ការមានផ្ទៃពោះប្រកបដោយសុខភាពល្អគឺមានរយៈពេល ៤០សប្តាហ៍។ យ៉ាងណាមិញ ដោយសារតែហេតុផលជាច្រើន ទើបធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬកើតមុនកំណត់។ ទារកដែលត្រូវបានគេចាត់ទុកថាកើតមិនគ្រប់ខែគឺ គែសម្រាលចេញពីពោះម្តាយនៅអាយុមុន ៣៧សប្តាហ៍។ ដូច្នេះការយល់ដឹងអំពីមូលហេតុ នៃការសម្រាលកូនមិនគ្រប់ខែ អាចជាវិធីមួយជួយដោះស្រាយ និងត្រៀមលក្ខណៈទុកជាមុនបាន។ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែដូចជា៖ ១-ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការលេបថ្នាំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមានផ្ទៃពោះ។ ដូច្នេះ ចូរចៀសឲ្យឆ្ងាយពីរឿងនេះដើម្បីកុំឲ្យមានផលវិបាកក្នុងពេលមានផ្ទៃពោះ។ ២-បើសិនជាម្តាយធាត់ ឬស្គមពេក រាងកាយរបស់គាត់គឺមិនមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការមានផ្ទៃពោះទេ។...
ក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម Chelsea ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ ក្នុងលទ្ធផល ០-០។ ជាមួយលទ្ធផលស្មើគ្នានេះ ក្រុម Spurs របស់លោក Jose Mourinho នៅតែរក្សាខ្លួននៅកំពូលតារាង Premier League បានដដែល ប៉ុន្តែមានពិន្ទុស្មើជាមួយក្រុម...
ភ្នំពេញ៖លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និងជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និងលោក ហាជីមិ សៃតុ ប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិននៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០អញ្ជើញចូលរួមវិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជន...
ហ្សាកាតា៖ ទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ភ្នំភ្លើងមួយនៅភាគខាងកើតឥណ្ឌូនេស៊ី ក្នុងខេត្ដនូសា តេងហ្គារ៉ា បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបាចផេះ និងផ្សែងដែលមានកម្ពស់រហូតដល់ ៤ គីឡូម៉ែត្រទៅលើមេឃ ហើយបង្ខំឲ្យប្រជាជនជាង ២៧០០ នាក់ស្វែងរកទីជម្រក ដែលមានសុវត្ថិភាព។ ប្រទេសឥណ្ឌូនេស៊ី មានភ្នំភ្លើងសកម្មជិត ១៣០ កន្លែងច្រើនជាងប្រទេសដទៃទៀត ហើយខណៈដែលមនុស្សជាច្រើន...
តើលោកអ្នក កំពុងមានគម្រោង ទៅលេងកោះរ៉ុងអង្កាល់ ដែរឬទេ? ឱកាសដ៏ល្អនេះ បានមកដល់ហើយ ទៅលេងកោះអង្កាល់ នាពេលនេះទាន់ចំពេល sandy beach resort គេមាន promotion !! ក្នុងឱកាសនេះ sandy beach resort មាន promotion សម្រាប់តម្លៃបន្ទប់ ជាមួយម៉ាស៊ីនត្រជាក់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១១៩ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ...
តូក្យូ៖ មន្ត្រីការិយាល័យខុទ្ទកាល័យបានឲ្យដឹងថា ប្រទេសជប៉ុន នឹងកំណត់កូតា ៣៥ ភាគរយសម្រាប់បេក្ខជនសភាជាស្ត្រីនៅឆ្នាំ២០២៥ ដោយសង្ឃឹមថា ការកំណត់គោលដៅជាក់លាក់នឹងជំរុញសមភាពយេនឌ័រនៅក្នុងពិភពនយោបាយ។ ប្រទេសជប៉ុន ដែលស្ថិតនៅលើឆាកពិភពលោកទាក់ទងនឹងសមភាពយេនឌ័រ និងភាពស្មើភាពគ្នាមានគោលបំណង ដើម្បីបង្កើនការតំណាងជាស្ត្រីក្នុងចំណោមសមាជិកសភា និងមន្រ្តីរាជការក៏ដូចជាមុខតំណែងជាអ្នកគ្រប់គ្រងក្នុងអាជីវកម្មឯកជន និងផែនការផ្សេងទៀតក្នុងគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga នឹងអនុម័តនៅខែធ្នូ ដើម្បីកែប្រែគោលដៅបច្ចុប្បន្ន។ មានតែ ១៧,៨ ភាគរយនៃបេក្ខជន សម្រាប់តំណាងរាស្ត្រជាស្ត្រីនៅក្នុងការបោះឆ្នោតថ្មីៗបំផុតក្នុងឆ្នាំ២០១៧...
កីឡាករអាល្លឺម៉ង់ Sami Khedira ខ្សែបម្រើជើងចាស់សញ្ជាតិអាល្លឺម៉ង់ រូបនេះត្រូវបានគេដឹងហើយថាបានអវត្តមានឲ្យក្រុមជម្រើសជាតិ អស់រយៈពេលជាង២ឆ្នាំមកហើយប៉ុន្តែកីឡាករផ្ទាល់នៅតែមានក្តីសង្ឃឹមថានឹងអាចវិលត្រឡប់វិញ បានដដែល។ Khedira នៅថ្ងៃនេះតាមរយៈការចេញផ្សាយរបស់ the Goal បានឲ្យដឹងថាបានបើកទ្វាចិត្តជាមួយនឹងលីគកំពូលអង់គ្លេស Premier League ហើយហើយបញ្ជាក់ថា គាត់មិនដែលបានបោះបង់ការទំនាក់ទំនងរបស់គាត់ ជាមួយនឹងលោក Jose Mourinho ឬលោក Carlo Ancelotti...
តូក្យូ៖ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យបានបាញ់រ៉ុក្កែតមួយ ដែលផ្ទុកផ្កាយរណបចំនួន ២ ក្នុងនោះមានមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីបញ្ជូនទិន្នន័យ ដែលប្រមូលបានដោយផ្កាយរណបឈ្លបយកការណ៍ ដែលកំពុងមាននៅ ក្នុងគន្លងគោចរ ដែលធ្វើឱ្យការទំនាក់ទំនងកាន់តែលឿន និងលឿនជាងមុននៅពេលឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ។ រ៉ុក្កែត H2A ប្រតិបត្តិការដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd និងទីភ្នាក់ងាររុករកអវកាសជប៉ុន...
បរទេស៖ វីរបុរសបាល់ទាត់របស់ប្រទេស អាហ្សង់ទីន Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងវ័យ ៦០ ឆ្នាំ ដោយសារការគាំងបេះដូង។ មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង Buenos Aires ដើម្បីឧទ្ទិសកុសលជូនដល់តារាអាហ្សង់ទីនដែលក្រោយមកត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពមួយនៅក្នុងតំបន់លំនៅដ្ឋាន Bella Vista ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩...