បរទេស៖ក្រសួងការបរទេសចិនបាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងធ្វើកិច្ចពិភាក្សា ស្តីពីកតិកាសញ្ញាវិនិយោគមួយ ជាមួយសហភាពអឺរ៉ុប តាមល្បឿនរបស់ខ្លួនផ្ទាល់ បង្កឲ្យមន្ទិលសង្ស័យថា តើកិច្ចព្រមព្រៀងអាចនឹងសម្រេចបាននូវចុងឆ្នាំដែរឬទេ។ កិច្ចចរចាគ្នាសម្រាប់កិច្ចព្រមព្រៀងលើការវិនិយោគរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ដែលនឹងផ្តល់ឲ្យដល់ក្រុមហ៊ុនអឺរ៉ុន នូវផ្លូវការកាន់តែធំក្នុងការចូលមកក្នុងទីផ្សាររបស់ប្រទេសចិននោះ តាមសេចក្តីរាយការណ៍ បាននិងកំពុងតែប្រព្រឹត្តទៅអស់រយៈពេល៦ឆ្នាំហើយ។ មន្ត្រីសហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីសប្ដាហ៍មុនថា កិច្ចព្រមព្រៀងមួយជិតបានសម្រេចហើយ បន្ទាប់ពីការជំរុញពីប្រទេសអាល្លឺម៉ង់ ដែលគ្រងតំណែងប្រធានសហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំនេះ និងជាប្រទេសនាំចេញមកកាន់ប្រទេសចិនដ៏ធំបំផុតរបស់អឺរ៉ុប៕ប្រែសម្រួល៖ប៉ាង កុង
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាថា តើដាក់ស្លាកការបង្ក្រាបរបស់រដ្ឋាភិបាលចិន ទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ របស់ខ្លួនថាជា“ អំពើប្រល័យពូជសាសន៍” ដែលជាបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ក្រោមច្បាប់អន្តរជាតិ ឬយ៉ាងណា។ ប្រសិនបើរដ្ឋបាលលោក ត្រាំ សម្រេចចិត្តធ្វើវាប្រាកដណាស់ថា នឹងដាក់សម្ពាធបន្ថែមទៀតលើចំណងដែលបានតានតឹងរួចទៅហើយ នៅតាមរណសិរ្សផ្សេងៗគ្នា ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា តាមបញ្ជារបស់រដ្ឋមន្រ្តីការបរទេសលោក Mike...
បរទេស៖ទីភា្នក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមទីភ្នាក់ងារតាមដានអាកាសចរណ៍អនឡាញ បានឲ្យដឹងថា យន្តហោះស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើការហោះហើរនៅលើដែនអាកាស កូរ៉េខាងត្បូង អស់រយៈពេលពីរថ្ងៃ។ ទីភ្នាក់ងារតាមដានអាកាសចរណ៍អនឡាញ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ឈ្មោះ No Callsign បាននិយាយអំពីរូបភាពធ្វើការហោះហើរជាក់ស្តែងរបស់យន្តហោះចារកម្ម EP-3E Aries II ដែលជាយន្តហោះសង្គ្រាមនិងស៊ើបការណ៍ សម្ងាត់មានម៉ាស៊ីន៤នោះ។ ទិន្នន័យបង្ហាញថា យន្តហោះនោះ...
អង់គ្លេស៖អ្នកជំនាញបាននិយាយថា វីដេអូថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញពីហានិភ័យដែលមនុស្សកំពុងទទួលដោយការទទួលទានអាហារ ពេលល្ងាចនៅថ្ងៃបុណ្យណូអែលជាមួយនរណាម្នាក់ដែលរស់នៅក្នុងគ្រួសារផ្សេងទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វាបង្ហាញពីរបៀបនៅក្នុងបន្ទប់ទទួលទាន អាហាររបស់ ជនជាតិអង់គ្លេសធម្មតា ប៉ុន្តែភាគល្អិតនៃមេរោគ COVID-19 ដែលហោះចេញពីមាត់របស់ នរណាម្នាក់រាលដាល និងឆ្លងទៅមនុស្សផ្សេងទៀតដោយមិនដឹងខ្លួនជាមុន។ អ្នកជំនាញមកពីក្រុមហ៊ុន Hexagon Manufacturing Intelligence នៅប្រទេសជប៉ុន បានបង្កើតគំរូមួយ ដើម្បីបង្ហាញពីកម្រិតនៃគ្រោះថ្នាក់ដែលមនុស្សអសមត្ថភាពបង្កគ្រោះថ្នាក់ ដល់មនុស្សដទៃទៀតនៅតុ។ វិស្វករសង្ឃឹមថា...
