the Goal នៅថ្ងៃនេះបានសរសេរថាក្លឹបអេស្បាញ Sevilla បានច្រានចោលកញ្ចប់ប្រាក់ដល់ទៅ៥៥លានអ៊ឺរ៉ូពីសំណាក់ក្លឹបមេឃខៀវ Man City ដែលប៉ុនប៉ង់ចង់បានកីឡាករខ្សែការពារឆ្នើមម្នាក់។ កីឡាករ Jules Kounde គឺជាដែលទាក់ទាញចំណាប់អារម្មណ៍របស់ Man City យ៉ាងខ្លាំងចំពេលដែកក្លឹបអង់គ្លេសមួយនេះកំពុងមានបញ្ហានៅត្រង់ តំបន់ការពារផងនោះ។ ការអះអាងដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ប្រធានផ្នែកកីឡាកររបស់ក្លឹបគឺលោក Monchi បានបញ្ជាក់ថា Sevilla បានបដិសេធសំណើរនេះព្រោះថាខ្លួនបានគិតថាវាមិនសាកសមឡើយចំពោះតម្លៃខ្លួនរបស់ Kounde ៕...
បរទេស៖ សមយុទ្ធទ្វេភាគីមួយ ឈ្មោះ Rapid Falcon ដែលប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ ក្នុងប្រទេសរ៉ូម៉ានី នឹងរួមមានទាំងប្រព័ន្ធបាញ់រ៉ុកកែតធុនធំ របស់សហរដ្ឋអាមេរិកផង នេះបើតាមការប្រកាសមួយ ពីកងទ័ពអាមេរិកប្រចំានៅអឺរ៉ុបនាថ្ងៃសុក្រសប្ដាហ៍នេះ។ ប្រព័ន្ធបាញ់រ៉ុកកែតធុនធំចល័ត M142 ចំនួនពីរ និងបុគ្គលិកយោធាជាច្រើននាក់ មកពីកងវរសេនាតូចលេខ១ កងវរសេនាធំកាំភ្លើងធំលេខ៧៧ និងកងពលតូចកាំភ្លើងធំលេខ៤១ នឹងត្រូវបញ្ជូនពីទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់ ទៅចូលរួមសមយុទ្ធជាមួយកងកម្លាំងទ័ពជើងគោករ៉ូម៉ានី...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក គឺលោក បារ៉ាក់ អូបាម៉ា បាននិយាយថា មន្រ្តីរបស់គណបក្សសាធារណៈរដ្ឋ កំពុងតែធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ដោយគាំទ្រការអះអាងរបស់លោក ដូណាល់ ត្រាំ ជុំវិញការលួចបន្លំសន្លឹកឆ្នោតដែលបណ្តាលឱ្យចាញ់លោក ចូ បៃដិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអូបាម៉ា បានប្រាប់នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន...
អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា សកលលោកមានភាពកក់ក្តៅជាលំដាប់ ដោយសារតែសីតុណ្ហភាពមធ្យមនៃឧស្ម័នលោហធាតុបានកើនឡើង ១០ ដងក្នុងរយៈពេល ១០ ពាន់លានឆ្នាំចុងក្រោយនេះដល់ជិត ៤ លានអង្សាហ្វារិនហៃនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅពេលដែលសាកលលោកបន្តពង្រីកពី Big Bang ដំបូងវាអូសរូបធាតុចូលទៅក្នុងផ្កាយ និងកាឡាក់ស៊ីថ្មីដោយកម្ដៅហ្គាសនៅតាមផ្លូវ។ លោកYi-Kuan Chiang អ្នកសិក្សាផ្នែកតារាសាស្ត្រនៅមជ្ឈមណ្ឌល វិទ្យានៃសាស្ត្រសាកលវិទ្យាល័យ Ohio State...
បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញគម្រោងលក់សម្ភារៈយោធា ដែលមានទំហំទឹកប្រាក់ សរុបចំនួនដល់ទៅ២៣,៤ពាន់លានដុល្លារ ឲ្យទៅប្រទេសសហភាពអារ៉ាប់រួម។ គណៈកម្មាធិការសម្របសម្រួលព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានគ្រោងធ្វើការទាមទារឲ្យក្រសួងការបរទេសធ្វើការបញ្ជាក់ថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មិនបង្កឲ្យមានឱនភាពលើភាពទំនើបយោធា ប្រកបដោយគុណសម្បត្តិរបស់អ៊ីស្រាអែល ហើយមិនបង្កគ្រោះដល់ប្រព័ន្ធយោធានិងបច្ចេកវិទ្យាអាមេរិក។ គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងសហភាពអារ៉ាប់រួមទទូចថា ខ្លួនជាសម្ពន្ធមិត្តគួរឲ្យទុកចិត្តបានរបស់អាមេរិកនោះ ក្រុមអ្នករិះគន់ចំពោះការលក់អាវុធទាំងនោះ បានបង្ហាញនូវការកត់សម្គាល់ឃើញថា អាវុធផលិតដោយអាមេរិករបស់សហភាពអារ៉ាប់រួម ត្រូវបានគេយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទម្លាក់គ្រាប់...
