អ៊ីរ៉ង់៖ស្ថាបត្យករអ៊ីរ៉ង់ម្នាក់បានចែករម្លែកការរចនាមួយដែលការពារ សត្វភេនឃ្វីនដែលជិតផុតពូជនិងបញ្ឈប់ការរលាយនៃទឹកកកប៉ូលនៅអង់តាក់ទិក ជាមួយផ្ទះទឹកកកអណ្តែតអាចជួយសង្រ្គោះសត្វភេនឃ្វីន និងបញ្ឈប់ការប្រែប្រួល អាកាសធាតុនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គំនិតនេះចែកចេញជាប្រព័ន្ធ២ផ្នែកដែលប្រើផ្ទះទឹកកកអណ្តែត ទាំងនៅពីក្រោមដី និងក្រោមទឹក។រចនាសម្ព័នខាងលើផ្តល់នូវសត្វភេនឃ្វីនជាមួយនឹង ជម្រកដែលបង្កើតដោយមនុស្សសម្រាប់ការបង្កាត់ពូជរួមជាមួយកន្លែងទំនេរគ្រប់គ្រាន់ សម្រាប់កម្រាលឥដ្ឋដើម្បីរក្សាពងឲ្យក្តៅ។ ផ្ទះទឹកកកទាបមានប្រហោងប្រហាក់ប្រហែល នឹងរណ្ដៅដែលធ្វើត្រាប់តាមអេប៉ុងសមុទ្រ ហើយត្រូវបានភ្ជាប់ទៅនឹងប៉ោលប៉ើងលិច។ នៅពេលដែលប៉ោលត្រូវបានផ្លាស់ប្តូរដោយរលកវាបង្កើតថា មពលអគ្គីសនីដើម្បីធ្វើឲ្យទឹកកកព័ទ្ធជុំវិញដោយធ្វើឲ្យផ្ទាំងទឹកកកត្រជាក់រលាយ។ គំនិតនេះមានឈ្មោះថា ‘ប្រព័ន្ធការពារសត្វភេនឃ្វីន” ជាគំនិតរបស់លោកSajjad Navidi ទោះបីជាវានៅតែជាគម្រោងគំនិតក៏ដោយ លោក Navidi...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហភាពអារ៉ាប់រួមមួយរូប បានបង្ហាញនូវសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ជាមួយប្រទេសកាតា នៅក្នុងជំនួបកំពូលអារ៉ាប់ឈូងសមុទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែបាននិយាយថា វិធានការកសាងទំនុកចិត្ត គឺចាំបាច់ណាស់ ដើម្បីបង្កើតចំណងមិត្តភាពឡើងវិញ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya យ៉ាងដូច្នេះថា...
អាមេរិក៖ អង្គការអវកាសណា សាបានបញ្ចេញ នូវរូបភាពផ្កាយរណបគួរឲ្យភ្ញាក់ផ្អើល ដែលរំលេចឡើង ដើម្បីបង្ហាញពីឥទ្ធិពលបំផ្លិចបំផ្លាញ នៃការប្រែប្រួលអាកាសធាតុ និងរបៀប ដែលវាកំពុងផ្លាស់ប្តូរភពផែនដីរបស់យើង នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពនៃការផ្លាស់ប្តូរ ដែលថតចេញពីទីអវកាស បង្ហាញពីការផ្លាស់ប្តូរពីការរួមផ្សំ នៃការផ្លាស់ប្តូរអាកាសធាតុ ការធ្វើនគរូបនីយកម្មទឹកជំនន់ និងអគ្គិភ័យ។ នេះរួមបញ្ចូល ទាំងការបង្រួមផ្ទាំងទឹកកក នៅនូវែលសេឡង់ ព្រិលនៅវាលខ្សាច់សាហារ៉ា...
ញូវយ៉ក៖កម្មវិធី Slack ជាកម្មវិធីសេវាផ្ញើសារដែលមានប្រើដោយមនុស្សរាប់លាន នាក់សម្រាប់ការងារ និងសាលារៀនបានរងនូវការដាច់ចរន្តអគ្គិសនី ជាសកលកាលថ្ងៃច័ន្ទដែលជាថ្ងៃដំបូងសម្រាប់មនុស្សភាគច្រើន ត្រឡប់មកពីវិស្សមកាលឆ្នាំថ្មីយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។វាជាពន្លឺចុងក្រោយនៃបច្ចេកវិទ្យាដើម្បីបង្ហាញពីការលំបាកខាងបច្ចេកទេសដោយអាចរំខាន នៅពេលមនុស្សរាប់លាននាក់ពឹងផ្អែកលើសេវាកម្មមួយចំនួនដើម្បីធ្វើការ និងទៅសាលារៀនពីផ្ទះក្នុងអំឡុងពេលមានរោគរាតត្បាត។ ក្រុមហ៊ុនបានឈប់បញ្ចេញចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួនបន្ទាប់ពីឡើងដល់ ១២ លាននាក់កាលពីឆ្នាំមុន។ ក្រុមហ៊ុន Slack បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរៀបចំឡើងថា ក្រុមរបស់យើងកំពុងតែធ្វើការស៊ើបអង្កេតហើយយើងសូមអភ័យទោស ចំពោះបញ្ហាណាមួយដែលអាចបណ្តាលឲ្យមានបែបនេះ ។ ការដាច់ភ្លើងបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ ព្រឹកម៉ោងនៅភាគខាងកើត...