អាមេរិក៖ផ្ទាំងទឹកកកប្រភេទ A68a ដ៏ធំសម្បើមដែលបានបែកចេញពី មហាសមុទ្រអង់តាក់ទិកកាលឆ្នាំ ២០១៧ ហើយបានរសាត់ទៅៗ នៅជិតខាងត្បូងកោះ Georgia ដែលថ្មីៗនេះកំពុងចាប់ផ្តើមបាក់បែកខ្លួនទៀត នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ រូបភាពថ្មីៗពី RAF បង្ហាញពីការបែកបាក់នៃផ្ទាំងទឹកកក ដ៏ធំបំផុតនៅលើពិភពលោកកំពុងបែកចេញពីដុំថ្មធំ ៗ ចំណែករូបរាងរបស់ផ្ទាំងទឹកកកបិសាចនេះ ត្រូវបានគេប្រដូចទៅនឹងកណ្តាប់ដៃដែលមានម្រាមដៃចង្អុល។ រូបភាពផ្កាយរណបកាលពីដើម សប្តាហ៍នេះបានចាប់យកភស្តុតាងដំបូងថា ខ្សែមួយដែលឆ្លងកាត់ម្រាមដៃរបស់រង្គាលរសាត់បានដាច់។កាលពីថ្ងៃអង្គារផ្ទាំងទឹកកកថ្មីចំនួនពីរដែលមានឈ្មោះថា A68e...
អាមេរិក៖ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌល របស់ណាសាសម្រាប់សិក្សាផែនដីបាននិយាយថា អាចម៍ផ្កាយធំជាងរូបសំណាកសេរីភាពនឹងហោះកាត់ផែនដីនៅម៉ោង ៨ និង ២០ នាទីយប់នៅថ្ងៃបុណ្យណូអែលនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អាចម៍ផ្កាយដែលហៅថា 2014 SD224នឹងកើតឡើងក្នុងរយៈពេល ០.០២២៩ យូនីតដែលមានចម្ងាយជិត ១,៩ លានម៉ាយពីផ្ទៃផែនដី។ 2014 SD224 មានអង្កត់ផ្ចិតគ្រប់ទិសទីចន្លោះពី៩២ ទៅ ២១០ ម៉ែត្រ...
ស្វីស៖កីឡាករហែលទឹកឆ្នើមជនជាតិចិន Sun Yang បានបង្ហាញក្តីសង្ឃឹមជាថ្មីក្នុង ការវិលត្រឡប់ទៅអាងហែលទឹកវិញនៃព្រឹត្តិការណ៍ អូឡាំពិកទីក្រុងតូក្យូដែលពន្យាពេល បន្ទាប់ពីមានការហាមឃាត់រយៈពេល ៨ ឆ្នាំចំពោះការជាប់ពាក់ព័ន្ធសារធាតុហាមឃាត ក្នុងកីឡាដ៏ចម្រូងចម្រាសពីតុលាការអាជ្ញាកណ្តាល សម្រាប់កីឡាយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ សាលាក្តីសហព័ន្ធស្វីស បានតម្កល់ការប្តឹងឧទ្ធរណ៍របស់លោក Sun ប្រឆាំងនឹងបម្រាមបញ្ឈប់អាជីពដែលបានចេញកាលពីខែកុម្ភៈដោយ CAS មានមូលដ្ឋាននៅប្រទេសស្វីសដោយបានសម្រេចថា Sun បានរំលោភបទបញ្ជាសារធាតុហាមឃាតក្នុងកីឡាដោយបដិសេធមិនសហការក្នុងកំឡុងពេលធ្វើតេស្តិ៍ចៃដន្យមួយនៅក្នុងខែកញ្ញាឆ្នាំ ២០១៨ នៅផ្ទះរបស់លោកនៅ Hangzhou...
ក្រុងព្រះសីហនុ៖លោក ឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ង់ត៍២កន្លែង និង ប្រពន្ធ័អនាមយ័ លាងដៃ ការពារ បង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ ។ ក្នុងនោះតាមរយៈមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៍បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ លោក...
(ភ្នំពេញ) ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០៖ ឥឡូវនេះគឺគេនិយមភាពទាន់សម័យ លេចធ្លោ ការបំពេញការងារដោយឆ្លាតវៃ (Work Smart) និងការកម្សាន្តដ៏រីករាយបំផុត (Play Smart) …! មិនថាលោកអ្នកជាតារា…អ្នកជំនួញ…ជាអ្នកសិក្សា… ជាអ្នកបង្ហាញម៉ូត ឬជាអ្នកធ្វើការ នោះទេក៏នៅតែទទួលបានអារម្មណ៍ និងបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយនឹង Galaxy Note...
ក្លឹបបិសាចក្រហម Man UTD ត្រូវបានអតីតកីឡាករឆ្នើម និងវិរៈបុរសក្លឹបជាច្រើនរូប ធ្វើការលើកទឹកចិត្តក្រោយ បានបង្ហាញទំរង់លេងយ៉ាងល្អ ក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ។ ក្នុងនោះលោក Gary Neville បានលើកឡើងថា ក្លឹបគួរតែចំណាយពេលបន្តិច ដើម្បីពិចារណាឲ្យបានម៉ត់ចត់ ក្នុងការទិញកីឡាករចំណូលថ្មីតាមសម្រួល និងមិនត្រូវបង្ខំទៅតាមពេលវេលានោះទេ ជាពិសេសក្នុងខែមករាខាងមុខនេះ។ Neville និយាយនឹងព្រមានបែបនេះថា៖ បិសាចក្រហម Man UTD...