អាមេរិកខាងជើង ៖ សត្វគោព្រៃធ្លាប់ធ្វើ ដំណើរឆ្លងកាត់ទ្វីប អាមេរិកខាងជើង ភាគច្រើនកំពុងស្ថិតជាប្រភេទសត្វព្រៃ ជិតផុតពូជ ដោយសារតែការ បាត់បង់ជម្រក និងការបរបាញ់ ប៉ុន្តែនាពេល នេះ ត្រូវដោះលែងជា ផ្នែកមួយ នៃគោលបំណងនាំយកប្រភេទ សត្វដែលត្រូវបានគម្រាមកំហែងទាំងនោះ ត្រឡប់ទៅជាព្រៃនៅអាមេរិកខាងជើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វគោព្រៃប្រហែល ១០០...
រុស្ស៊ី ៖ ការសម្តែងសម្រាប់ខ្សែភាពយន្តដំបូង ដែលនឹងត្រូវថតនៅលើស្ថានីយ៍ អវកាសអន្តរជាតិ (ISS) កំពុងចាប់ផ្តើមនៅក្នុងប្រទេសរុស្ស៊ី នៅពេលប្រទេសនេះសង្ឃឹមថា នឹងអាចផ្តួលលោក Tom Cruise និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos កំពុងធ្វើការជាមួយប៉ុស្តិ៍ទូរទស្សន៍ធំជាងគេ បង្អស់របស់ប្រទេសគឺ Channel One ដើម្បីស្វែង...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានទៅដល់ប្រទេសវេណេស៊ុយអេឡា សម្រាប់ការចាប់ផ្តើមដំណើរទស្សនកិច្ចមួយ នៅតំបន់អាមេរិកឡាទីន ស្របពេលមានកិច្ចប្រឹងប្រែងខ្លាំងក្លា ពីទីក្រុងវ៉ាស៊ីនតោន ដើម្បីកំណត់ព្រំដែន ឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងអឌ្ឍគោលខាងលិច ។ លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ ក៏គ្រោងធ្វើទស្សនកិច្ចប្រទេសគុយបា...
ឆ្នាំ២០០១ថ្ងៃទី១២ ខែវិច្ឆកាជើងហោះហើរ American Airlines ដែលបានធ្វើដំណើរចាកចេញ ពីព្រលានយន្តហោះ John F. Kennedy (JFK) នៅក្រុងញូវយ៉កបានហោះធ្លាក់ ទៅក្នុងតំបន់ Queensដែលជាលទ្ធផលព្រឹត្តិការណ៍នេះ បានសម្លាប់មនុស្ស ដែលជាអ្នកដំណើរ រហូតទៅដល់២៦៥នាក់។ បើទោះបីជាមាន មនុស្សជាច្រើន បានសន្និដ្ឋានដំបូងថា ការធ្លាក់នេះគឺជាផែនការ នៃអំពើភេរវកម្មក្តី គឺដោយសារតែវាបានកើតឡើង...
(ភ្នំពេញ) ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានអតិថិជនយ៉ាងច្រើនលើសលុបកំពុងតែទទួលបាននូវបទពិសោធន៍ នៃបច្ចេកវិទ្យាដ៏អស្ចារ្យ និងកំពុងតែរីករាយក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុន សាមសុង ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។ ជាក់ស្តែងតាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះនឹងផ្តល់ជូននូវកំពូលបទពិសោធន៍នៃការទស្សនាតាមរយៈ កំពូលកម្រិតរូបភាពដ៏សែនច្បាស់…...
ភ្នំពេញ ៖ លោក ណយ ផាណា ជាអគ្គលេខាធិការ របស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា សម្រាប់សហព័ន្ធកីឡា កាយសម្ព័ន្ធ ចង់ចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិក ត្រូវតែចូលរួមការ ប្រកួតវគ្គជម្រុះសិន ទើបមានសិទ្ធិប្រកួតមិនត្រូវអនុគ្រោះ (ផ្តល់សិទ្ធិ) នូវចំណុចណាមួយឡើយ ។ លោកបានបន្តថា ប្រសិនបើគ្មានការប្រកួតជម្រុះទេ គ្មានការអនុគ្រោះ(ផ្តល់សិទ្ធិ)ហៅ...
ភ្នំពេញ ៖ នាល្ងាចថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋាន សិស្សនិស្សិត បានដឹកនាំកិច្ចប្រជុំពិនិត្យលើការងារ ប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិ លើកទី១ឡើងវិញ បន្ទាប់ពីពន្យាពេលអស់ពេលជាច្រើនខែ ដោយសារមេរោគCOVOID-19 នៅសាលប្រជុំនាយកដ្ឋាន សិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ។ លោក លោក ដួង មាសចំរើន បានប្រាប់ឲ្យដឹថា...
ស៊ីដនី ៖ អតីតគ្រូបង្វឹកអូស្ត្រាលី និងម្ចាស់មេដាយមាស បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ ជាមួយមរណភាព របស់លោកធ្វើឲ្យពិភពហែល ទឹកចងចាំលោកថា លោកក្លាយរឿងព្រេង នៃកីឡាគ្រប់គ្រងមេដាយមាសមាស នៃប្រទេសក្នុងអាងហែលទឹក របស់លោក ។ លោក Talbot បានទទួលមរណភាព នៅថ្ងៃទី ៣ ខែវិច្ឆិកានេះ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹក របស់លោកនៅទសវត្សឆ្នាំ ១៩៥០...
