ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុ ដែលកូនគួរតែប្រើច្រាសដុសធ្មេញ ដើម្បីការពារធ្មេញ។ តើគួរតែប្រើនៅអាយុប៉ុន្មានទៅ? នៅពេលដែលកូនមានអាយុ២ឆ្នាំ អ្នកគួរតែចាប់ផ្តើមបង្រៀនកូន ពីរបៀបដុសធ្មេញហើយ ព្រោះដើម្បីការពារធ្មេញកូនឲ្យបានល្អ។ ប៉ុន្តែអ្នកមិនគួរឲ្យកូន ប្រើថ្នាំដុសធ្មេញទេ ព្រោះកូនអាចលេបចូលពោះបាន។ ក្រោយពេលដែលកូនដុសរួច អ្នកអាចធ្វើការត្រួតពិនិត្យមាត់របស់កូន ថាតើកូនបានដុសស្អាតឬនៅ។ បើមិនទាន់ស្អាត អ្នកអាចជួយសម្អាតធ្មេញកូនបន្តទៀត ដើម្បីឲ្យស្អាតបាត។ លុះពេលកូនបាន៣ឆ្នាំ ប្រសិនជាកូនចេះប្រើថ្នាំដុសធ្មេញ ដោយមិនលេបចូលពោះ អ្នកអាចបង្រៀនឲ្យកូន...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់ របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសកូរ៉េខាងត្បូង។ លោកស្រី Albright បានធ្វើការកត់សម្គាល់នេះ ក្នុងពេលជជែកតាមវីដេអូ ជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី...
ស្កុតឡេន៖ ក្រុមអ្នកស្រាវជ្រាវស្កុតឡេន បាននិយាយថា កំណាត់ឈើ ដែលមានអាយុកាលវែង នៅយុគសម័យ Viking រួមទាំងម្ជុលរាងដូចបក្សីមាស ឈើឆ្កាងគ្រីស្ទសាសនា និងគំរូសូត្រដំបូងបំផុតរបស់ប្រទេសនេះ នឹងត្រូវបានវិភាគនៅក្នុងគម្រោងស្រាវជ្រាវ ដែលមានទឹកប្រាក់១លានផោន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ មកពីសារមន្ទីរជាតិស្កុតឡេន(NMS) សង្ឃឹមថា នឹងស្វែងយល់បន្ថែមអំពី Galloway Hoard ដែលជាបណ្ដុំនៃវត្ថុជាង១០០ មានអាយុកាលតាំងពីសតវត្សរ៍ទី...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថាលោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង។ លោកស្រី Albright បានធ្វើការកត់សម្គាល់នេះក្នុងពេលជជែកតាមវីដេអូជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី អ៊ីនយ៉ាំង នៅព្រឹកថ្ងៃដដែលនេះ ដោយលោកស្រី ដែលបានបម្រើការជារដ្ឋលេខាធិការក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bill Clinton បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០...
អ៊ីស្រាអែល៖ ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បាននិយាយថា របាំងមុខជួយកាត់បន្ថយ សមត្ថភាពរបស់យើងក្នុងការស្គាល់អ្នកណាម្នាក់រហូតដល់១៥ភាគរយឯណោះ ប៉ុន្តែភាគច្រើនយើងនៅតែអាចមើលឃើញមិត្តភក្តិតាមេយៈកែវភ្នែករបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាពីប្រទេសអ៊ីស្រាអែល បានបង្ហាញថា ការពាក់ម៉ាស់ ឬរបាំងមុខជួយកាត់បន្ថយសមត្ថភាព របស់មនុស្សក្នុងការស្គាល់មនុស្ស១៥ ភាគរយ។ ទោះជាយ៉ាងណាក៏ដោយមនុស្សនៅតែអាចកំណត់អត្តសញ្ញាណមិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារ ដោយសារតែការស្គាល់ច្បាស់នៃភ្នែក និងផ្នែកផ្សេងទៀតនៃមុខមិនត្រូវបានបិទបាំងដោយរបាំងមុខ។ ពួកគេបានបន្តថា របាំងបានក្លាយវត្ថុចម្លែកពាសពេញពិភពលោក បន្ទាប់ពីមានជំងឺរាតត្បាតឆ្លង ហើយនៅពេលមនុស្សព្យាយាមជៀសវាងការឆ្លង និងរាលដាលមេរោគ...
អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Facebook សម្រេចចិត្តបានលុបចេញនូវមុខងារមួយចំនួនពីកម្មវិធី Instagram និងកម្មវិធី Messenger នៅអឺរ៉ុប ដោយនិយាយថា ដោយសារតែការអាប់ដែតទៅនឹងច្បាប់ស្ដីពីសិទ្ធិឯកជនរបស់សហភាពអឺរ៉ុបរួមទាំងមុខងារសុវត្ថិភាពដែលវាប្រើដើម្បីស្កេនមាតិការំលោភបំពាន លើកុមារយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ការផ្លាស់ប្តូរការណែនាំថ្មីអំពី ePrivacy Directive ត្រូវបានបង្កើតឡើងដើម្បីការពារក្រុមហ៊ុននានាដូចជាមាតិកាសារតាម Facebook និងទិន្នន័យ Metadata សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មបានធ្វើ ក្រុមហ៊ុននេះបិទមុខងារមួយចំនួន។ លក្ខណៈពិសេសរួមមានការបង្កើតការស្ទង់មតិនៅ ក្នុងកម្មវិធីការប្រើប្រាស់ផ្ទាំងបិតនិងតម្រងរូបភាពជាក់ស្តែងផ្សេងៗទៀតដែលត្រូវបានបន្ថែមនៅ លើ...
បរទេស៖មេដឹកនាំទីបញ្ជាការប្រចំានៅតំបន់អាហ្វ្រិករបស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា បើទោះជាកងទ័ពសហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសសូម៉ាលីក៏ដោយ ក៏កងទ័ពទាំងនោះ នឹងនៅតែប្រចាំឈរជើងនៅក្នុងទីណាមួយ នៅតំបន់អាហ្វ្រិកខាងកើតដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី០៤ ខែធ្នូថា ស្ថិតក្រោមបទបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បុគ្គលិកនិងសម្ភារៈយោធាសហរដ្ឋអាមេរិក នឹងត្រូវដកចេញពីប្រទេសសូម៉ាលី...
Lewandowski កីឡាករខ្សែប្រយុទ្ធប៉ូឡូញទើបតែ បានជាប់ឈ្មោះជាកីឡាករខ្សែប្រយុទ្ធល្អបំផុតលើលោកប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុណ្ណោះប៉ុន្តែនៅថ្ងៃនេះ លោកបានធ្វើការរំលឹកវិញ ដែរនៅគ្រាមួយដែលខ្លួនស្ទើរតែ សម្រេចចិត្តចូលរួមជាមួយ នឹងបិសាចក្រហម Man UTD ចោល Bayern Munich។ Lewandowski បានសារភាពថា មានគ្រាមួយនោះ កាលពីឆ្នាំ២០១២លោកពិតជាធ្លាប់បានពិភាក្សាគ្នាដោយផ្ទាល់ជាមួយ នឹងលោកតា Sir Alex Ferguson ពិតមែនដើម្បីអាចផ្ទេរទៅលេង...
សេនហ្វ្រេនស៊ីស្កូ៖តំបន់ Silicon Valley កំពុងមើលឃើញការចាកចេញ របស់អ្នកជំនាញល្បីៗមួយចំនួន ខណៈការផ្លាស់ប្តូរដែលទាក់ទង នឹងជំងឺរាតត្បាតទៅកាន់ការងារពីចម្ងាយ និងភាពខុសគ្នានៃនយោបាយបានធ្វើឲ្យមាន ភាពទាក់ទាញនៃមជ្ឈមណ្ឌល ឧស្សាហកម្មបច្ចេកវិទ្យាដ៏សំខាន់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សុបិន្តអាក្រក់ និងការចំណាយលើការរស់នៅ តំបន់ខ្ពស់បានបង្កឲ្យមានការចាប់អារម្មណ៍រួចទៅហើយ សូម្បីតែមុនពេលដែលជំងឺរាតត្បាត បានធ្វើឲ្យអន្តរាយដល់គោលដៅនៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ាសម្រាប់ទេពកោសល្យកំពូល គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃបានរាលដាលយ៉ាងខ្លាំងផងដែរ។ កំពូលអ្នកដឹកនាំបានធ្វើការជម្លៀសខ្លួនចេញរួមមាន ប្រធានក្រុមហ៊ុន Tesla លោក Elon...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ដែនដីគោកដ៏សំខាន់របស់ប្រទេសចិន បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៣នាក់ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ដែលជាករណីដូចគ្នាដែរនឹងតួលេខថ្ងៃមុន ។ អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។ គណៈកម្មាធិការសុខភាពជាតិ បានឲ្យដឹងថា ការចុះផ្សាយប្រចាំថ្ងៃថា មានករណីថ្មីចំនួន២១នាក់ ដែលជាអ្នកនាំចូលពីខាងក្រៅ...