ការប្រកួតយប់មិញនេះ បានធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនមិនសប្បាយចិត្តឡើយក្រោយពេល ដែលកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi គឺជាអ្នកដែលរកគ្រាប់បាល់ទី២ ជាបាល់ជ័យជំនះទៅហើយនោះ បែរជាត្រូវបានបដិសេធដោយ VAR ទៅវិញ។ ជាការប្រកួតវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាមួយនឹងក្រុមប៉ារ៉ាហ្គាយ ប៉ុន្តែជាលទ្ធផលចុងក្រោយគឺអាហ្សង់ទីន១គ្រាប់ ខណ:ដែលប៉ារ៉ាហ្គាយបាន១គ្រាប់ស្មើដូចគ្នា។ កីឡាកររបស់ប៉ារ៉ាហ្គាយ A.Romero គឺជាអ្នករកបាល់គ្រាប់នាំមុខមុនតាំងតែពីនាទទី២១ជាបាល់ពិន័យ១១ម៉ែត្រប៉ុន្តែត្រូវបានបដិសេធទៅវិញដោយកីឡាករ N.Gonzalez វិញនៅនាទីទី៤១៕ ប្រែសម្រួលៈស៊ុនលី
បរទេស៖ មន្ត្រីឥណ្ឌានិយាយថា ដោយស្វះស្វែងធ្វើការបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ដោយយោធា នៅតាមជួរភ្នំហិមាល័យភាគខាងលិចនោះ ប្រទេសឥណ្ឌានិងចិន កំពុងតែបង្កើតរូបមន្តផែនការ ដែលមានទាំងការបង្កើតតំបន់គ្មានការល្បាត ដោយដករថក្រោះនិងកាំភ្លើងធំចេញ និងប្រើប្រាស់កូនដ្រូនដើម្បីបញ្ជាក់អំពីការដកនោះ។ ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះតែភាពរសើបនៃស្ថានភាពនោះ មន្ត្រីមួយរូបបានបញ្ជាក់ប្រាប់ដូច្នេះថា “យើងមានផែនការច្បាស់លាស់មួយសម្រាប់ការដកថយ ដែលកំពុងតែពិភាក្សាគ្នា គឺវាកំពុងតែត្រូវបានលើកយកមកពិភាក្សាគ្នាជាផ្ទៃក្នុង លើភាគីទំាងពីរ”។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៣ ខែវិច្ឆិកា...
ថ្ងៃទី១៤ខែវិច្ឆិកាកាលពីឆ្នាំ១៩៦៩ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀតនៃមនុស្សជាតិគឺយានអាវកាសអាប៉ូឡូ១២ ដែលជាបេសកកម្មលើកទីពីរដែលបញ្ជាដោយមនុស្សបានធ្វើដំណើរទៅដល់ផ្ទៃនៃព្រះច័ន្ទនេះក្រោយពេលដែលវាបានធ្វើដំណើរចាកចេញពីតំបន់Cape Canaveralរដ្ឋFloridaដោយក្នុងនោះមានអាវកាសយានិកដូចជាលោក Charles Conrad, Jr. Richard F.GordonនិងលោកAlan L. Bean។ អ្វីដែលគេបានសង្កេតឃើញនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះគឺវត្តមានរបស់លោកប្រធានាធិបតីRichard Nixonដែលបានចូលរួមទស្សនាផ្ទាល់ពីទីកន្លែងបង្ហោះយានអាវកាសហើយគាត់គឺជាប្រធានាធិបតីទីមួយដែលត្រូវបានគេជឿជាក់ថាបានចូលរួមក្នុងព្រឹត្តិការណ៍ការហោះហើរទៅកាន់ទីអាវកាសដែលមានការបញ្ជាដោយមនុស្ស។ ការធ្វើដំណើរទៅដល់ឋានព្រះច័ន្ទត្រូវបានធ្វើឡើងយ៉ាងជោគជ័យហើយនាថ្ងៃទី២៤ខែវិច្ឆិកាគឺរយៈពេល១០ថ្ងៃក្រោយការបង្ហោះយានអាវកាសអាប៉ូឡូ១២បានធ្វើដំណើរមកដល់ផែនដីវិញហើយការចុះចតរបស់វាត្រូវបានធ្លាក់នៅត្រង់ចំណុចប្រមាណជា៣ម៉ាលប៉ុណ្ណោះពីនាវាចម្បាំងដែលនៅរងចាំទទួលអាវកាសយានិកនោះគឺនាវាUSS Hornet៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយកាលពី ថ្ងៃអង្គារម្សិលមិញបានសរសេរថាដំណើរការ ធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ដែលកំពុងដំណើរការ នៅក្នុងប្រទេសប្រេស៊ីលនោះគឺត្រូវបានប្រកាសផ្អាកដំណើរការទៅហើយ បន្ទាប់ពីអជ្ញាធរសុខាភិបាលបានអះអាងថា មានករណីប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។ អ្នកតាក់តែងច្បាប់សខាភិបាល របស់ប្រទេសប្រេស៊ីលលោក Anvisa បាននិយាយថាហេតុការណ៍ ប៉ះពាល់មួយបានកើតឡើងកាលពីថ្ងៃទី២៩ខែតុលា ប៉ុន្តែទោះបីជា យ៉ាងណាព័ត៌មានលំអិតគឺមិនត្រូវបានផ្តល់ឲ្យបន្ថែមនោះទេ។ គួរឲ្យដឹងដែរថាវ៉ាក់សាំង ដែលមានឈ្មោះថា CoronaVac ដែលកំពុងផលិតដោយក្រុម ហ៊ុន Sinovac Biotech...