នៅសល់តែ៦ខែទៀតប៉ុណ្ណោះមុនបញ្ចប់នៃកុងត្រាដែល Messi ជាមួយនឹងទឹកដី Camp Nouប៉ុន្តែកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យរូបនេះនៅមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយដើម្បីអាចបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយ។ នេះក៏មានដែរថា Messi ក៏អាចមានសិទ្ធក្នុងការចាប់ផ្តើមធ្វើការចរចាពិនិត្យពីលទ្ធភាពក្នុងការចាកចេញពីអេស្បាញផងដែរទៅកាន់លីគនៅអង់គ្លេសហើយជាពិសេសនោះគឺក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនតែម្តង។ កុងត្រារបស់គាត់ជាមួយនឹង Camp Nou នឹងផុតត្រឹមថ្ងៃទី៣០ខែមិថុនាប៉ុន្តែកន្លងមកនិងមកដល់បច្ចុប្បន្នមានក្លឹបយក្ស២ដែលកំពុងចង់បានគាត់ខ្លាំងដូចជា Man City និង PSG ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
សិង្ហបុរី៖ កាលពីថ្ងៃពុធរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមចាក់ថ្នាំបង្ការប្រជាជននៅក្នុងទីក្រុងនេះជាមួយនឹងការចាក់វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រទេសដំបូងគេនៅទ្វីបអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ដូចផែនការដែលបានគ្រោងទុកមុននេះក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពបានទទួលការចាក់ថ្នាំបង្ការដំបូង នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លងនៅព្រឹកថ្ងៃពុធដោយអ្នកទី១ ឈ្មោះសារ៉ាលីម អាយុ ៤៦ ឆ្នាំជាគិលានុបដ្ឋាយិកាបុគ្គលិកជាន់ខ្ពស់ ដែលធ្វើការពិនិត្យរកការឆ្លងមេរោគ ដែលសង្ស័យថា មានផ្ទុកមេរោគនៅមជ្ឈមណ្ឌល។ ។ បុគ្គលិកជាង ៣០ នាក់មកពី NCID ត្រូវបានគេរំពឹងថា...
បរទេស៖យោងតាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីគម្រោងសម្រាប់សមយុទ្ធយោធាដ៏មានសក្ដានុពល ប៉ុន្តែភាគីទាំងពីរមានការព្រួយបារម្ភ ស្តីអំពីការជះឥទ្ធិពលរបស់ សមយុទ្ធយោធានោះ លើប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាយ៉ាងតិចបំផុតចំនួនពីរលើក ក្នុងពេលមួយឆ្នាំ នៅមុនពេលមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា នៅក្នុងខែមីនា និងខែសីហា ហើយនៅក្នុងឆ្នាំ២០២០ ការហ្វឹកហាត់សម្រាប់ទីបញ្ជាការកងកម្លាំងចម្រុះ ត្រូវបានផ្អាក និងមានត្រឹមតែសមយុទ្ធទ្រង់ទ្រាយតូចប៉ុណ្ណោះ ធ្វើឡើងនៅចុងខែសីហា។...
ចិន៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ថ្នាំដែលត្រូវបានប្រើអស់រយៈពេលជាងមួយទសវត្សរ៍ដើម្បីព្យាបាលជំងឺមហារីកអាចព្យាបាលអ្នកដែលមានជំងឺ Covid-19 បន្ទាប់ពីការធ្វើតេស្តិ៍នៅមន្ទីរពិសោធន៍ធ្វើឲ្យប្រសើរឡើងវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ថ្នាំដែលគេហៅថា pralatrexate គឺជាថ្នាំព្យាបាលដោយប្រើគីមីត្រូវបានបង្កើតឡើងដំបូងដើម្បីព្យាបាលជំងឺមហារីកកូនកណ្តុរ និងដុំសាច់ដែលមានប្រភពចេញពីក្រពេញ។ ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញថា ថ្នាំ pralatrexate ល្អជាងការព្យាបាលដែលបច្ចុប្បន្នជាថ្នាំប្រឆាំងវីរុសឈានមុខគេ ត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺ Covid-19 ។ ថ្នាំ Pralatrexate ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកក្នុងឆ្នាំ២០០៩ សម្រាប់អ្នកជំងឺដែលមានជំងឺនៅជិតនឹងការពុល។ ផលប៉ះពាល់អវិជ្ជមាននៃថ្នាំ pralatrexate...