the Goal បានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid គឺពិតជាមានបំណងចង់ បានកីឡាករខ្សែការពារសញ្ជាតិអូទ្រីស Alaba ខ្លាំងមែនទែនប៉ុន្តែជឿជាក់ថាបញ្ហាដំបូងដែលបានជួបបញ្ហា នោះគឺជាប្រាក់កម្រៃដែលកីឡាកររូបនេះបានទាមទារ។ ប្រភពដដែលបានបញ្ជាក់ទៀតថា មិនមានបញ្ហាផ្សេងឡើយក្រៅតែពីប្រាក់កម្រៃនេះ ដែលបានធ្វើឲ្យការចរចាត្រូវបានជាប់គាំងទោះបីជាក្លឹបនិងកីឡាករ បានត្រៀមចិត្តត្រៀមកាយថានឹងអាចធ្វើការជាមួយគ្នាទៅហើយក្តី។ ក្រៅតែពី Real Madrid ហើយនោះសូម្បីតែ Barcelona ក៏បានប្រកាសអំពីផែនការចង់បានកីឡាកររបស់ក្លឹប Bayern Munich...
អង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិក អះអាងថា សីតុណ្ហភាពជាមធ្យម នៃទីប្រជុំជន និងទីក្រុងនៅទូទាំងពិភពលោក អាចឡើងដល់៤,៥ អង្សាសេជាងសព្វថ្ងៃនេះ នៅចុងសតវត្សរ៍នេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមមកពីសាកលវិទ្យាល័យ Illinois បានអនុវត្តគំរូអាកាសធាតុ ស្មុគស្មាញចំនួន ២៦ ខុសៗគ្នាទៅកាន់តំបន់ទីក្រុង នៅក្នុងការសិក្សាដំបូង របស់ខ្លួន ដើម្បីយល់កាន់តែច្បាស់...
ជប៉ុន ៖ ក្រុមហ៊ុន Honda បានប្រកាសតម្រងខ្យល់ថ្មីមួយ ដែលមិនត្រឹមតែអាចការពារ មិនឲ្យមេរោគចូល ក្នុងរថយន្ត របស់លោកអ្នកប៉ុណ្ណោះទេ ថែមទាំងបំផ្លាញមេរោគចូល ទៅខាងក្នុងយានយន្តរយៈពេល ១៥ នាទីទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ Kurumaku ដែលមានន័យថា “ របាំងមុខរថយន្ត” ដើរតួដូចជារបាំងមុខ សម្រាប់យានយន្តរបស់អ្នក...
ក្រោយពីទទួលបានដំណឹង អំពីបំណងចង់ចាកចេញ ពីក្លឹប Atalanta របស់កីឡាករ Papu Gomez រួចមក the Goal បានសរសេរថា ក្លឹប Juventus បានកំពុងតែតាមដានយ៉ាងកៀកកិត ចំពោះស្ថានភាពនេះ។ Gomez មិនបានបង្ហាញខ្លួនលេងឲ្យក្លឹបឡើយ តាំងតែពីថ្ងៃទី១៦ខែធ្នូ ក្នុងពេល ដែលព័ត៌មាន នៅតែបន្តចុះផ្សាយអំពី ការចាកចេញរបស់គាត់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បានហៅការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសារធាតុអ៊ុយរ៉ានីញ៉ូម ដល់កម្រិត ២០ ភាគរយ នៅឯរោងចក្រហ្វដវូ របស់ខ្លួនថា ជាការជំរិតយកនុយក្លេអ៊ែរ ។ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអ៊ីរ៉ង់ បង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ ២០ភាគរយនៅឯក្រុមហ៊ុន Fordow គឺជាការប៉ុនប៉ងយ៉ាងច្បាស់មួយ ដើម្បីបង្កើនយុទ្ធនាការ នៃការជំរិតយកនុយក្លេអ៊ែរ ដែលជាការប៉ុនប៉ងមួយ...
បរទេស ៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីកំណើន ករណីឆ្លងជម្ងឺកូវីដ១៩ ចំនួន៧.១៥០ករណី ក្នុងរយៈពេលមួយ សប្ដាហ៍កន្លងទៅ ហើយស្ថិតិបានបង្ហាញថា មានករណីឆ្លងសរុប១៦៩.៩១៤ នៅក្នុងចំណោមបុគ្គលិកយោធានិងស៊ីវិល មនុស្សនៅក្នុងបន្ទុកនិងក្រុមហ៊ុននានា ។ ស្ថិតិនេះ តាមសេចក្តីរាយការណ៍ គឺប្រៀបធៀបទៅនឹង ករណីឆ្លងសរុបចំនួន១៦២.៧៦៤ ដែលរាយការណ៍កាលពីសប្ដាហ៍មុន និងការកើនឡើងពីចំនួន១២០.៣៩៨ករណី នៅដើមខែធ្នូ...