បរទេស៖នៅពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលមួយរូប បានមានប្រសាសន៍ប្រាប់ថា ប្រទេសអ៊ីស្រាអែល អាចនឹងមានការបើកចំហចំពោះសហប្រតិបត្តិការអនាគត ស្តីពីកិច្ចការពារមីស៊ីលជាមួយរដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្រ ដែលមានក្តីព្រួយបារម្ភរួមគ្នា ស្តីពីអ៊ីរ៉ង់។ប៉ុន្តែលោក Moshe Patel ដែលដឹកនាំអង្គការការពារមីស៊ីលអ៊ីស្រាអែល ជាផ្នែកមួយនៃក្រសួងការពារជាតិនោះ បានថ្លែងថា វានៅមិនទាន់ឈានទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងបែបនេះណាមួយនៅឡើយទេ ហើយលោកបន្តថា ការអនុម័តរបស់ទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាភាពចាំបាច់ ប្រសិនបើប្រព័ន្ធអ៊ីស្រាអែល ដែលអភិវឌ្ឍជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិក ត្រូវបានដាក់បញ្ចូល។ នៅពេលត្រូវគេសួរថា ប្រព័ន្ធការពារណាមួយ...
តូក្យូ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានឲ្យដឹងថា លោកបានឯកភាពជាមួយសមភាគីចិនលោក Wei Fenghe ដើម្បីស្វែងរកការបង្កើតខ្សែទូរស័ព្ទបន្ទាន់ រវាងមន្ត្រីរបស់ពួកគេ នៅពេលមានភាពតានតឹង ជុំវិញអធិបតេយ្យភាពកោះ នៅសមុទ្រចិនខាងកើត។ មន្រ្តីក្រសួងការពារជាតិជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក Nobuo Kishi បានឡើងកាន់តំណែងក្នុងខែកញ្ញា លោកបានសម្តែងការព្រួយបារម្ភ...
ប៉េកាំង ៖ យោងតាមរបាយការណ៍ ឧស្សាហកម្មបានឲ្យដឹងថា ការនាំចេញកុំព្យូទ័រផ្ទាល់ខ្លួន នៅក្នុងប្រទេសចិន បានកើនឡើងទ្វេដង នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះទោះបីមានការ វាយប្រហារ ពីមេរោគCOVID-19នៅទូទំាងពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ International Data Corporation បានបង្ហាញថា ការនាំចេញកុំព្យូទ័រសរុបនៅក្នុងប្រទេសបានកើនឡើងដល់ ១៤,៤៥...
បរទេស៖ ក្រសួងសុខាភិបាលអាល្លឺម៉ង់ បានប្រកាសប្រាប់នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ រំពឹងថានឹងទទួលបាន ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន BioNTech ចំនួន១១លានដូស នៅត្រឹមខែមីនា នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ។ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសអាល្លឺម៉ង់មួយរូប បាននិយាយប្រាប់ថា នៅក្នុងខែមករាតែមួយប៉ុណ្ណោះ ថ្នាំវ៉ាក់សាំងពីចំនួន៣លានដូស ទៅចំនួន៤លានដូស នឹងត្រូវបានគេផ្តល់មកឲ្យ សម្រាប់ការចាក់បង្ការោគ នៅក្នុងប្រទេសអាល្លឺម៉ង់។...
យើងបានដឹងកន្លងមកហើយថា កីឡាករខ្សែប្រយុទ្ធហូឡង់ Depay វ័យ២៦ឆ្នាំ គឺជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona តាំងតែពីរដូវក្តៅមកម្ល៉េះ ហើយជាពិសេស ខណៈដែលកុងត្រារបស់កីឡាករ កាន់តែខិតជិត ទៅដល់សុពលភាពទៅហើយ នៅចុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាក្តី មកដល់សប្តាហ៍នេះ Memphis Depay បាននិយាយថាគាត់ បានសម្រេចចិត្តរួចរាល់ទៅហើយ ក្នុងការប្តេជ្ញាចិត្តរបស់លោក ក្នុងការបន្តរស់នៅ និងលេង ជាមួយនឹងក្លឹប...
