(ភ្នំពេញ) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០៖ ងាកៗជិតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងដាច់ឆ្នាំបាត់ទៅហើយ…! និយាយចឹងតើលោកអ្នកមានត្រៀមកាដូពិសេសសម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? បើមិនទាន់ទេ ឬមិនដឹងថាត្រូវជូនអ្វីទេនោះ…តោះ…ចាំស្តាប់ សាមសុង ហើយមកទទួលយកកំពូលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ពី សាមសុង ទាំងអស់គ្នា! ជាមួយនឹង Samsung Galaxy Series លោកអ្នកនឹងមិនខកខាន...
អាមេរិក ៖ ជនជាតិអាមេរិក ប្រមាណ៦០លាននាក់ នៅឆ្នេរខាងកើត កំពុងត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយ អាក្រក់បំផុតក្នុងពេលមួយ ទសវត្សរ៍ ខណៈជិត ៨៤ លាននាក់នៅទូទាំង សហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ តំបន់ខាងលិច និងនិរតីត្រូវបានរងគ្រោះ ដោយគ្រោះរាំងស្ងួត នារដូវផ្ការីកកន្លងទៅនេះ ដែលបានបន្ត...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Google បានប្រឈម នឹងបណ្តឹងធំទី៣ របស់ខ្លួនក្នុងរយៈពេល ២ ខែ ខណៈរដ្ឋ ចំនួន ៣៨ របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន ដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារ ពីការរំលោភអំណាច ទីផ្សាររបស់ខ្លួន ដើម្បីព្យាយាមធ្វើឲ្យម៉ាស៊ីនស្វែង រករបស់ខ្លួនលេចធ្លោ លើរថយន្តទូរទស្សន៍...
បរទេស៖ក្រុមហ៊ុនយក្សផលិតយន្តហោះ Boeing ត្រូវបានទូរទស្សន៍ BBC នៅថ្ងៃនេះចេញផ្សាយថាបានប្រកាសជួលយក ពីឡុតរបស់ខ្លួនទាំង១៦០នាក់ដែលធ្លាប់ធ្វើការជាមួយគ្នាមកធ្វើការវិញជាពិសេសគឺការដំណើរការឡើងវិញនូវយន្តហោះប្រភេទ737 Max របស់ខ្លួន។ ទោះបីជាយ៉ាងណាមុនការត្រឡប់វិញពួកគេនឹងទទួលបាននូវការណែនាំ ថ្មីនិងបំពេញការធ្វើតេស្តមួយចំនួនក្នុងរយៈពេល៣៥ថ្ងៃជាមុនសិន។ រំលឹកដែរថាយន្តហោះប្រភេទនេះត្រូវបានក្រុមហ៊ុនប្រកាសផ្អាកដំណើរការតាំងតែពីខែមិនាឆ្នាំ២០១៩ក្រោយពេលដែលហេតុការណ៍ធ្លាក់យន្តហោះប្រភេទនេះ ដល់ទៅ២ដងនិងបានសម្លាប់មនុស្សសរុប៣៤៦នាក់។ គួរឲ្យដឹងដែរថាពីឡុតទាំងនោះនឹងត្រូវទទួលបាន ប្រាក់កម្រៃដូចទៅនឹងប្រាក់កម្រៃកាលពីមុនរបស់ខ្លួនដដែលគឺប្រមាណជា២០ម៉ឺន ក្នុងមួយឆ្នាំនិងអាចធ្វើឲ្យក្រុមហ៊ុន ចំណាយប្រាក់ប្រមាណជា៣២លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
CNN៖ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 បន្ទាប់ពីមានរោគសញ្ញាហើយនឹងត្រូវផ្តាច់ខ្លួនមួយសប្តាហ៍។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា វិមានអេលីសេ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង អាយុ ៤២ ឆ្នាំ...