សិង្ហបុរី, ថ្ងៃទី3 ខែ វិច្ឆិកា ឆ្នាំ 2020៖ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុនHuawei បានចេញផ្សាយ ការប្រជុំអំពី HUAWEI CLOUD ដោយបង្ហាញគ្រប់ស្ថានភាព របស់វាទាំងមូល និង ប្រើប្រាស់ដំណោះស្រាយ ការធ្វើសន្និសីទ សកលតាមវីដេអូ ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ នៅអាស៊ីប៉ាស៊ីហ្វិក។ ការប្រគល់ពានរង្វាន់ លើដំណោះស្រាយរួមបញ្ចូលគ្នា រវាងឧបករណ៍បច្ចេកវិទ្យា និង Cloud (Device-Cloud Synergy Solution) បានធ្វើអោយកិច្ចប្រជុំ ទាំងខាងក្នុង និង ខាងក្រៅ ដែលមានសមាជិកចូលរួម រហូតដល់ 1000 នាក់ក្នុងពេលតែមួយ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព, គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអិនធឺណេត មកពីគ្រប់ស្ថានីយ៍ និង ឧបករណ៍បច្ចេកវិទ្យាទាំងអស់។ ជំងឺរាតត្បាត បានធ្វើអោយមានការកើនឡើង នូវតម្រូវការដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក, អតិថិជន និង ដៃគូ សហការពីចម្ងាយ, តាមរយៈវេទិកាប្រជុំ តាមវីដេអូដែលមានសុវត្ថិភាព ដើម្បីធានាបាន នូវប្រតិបត្តិការ អោយមានភាពរលូន និង បន្តរីកលូតលាស់ ទៅមុខទៀត។ កិច្ចប្រជុំ HUAWEI CLOUD បានកំណត់ឡើងវិញ នូវបទពិសោធន៍ នៃការធ្វើសន្និសិទឌីជីថល ជាមួយនឹងកិច្ចសហការ លើគ្រប់ស្ថានការណ៍ទាំងអស់ លើកម្មវិធីឧស្សាហកម្មជាច្រើន ចាប់តាំងពី កម្មវិធីហិរញ្ញវត្ថុឌីជីថល, កម្មវិធីព័ត៌មានឱសថ (Telemedicine) និង កម្មវិធីការអប់រំឆ្លាតវៃ ដល់រដ្ឋាភិបាលឌីជីថល និងនៅមានជាច្រើនទៀត។ លោក Daniel Zhou អគ្គនាយកនៃ Cloud & AI នៅ Huawei APAC បានមានប្រសាស៍ថា: “ផ្តោតលើបទពិសោធន៍ នៃការប្រជុំស្តីពី បដិវត្តន៍បច្ចេកវិទ្យា, HUAWEI CLOUD ចង់បង្កើតអោយមាន ការទំនាក់ទំនងពីចម្ងាយ ដែលមានភាពល្អឥតខ្ចោះដូចជាការប្រាស្រ័យទាក់ទងទល់មុខគ្នា ដូច្នេះដែរ។ ដើម្បីសំរេចគោលដៅនេះ យើងនឹងបន្ដវិនិយោគ លើសមត្ថភាពសំលេង និងវីដេអូស្នូល ដើម្បីសំរួល ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រតិបត្តិការនិងបង្កើនល្បឿន ក្នុងការសំរេចចិត្ត” ។ ដោយសារសុវត្ថិភាព នៃទិន្នន័យកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ សម្រាប់កិច្ចសហការពីចម្ងាយ, កិច្ចប្រជុំ HUAWEI CLOUD បានផ្តល់នូវការការពារ ទូលំទូលាយសម្រាប់ Cloud និង ឧបករណ៍ដំណើរការ។ ការចែកចាយ និង ការបញ្ជូនទិន្នន័យ ត្រូវបានគាំពារដោយដំណើរការ ដ៏មានទំនុកចិត្ត ចាប់តាំងពីការរចនា, ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ ក្រោមការត្រួតពិនិត្យដំណើរការយ៉ាងម៉ត់ចត់ រហូតដល់ការប្រតិបត្តិការ និង ការគ្រប់គ្រង តាមដានទិន្នន័យ (O&M)។ វាធានានូវអធិបតេយ្យភាព នៃទិន្នន័យជាមួយនឹងកន្លែងផ្ទុកទិន្នន័យដាច់ដោយឡែក និងការបំលែងជាកូត AES265 នៃព័ត៌មានទំនាក់ទំនង និង ការថតចំលងការប្រជុំ។ ការរចនាពោរពេញ ដោយភាពច្នៃប្រឌិតត្រូវបានទទួលស្គាល់ ដោយពានរង្វាន់ Red Dot 2020 ។...
ប្រវត្តិសាស្ត្រ:ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់របស់ ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យជាព្រះចៅ អធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងខ្សែស្រឡាយបន្ទាត់នៃចៅអធិរាជមួយដែលមាន អាយុកាលគិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។ ព្រះចៅអធិរាជHirohito ត្រូវបានគេចាត់ទុកជាមេដឹកនាំ ប្រទេសស្ថិតនៅក្នុងសម័យដ៏ចលាចលមួយក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំងយោធាយ៉ាងឆាប់រហ័សដែលចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ ប្រទេសជប៉ុនដោយកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៥ ព្រះចៅHirohito បានគ្រប់គ្រងប្រជាជន ជប៉ុនជាស្តេចដ៏តឹងតែងដែលអំណាចរបស់ទ្រង់ត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងតឹងរ៉ឹងបំផុត។...