដែលរស់នៅក្នុងទ្រុង ឬជាប់ឃុំដូចគ្នាទោស មានភាគរយជាតិខ្លាញ់ ក្នុងខ្លួនទាបជាងមនុស្សធម្មតា និងមិនងាយធាត់ជាងសត្វដំរីដទៃ របស់ពួកគេរស់នៅមានសេរីភាពឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ មានការភ័យខ្លាចថា សត្វយក្សនៃនគរសត្វនេះ អាចនឹងមានទម្ងន់លើស ហើយនេះអាចបណ្តាលឲ្យមានអត្រា កំណើតទាបដែលអាចនាំ ឲ្យមានវិបត្តិនៃការមានកូន។ អ្នកស្រាវជ្រាវធ្វើតេស្តិ៍សត្វដំរី ដែលត្រូវចាប់យកដោយផ្តល់ចំណី ឲ្យពួកគេនូវទឹកច្រើន ពួកគេអាចកំណត់បរិមាណជាតិខ្លាញ់ក្នុងសត្វ ។ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ...
តារាឆ្នើមរបស់ក្លឹបបារាំង PSG កីឡាករ Kylian Mbappe ត្រូវបានអតីតមិត្តរួមក្លឹបម្នាក់ គឺកីឡាករ Jese បានធ្វើការលើកឡើងថា នឹងអាចសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Real Madrid ហើយនាពេលខាងមុខនេះ ដ៏ឆាប់ៗនេះ។ មួយរយៈចុងក្រោយនេះអនាគត របស់កីឡាករ Mbappe ហាក់ដូចជាស្ថិតនៅក្នុងស្ថានភាព មិនច្បាស់លាស់សោះឡើយ ជាពិសេសនៅពេល ដែលកិច្ចពិភាក្សាគ្នាជាមួយនឹងPSG ក្នុងការបន្តកុងត្រាថ្មីហាក់...