អាមេរិក៖បន្ទាប់ពី៤ ឆ្នាំកន្លះបេសកកម្មរុករកតាមសមុទ្រ ជ្រៅបំផុត របស់ពិភពលោកបានកំណត់អត្តសញ្ញាណសត្វសមុទ្រថ្មីប្រភេទត្រីថ្មីរាប់សិបប្រភេទក្នុងនោះ មានផ្កាថ្មប្រភេទថ្មីផងដែរក្រោមគ្រោងដែលចំណាយថវិកា អស់រាប់លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឧបត្ថម្ភថវិកាដោយសហគមន៍អ៊ឺរ៉ុបគម្រោង ដែលទើបនឹងបញ្ចប់ ATLAS បានអនុវត្តបេសកកម្មស្រាវជ្រាវចំនួន ៤៥ ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៦ ដោយការរុករកជីវិត នៅលើសមុទ្រនៅភាគខាងជើងអាត្លង់ទិច។ អ្នកវិទ្យាសាស្ត្រ និងនិស្សិតស្ម័គ្រចិត្តជាង ៨០ នាក់តំណាងឲ្យវិន័យចាប់ពីជីវវិទ្យាសមុទ្ររហូតដល់ គីមីវិទ្យាមហាសមុទ្រមកពី១៣ប្រទេសបានចូលរួមក្នុងគម្រោងដែលមានទឹកប្រាក់ ១១...
បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបដិសេធច្រានចោល សំណើពិភាក្សាដ៏ថ្មីបំផុតពីកោះតៃវ៉ាន់ ដោយនិយាយថា រដ្ឋាភិបាលកំពុងតែពាក់ព័ន្ធ ក្នុងកលល្បិចដ៏ថោកទាប និងការបង្កហេតុ តាមរយៈការស្វះស្វែង ឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយប្រទេសចិនជាបន្តបន្ទាប់។ យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែមករា ឆ្នំា២០២១នេះ បានឲ្យដឹងថា ប្រធានាធិបតីតៃវ៉ាន់...
Puerto Rico ៖ ឧបករណ៍ អង្កេតការណ៍មនុស្សក្រៅភព Arecibo Observatory បានដួលរលំកាលពីដើមខែនេះ ដោយបញ្ចប់ការបង្អួតខ្លួន របស់ខ្លួនក្នុងរយ់ពេល ៥៧ ឆ្នាំ ដែលបានជួបអ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អភិបាលក្រុង Puerto Rico លោក Wanda Vázquez...
អង់គ្លេស៖ ត្រីធូណាខៀវ ដែលមានប្រវែង ១០ ហ្វីត (orcas) នៅ Strangford Lough និងត្រីផ្សោតនៅតំបន់ Teesside ស្ថិតក្នុងចំណោម ទេសភាពសមុទ្រល្អបំផុតនៅឆ្នាំ ២០២០ ប៉ុន្តែការទុកដាក់សំរាម PPE នៅតែបន្តធ្វើឲ្យប៉ះពាល់ ដល់ឆ្នេរសមុទ្រអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អង្គការសត្វព្រៃ បានចងក្រងបញ្ជីល្អបំផុតសម្រាប់ឆ្នាំនេះ...
អង់គ្លេស៖នៅក្នុងគ្រោងនឹងបញ្ឈប់ម៉ាស៊ីនម៉ាស៊ូតកខ្វក់ រថភ្លើងដំណើរការ ដោយឧស្ម័នដែលផលិតចេញពីកាកសំណល់មនុស្ស សត្វ និងចំណីអាហារដែល ត្រូវបានគេបោះបង់ ចោលអាចចូលរួមក្នុងចំណែកផ្លូវដែករបស់អង់គ្លេសវិញនៅពេលណាជាក់ជាមិនខាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រថយន្ដរទេះភ្លើង ‘BioUltra’ គឺជាគំនិតរបស់ក្រុមវិស្វករ ដែលដឹកនាំ ដោយ Ultra Light Rail Partners មានមូលដ្ឋាននៅទីក្រុង Worcester ហើយនឹងអាចដឹកអ្នកដំណើរបានរហូតដល់ ១២០ នាក់។...
គ្រូបង្វឹកជនជាតិ អាហ្សង់ទីនលោក Mauricio Pochettino ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃនេះឲ្យដឹងថានឹងក្លាយជា គ្រូបង្វឹករបស់ក្លឹបសេដ្ឋិ បារាំង PSG ហើយនឹងប្រកាស ជាផ្លូវការនៅថ្ងៃអាទិត្យនេះហើយ។ ប្រភពដដែលបានសរសេរទៀតថា គាត់បានធ្វើដំណើរមកដល់ទីក្រុងប៉ារីសរួចទៅហើយបន្ទាប់ពីបានចំណាយពេលបុណ្យឆ្លងឆ្នាំនៅ ក្នុងទីក្រុងឡុងហើយជឿជាក់ថា នឹងអាចចាប់ផ្តើមធ្វើការហ្វឹកហាត់ដំបូង ជាមួយនឹងក្លឹបផងដែរនៅថ្ងៃអាទិត្យនេះ។ ការធ្វើដំណើរមកដល់ទឹកដីរបស់ PSG នេះត្រូវបានធ្វើឡើង បន្ទាប់ពីក្លឹបបានប្រកាសបណ្តេញចេញគ្រូបង្វឹកលោក...