តូក្យូ៖មួយឆ្នាំនៃការឆ្លងរាលដាលនៃមេរោគCOVID-19 ធ្វើឲ្យអ្នកលក់រាយ ជនជាតិជប៉ុនបានចាប់ផ្តើមទទួលយកប្រធានបទថ្មីនៃរបាំងមុខដ៏អស្ចារ្យ គឺជារបាំងមុខដែលបង្ហាញពីលក្ខណៈពិសេសរបស់មនុស្សចម្លែកនាពេលរដូវកាល នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ របាំងរបស់ Shuhei Okawara នឹងមិនការពារអ្នក ឬអ្នកដទៃប្រឆាំងនឹងវីរុសឡើយ ប៉ុន្តែពួកគេនឹងផ្តល់ឲ្យអ្នកនូវរូបរាងពិតប្រាកដនៃមនុស្សពេញវ័យជនជាតិជប៉ុនមិនស្គាល់អត្តសញ្ញាណដែលលក្ខណៈពិសេសរបស់ពួកគេត្រូវ បានបោះពុម្ពលើពួកគេ។ លោក Okawara បានប្រាប់ថា ហាងលក់របាំងនៅក្នុងទីក្រុង Venice ប្រហែលជាមិនទិញ ឬលក់មុខទេ ប៉ុន្តែនោះគឺជាអ្វីដែលទំនងជាកើតឡើងនៅក្នុងរឿងរវើរវាយ។ ខ្ញុំគិតថា វាពិតជារីករាយណាស់ដែលបានធ្វើដូច្នោះ។...
បរទេស៖ អ្នកបើករថយន្តដេញចោរ ២ នាក់ ដែលជិះម៉ូតូមួយគ្រឿង លួចចេញពីផ្ទះរបស់ខ្លួន ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១០ ឆ្នាំពីបទធ្វើឱ្យចោរម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Mihai Dinisoae ជនជាតិរ៉ូម៉ានី ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃពុធ...
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ ក្នុងដី Sheffield United នៅត្រឹមនាទីទី៥ McGoldrick រកបាន១គ្រាប់នាំមុខទៅហើយ ប៉ុន្តែមិនយូរប៉ុន្មានផង ក្រុមបិសាចក្រហម ក៏រកគ្រាប់បាល់តាមស្មើវិញបាន...
តម្លៃខ្លួនរបស់ ខ្សែបម្រើក្លឹប Manchester United កីឡាករ Bruno Fernandes បានហក់ឡើងទៅដល់ជាង ១១០លានដុល្លារ នៅចុងឆ្នាំនេះ បើយោងតាម Transftermarket ។ ចាប់តាំងពីចូលលេងឲ្យក្លឹបខាងលើដំបូង កាលពីដើមឆ្នាំ២០២០កន្លងទៅ កីឡាករខាងលើមានតម្លៃខ្លួនជាង ៦៧លានដុល្លារ។ លុះបន្ទាប់ពីបានបង្ហាញសមត្ថភាពនៅ Man Utd ជាង១ឆ្នាំកន្លងទៅនេះ តម្លៃខ្លួនរបស់ខ្សែបម្រើរូបនេះ...
សមាគមបាល់ទាត់អង់គ្លេស FA បានធ្វើការចោទប្រកាន់ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edison Cavani ពាក់ព័ន្ធនឹងរឿងបង្ហោះ Story នៅក្នុងបណ្ដាញ Instagram អរគុណមិត្តភក្តិរបស់ខ្លួន ក្រោយពីប្រកួតរវាង Manchester United និងក្លឹប Southampton កាលពីចុងខែវិច្ឆិកាកន្លងទៅ។FA បានចេញសេចក្ដីថ្លែងការណ៍ ដែលដាក់ចោទជាផ្លូវការ ចំពោះខ្សែប្រយុទ្ធរូបនេះ ដោយសម្អាងលើច្បាប់ផ្សេងៗរបស់ខ្លួន ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។...