អូតាវ៉ា៖ យោងតាមអនុសញ្ញា ស្តីពីជីវចំរុះ (CBD) បានឱ្យដឹងថាការចំណាយលើការស្តារឡើងវិញរបស់រដ្ឋាភិបាលនៅតែបន្តបង្កអន្តរាយដល់ជីវចំរុះទោះបីជាអ្នកវិទ្យាសាស្ត្របង្ហាញពីសារៈសំខាន់នៃការបញ្ឈប់ការបាត់បង់ធម្មជាតិដើម្បីការពារជំងឺរាតត្បាតនាពេលអនាគតក៏ដោយ។ ស្ថាប័នសុខាភិបាលពិភពលោក ទទួលបន្ទុកក្នុងការការពារភាពខុសគ្នា នៃជីវិតនៅលើផែនដី បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ – ១៩ បង្ហាញពីភាពបន្ទាន់នៃការដោះស្រាយវិបត្តិជីវៈចម្រុះ ជាមួយនឹងវិបត្តិអាកាសធាតុ និងតម្រូវការផ្លាស់ប្តូរ។ ឱកាសជាច្រើនជួយកសាងឱ្យកាន់តែប្រសើរឡើងវិញ តាមរយៈការបញ្ចូលជីវៈចម្រុះ ទៅក្នុងកម្មវិធីជំរុញសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ច ប៉ុន្តែបច្ចុប្បន្នការចំណាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវចំរុះ មានចំនួនច្រើនជាងការចំណាយ...
Chelsea សំណាងមិនល្អសោះក្នុងការប្រកួតយប់មិញ ទាំងដែលបាននាំមុខមុន ទៅហើយទៅលើក្រុមម្ចាស់ផ្ទះតាំងតែពីដើម តង់ទី១នាទីទី៤៩ ប៉ុន្តែបែរជាបានរបូតបាល២គ្រាប់ ទៅវិញឲ្យ Wolves យកឈ្នះខ្លួន។ Neto បានក្លាយទៅជាវិរៈបុរស នៃការប្រកួតជ័យជំនះនេះ ជូនទៅឲ្យ Wolves និងសមាជិកដទៃទៀតក្រោយស៊ុតបានមួយគ្រាប់ចុងក្រោយ នៅ នាទីចុងម៉ោងបំផុតទៅហើយ គឺនាទីទី៩០បូក៥ជួយឲ្យ Wolves ឈ្នះ Chelsea ក្នុងលទ្ធផល២ទល់នឹង១។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយនៅថ្ងៃអង្គារនេះថា ទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញរឿងទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី បានធ្វើឲ្យរង្គោះរង្គើគុណតម្លៃទាំងស្រុងក្នុងសម្ពន្ធភាព ហើយលោកបានស្នើឲ្យមានសហប្រតិបត្តិការជាថ្មី រវាងសម្ពន្ធមិត្តណាតូទាំងពីរ។ នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន National Post ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មនានា ផ្តោតគោលដៅលើនាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគី ព្រមទាំងប្រធាននិងបុគ្គលិក៣នាក់ផ្សេងទៀត។ លោក...
បរទេស៖រដ្ឋបាលរបស់លោក ត្រាំ នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មប្រទេសតួកគី ពីបទទិញយកប្រព័ន្ធការពារមីស៊ីលពីប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីដើមឡើយ បានជាប់គាំងក្នុងការដាក់ទណ្ឌកម្មលើសម្ពន្ធមិត្តណាតូមួយនេះ បើទោះជាការទិញប្រព័ន្ធការពារមីស៊ីលដែលផលិតដោយរុស្ស៊ីនោះ គឺបានបំពាននឹងច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។ ការពន្យាពេលមិនព្រមដាក់ទណ្ឌកម្មនោះ បានបង្កឲ្យមានការតវ៉ាពីសមាជិកបក្សសាធារណរដ្ឋនិងបក្សលទ្ធិប្រជាធិបតេយ្យ...
(ភ្នំពេញ) ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០៖ ការទុកដាក់អាហារ បន្លែ ត្រីសាច់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗឱ្យបានល្អ…ស្រស់បានយូរ…និងរក្សារសជាតិដើមគឺជារឿងសំខាន់បំផុត សម្រាប់ជីវិតប្រចាំថ្ងៃ និងជាមូលហេតុចម្បងដែលលោកអ្នក ត្រូវការទូទឹកកកដែលមានគុណភាពល្អ និងឆ្លាតវៃ! ថ្ងៃនេះ សាមសុង នឹងធ្វើការបង្ហាញជូនដល់លោកអ្នកពីរបៀបថែរក្សា បន្លែ ផ្លែឈើ ត្រីសាច់ និងភេសជ្ជៈផ្សេងៗក្នុងទូទឹកកកឱ្យនៅស្រស់បានយូរតាមវិធីដូចខាងក្រោម៖...