វ៉ាស៊ីនតោន៖ Facebook, Google និង Microsoft បានប្រកាសឲ្យដឹងថា ពួកគេកំពុងបង្កកការចូលរួមវិភាគទាន នយោបាយពីគណៈកម្មាធិការសកម្មភាពនយោបាយ (PAC) បន្ទាប់ពីមានកុប្បកម្ម កាលពីសប្តាហ៍មុននៅវិមានកាពីតូល សហរដ្ឋអាមេរិក ដោយក្រុមអ្នកគាំទ្រ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យហ្វេសប៊ុកលោក Andy Stone បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ បន្ទាប់ពីមានអំពើហឹង្សាដ៏អាក្រក់...
រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពី WhatsApp ដាក់ចេញគោលនយោបាយថ្មី ដោយតម្រូវឱ្យអ្នកប្រើប្រាស់ ចែករំលែកទិន្នន័យ របស់ពួកគេជាមួយ នឹងបណ្ដាញសង្គម Facebook បន្ទាប់មកក្រុមហ៊ុននេះ ក៏បានទទួលរងនូវការបំពានលើទិន្នន័យឯកជន ដោយគ្រុបឆាតឯកជន (private chat groups) របស់អ្នកប្រើប្រាស់អ្នកប្រើប្រាស់ មួយចំនួនត្រូវបានលេចធ្លាយ invite link ជាសាធារណៈនៅលើ Google ។...
ខ្សែការពារ Paddy Barrett ជាកីឡាករមានបទពិសោធជោគជាំនៅតំបន់អឺរ៉ុប ហើយគេមានចំណូលរហូតដល់ ១,៦៩៥,២៥០ ដុល្លារក្នុងមួយឆ្នាំកាលលេងនៅលីគកំពូលអាមេរិក ឆ្នាំ២០១៨ ។ យ៉ាងណាមានប្រិយមិត្តជាច្រើនកើតជាចម្ងល់ចង់ដឹងហេតុអ្វីបានជាខ្សែការពាររូបនេះសម្រេចមកប្រកបអាជីពនៅកម្ពុជា ។ អតីតខ្សែការពារ Dundalk បាននិយាយថា « វាដូចឆ្កួតដែលខ្ញុំចេញពីអឺរ៉ុបមកលេងនៅទីនេះ (លីគកំពូលកម្ពុជា) ។ គ្រូបង្វឹករបស់ ស្វាយរៀង Conor បានទាក់ទងទៅមិត្តរបស់ខ្ញុំ...
the Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធម្នាក់ របស់ក្លឹប Sassuolo ដែលកំពុងលេងខ្ចីជើងឲ្យក្លឹប Genoa គឺកំពុងត្រួសត្រាយផ្លូវ ក្នុងការអាចធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹប Juventus នៅទឹកដី Turinនាពេលខាងមុខនេះ។ ក្លឹប Juventus ត្រូវបានគេជឿជាក់ថា កំពុងតែព្យាយាមរុញច្រាន កិច្ចពិភាក្សាដោះដូរជាមួយនឹងកីឡាករ Gianluca Scamacca ឲ្យមានល្បឿនទៅមុខ បន្ថែមទៀតខណៈដែល...
សេនហ្វ្រេនស៊ីស្កូ ៖ ពិព័រណ៍គ្រឿងអេឡិចត្រូនិក “CES” ត្រូវបានគេស្គាល់ថា សម្រាប់ហ្វូងមនុស្ស មានបន្ទុកលើសទម្ងន់ និងការធ្វើជំនួញដោយពឹង ផ្អែកលើបច្ចេកវិទ្យា ដែលមានមានអ្នកចូល រួមរាប់លាននាក់ ជាយូរមកហើយ ក្នុងការដាក់ផ្នែកនីមួយៗ ទៅក្នុងព្រឹត្តិការណ៍និម្មិត លើកដំបូងរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការរាតត្បាតមេរោគ ដ៏សាហាវ COVID-19 ដែលបានបង្អាក់សន្និសីទ...
ក្លឹបបិសាចក្រហម Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ គូប្រជែង Liverpool ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ក្នុងខែនេះ។ United បានឡើងមកកាន់ជុំទី៤ បន្ទាប់ពីបានយកឈ្នះ Watford ១-០ ខណៈ Liverpool ឈ្នះលើ Aston Villa ៤-១។ ក្រុមមកពី...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ពីបទដកបម្រាមលើការធ្វើទំនាក់ទំនងជាមួយមន្ត្រីតៃវ៉ាន់ ដោយនិយាយថា គ្មានអ្នកណាម្នាក់ អាចរារាំងការបង្រួបបង្រួមប្រទេសឡើងវិញនោះទេ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ កោតសរសើរទង្វើរបស់អាមេរិកនោះ ថាជាសញ្ញាមួយនៃភាពជាដៃគូពិភពលោក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសពីការផ្លាស់ប្តូរនោះ កាលពីថ្ងៃសៅរ៍ ក្នុងពេលតែប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ចាកចេញ ហើយលោក ចូ បៃដិន...
ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី២៤ខែមីនានេះកាលពីឆ្នាំ២១០៥អ្នកបើកយន្តហោះម្នាក់ របស់ក្រុមហ៊ុនអាកាសចរអាឡឺម៉ង់Germanwingព្រមជាមួយនឹងយន្តហោះមួយគ្រឿង បានហោះទៅបំបុកនិងជួរភ្នំAplsនៅបារាំងដោយជាលទ្ធផលហេតុការណ៍នេះ បានសម្លាប់មនុស្សសរុប១៥០នាក់នៅលើយន្តហោះ។ជើងហោះហើរ Germanwing លេខ៩៥២៥បានធ្វើដំណើរពីទីក្រុងBarcelonaប្រទេសអេស្ប៉ាញទៅកាន់ទីក្រុង Dusseldorfប្រទេសអាល្លឺម៉ង់។ ក្រោយការស៊ើបដឹងការពិតអំពីមូលហេតុនៃការធ្លាក់យន្តហោះនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតាមពិតពីឡុតយន្តហោះមានបំណងចង់សម្លាប់ខ្លួនខណៈដែលកំពុងបញ្ជាយន្តហោះដឹកអ្នកដំណើរ។ពីឡុតអាយុ៣៤ឆ្នាំដែលមានឈ្មោះថាPatrick Sondenheimerបានបញ្ជារឲ្យពីឡុតវ័យក្មេងអាយុ២៧ឆ្នាំឈ្មោះAndreas Lubitzក្នុងការបើកបរជំនួសខណៈដែលខ្លួនត្រូវប្រើប្រាស់បន្ទប់ទឹកប៉ុន្តែភ្លាមៗក្រោយការដូរពីឡុតយន្តហោះក៏បានហោះធ្លាក់ចុះតម្រង់ជួរភ្នំដែលស្ថិតនៅក្នុងប្រទេសបារាំងតែម្តង។ មិនមានអ្នកណារួចជីវិតឡើយនៅក្នុងហេតុការណ៍មួយនោះ ទាំងពីឡុត២នាក់អ្នកបម្រើការលើយន្តហោះ៤នាក់និងអ្នកដំនើរសរុប១៤៤នាក់ដែលមានប្រភព មកពីប្រទេស១៨ផ្សេងគ្នាក្នុងនោះមានជនជាតិអាមេរិក៣នាក់ផងដែរ៕ ប្រែសម្រួល:ស៊ុនលី
យើងបានឃើញគ្រប់គ្នាហើយថា កីឡាករដាណឺម៉ាក Eriksen មិនបានឈានទៅដល់ចំណុចដែលបានរំពឹងទុកនោះឡើយចាប់តាំងតែ ពីបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Inter Milan ពីក្លឹប Spurs។ គ្រូបង្វឹកដាណឺម៉ាកលោក Kasper Hjulmand បានធ្វើការរិះគន់ចំៗទៅលើក្លឹប Inter Milan ថាបានខ្ជះខ្ជាយខ្សែបម្រើដ៏ល្អម្នាក់និងសមត្ថភាពរបស់គាត់ ទៅបានត្រឹមជាកីឡាករអង្គុយ នៅកៅអីបម្រុងទៅវិញ។ គួរឲ្យដឹងថា Eriksen ទើបបានចូលរួមជាមួយនឹងក្លឹប Inter...
គេហទំព័ររបស់ The Today I Found Out ធ្លាប់បានចេញផ្សាយកាលពី ពេលកន្លងមកបានសរសេរថាស្រាបៀរគឺជាភេសជ្ជមួយដែលមានវ័យចំណាស់ បំផុតក្នុងចំណោមភេសជ្ជះដទៃទៀតដែលត្រូវបានផលិតដោយ មនុស្សកាលពីសម័យប្រហែលជា៧០០០ឆ្នាំចេញពីក្នុងតំបន់មួយដែលត្រូវបានគេជឿជាក់ថា គឺជាប្រទេសអ៊ីរ៉ង់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងណាក្តីគឺពុំមានអ្នកណាម្នាក់ អាចបញ្ជាក់ដឹងទេថាតើវិធីនៃការផលិតស្រាបៀរដំបូងបង្អស់របស់ពិភពលោកតាមរបៀបណានោះទេ និងដោយអ្នកណានោះដែរប៉ុន្តែគេជឿជាក់ថាវាត្រូវបានធ្វើឡើងដោយនំបុ័ងនិងគ្រាប់ ធញ្ញជាតិសើម។ ក្នុងនោះផងដែរមកទល់បច្ចុប្បន្ននេះគេបានទទួលស្គាល់ថា មានក្រុមហ៊ុនផលិតស្រាបៀរមួយដែលសព្វថ្ងៃគឺជាក្រុមហ៊ុនដែលមានវ័យចំណាស់ជាងគេ គឺស្ថិតនៅក្នុងតំបន់ Breezeway នៅក្នុងប្រទេសអាល្លឺម៉ង់។ វាគឺជាក្រុមហ៊ុនដែលបានបង្កើតឡើងតាំង ពីឆ្នាំ៧៦៨និងត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងឆ្នាំ១០៤០...