នៅក្នុងយុគសម័យ ឌីជីថលនេះ បញ្ហាលំបាកៗ ដែលលោកអ្នក ធ្លាប់ជួបប្រទះ ត្រូវបានគេបំបែក និងដោះស្រាយ ឲ្យមានសភាពងាយស្រួល ជាមុនច្រើន តួរយ៉ាង គ្រាន់តែអ្នកចង់ ទិញទំនិញអ្វីមួយ អ្នកត្រូវចំណាយពេលវេលា ដើម្បីទៅកាន់ផ្សារ ដែលមានទំនិញ អ្នកត្រូវការ ម៉្យាងអ្នកត្រូវជួប នូវផលវិបាក ដូចជា ការធ្វើដំណើរ ដែលមានតែការ កកស្ទះចរាចរណ៍ ការតម្រង់ជួរ ឬរងចាំបន្ទាប់ពី អតិថិជនផ្សេងៗ ការយួរទំនិញ សំពេញសំពោង ជាពិសេសការដឹកជញ្ជូន ទំនិញទាំងនោះ អោយមានសុវត្ថិភាព ការពារបែកបាក់ មុននឹងមកដល់លំនៅឋានវិញ នៅមានពេលខ្លះ ត្រូវតថ្លៃយ៉ាងយូរទៀតផង ទម្រាំបានទំនិញមួយៗ មកដល់ផ្ទះ ។ ដោយហេតុ មើលឃើញ នូវបញ្ហាខាងលើនេះ ទើបជម្រុញ ឲ្យកូនខ្មែរមួយក្រុម បានខិតខំ កែខៃ ដោយរួមបញ្ចូល នូវ បច្ចេកវិទ្យាបែប យុគសម័យថ្មីនេះ បង្រួមឲ្យផ្សារលក់ទំនិញមួយ ធ្វើឲ្យការទិញលក់ ផលិតផល រាប់ពាន់មុខ ស្ថិតមកលើបាត់ដៃ របស់អស់លោកអ្នក នោះគឺ 247 Store Cambodia ។ 247 Store Cambodia គឺជាការរួមបញ្ជូល នូវរាល់មុខទំនិញរាប់ពាន់មុខ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ក្នុងផ្សារលក់រាយ ដែលអាចទិញ និងលក់តាមប្រព័ន្ធអនឡាន និងធានាបាន នូវទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ដោយដំណើរការ24ម៉ោង 7ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។ សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ(www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។ សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការរីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕
ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។ ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕
បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ នឹងដាក់ពង្រាយកងកម្លាំងជីវពលដែនសមុទ្រ នៅដែនសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹងជាមួយប្រទេសចិន ប៉ុន្តែអ្នកនយោបាយក្នុងទីក្រុងម៉ានីល មានក្តីព្រួយបារម្ភអំពីការប៉ះពាល់ដល់អ្នកនេសាទហ្វីលីពីន។ ទីភ្នាក់ងារសារព័ត៌មាន The Inquirer នាពេលថ្មីៗនេះ បានរាយការណ៍ប្រាប់ថា សមាជិកព្រឹទ្ធសភា លោក Risa Hontiveros មកពីគណបក្សប្រឆាំង បាននិយាយថា កងកម្លាំងជីវពល ដែលត្រូវបញ្ជូនទៅកាន់សមុទ្រហ្វីលីពីនខាងលិច មិនគួរមានប្រដាប់អាវុធនោះទេ។...
បរទេស ៖ អាជ្ញាចិន ប្រហែលជាបានអនុញ្ញាត ឲ្យពលករកូរ៉េខាងជើង ចំនួន១០.០០០នាក់ វិលត្រឡប់ចូលទៅប្រទេសចិនវិញ ដែលនោះគឺជាការរំលោភ បំពានទណ្ឌកម្មអន្តរជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ។ កាសែតជប៉ុន Mainichi Shimbun បានរាយការណ៍ថា ពលករទាំងនោះ បានធ្វើដំណើរទៅដល់ទីក្រុង Hunchun ប្រទេសចិនភាគពាយព្យ។ ចំណែកកូរ៉េខាងជើង...
ការសិក្សាមួយ បានរកឃើញថា សំរាមធ្វើពីកញ្ចក់ ដូចជាប្រើក្នុងសម្លៀកបំពាក់ និងគ្រឿងសម្អាងការតុបតែងមុខ កំពុងធ្វើឲ្យប៉ះពាល់ដល់ ជម្រកទឹកសាប និងបរិស្ថានដ៏ល្អប្រែក្លាយ ជាអាក្រក់មួយភ្លេច ហើយក៏អាចជំរុញឲ្យមានការរីករាលដាល នៃប្រភេទសត្វដែលមានរាតត្បាតផងដែរនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ តាមពិតអ្នកស្រាវជ្រាវមកពី Cambridgeshire បានព្រមានថា ភាគល្អិតដែលអាចបម្លែង ចាំងពន្លឺបានគឺដូចជាពុល ហើយថែមទាំងអាចជំរុញ ការរីករាលដាល នៃជំងឺឆ្លងពីប្រភេទសត្វ។ចាំងពន្លឺឥឡូវនេះត្រូវបានធ្វើពីប្លាស្ទិកជាធម្មតាអាចត្រូវបានទឹកនាំទៅ ក្នុងប្រឡាយបឹង...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសកូរ៉េខាងជើង។ សមយុទ្ធយោធាប្រចាំឆ្នាំ Hoguk ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃទី ៣០ ខែតុលា នៅទូទាំងប្រទេស នឹងមានការចូលរួមពីកងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីនហើយកម្មវិធីចម្រុះនឹងត្រូវបានធ្វើដូចជាការធ្វើសមយុទ្ធចុះចតរួមគ្នា និងដើម្បីការពារកោះភាគពាយ័ព្យនៅសមុទ្រលឿង។ ប្រភពពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាសមយុទ្ធប្រចាំឆ្នាំ សមយុទ្ធ...
ប៉េកាំង ៖ ក្រុមហ៊ុន SHEIN មានដើមកំណើតនៅប្រទេសចិន វាគឺជាកម្មវិធីទិញទំនិញដ៏ធំបំផុត មួយនៅសហរដ្ឋអាមេរិក ចំណែកSHAREit ត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា ទោះបីជាមានការពេញនិយម នៅកន្លែងផ្សេងទៀតក៏ដោយ ហើយLikee កំពុងតែ ដេញតាម TikTok ប៉ុន្តែអស់សង្ឃឹមសម្រាប់វាសនា ស្រដៀងគ្នាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អ្នកបង្កើតកម្មវិធី របស់ប្រទេសចិន ត្រូវតែមានភាពរហ័សរហួន...
ញូវយ៉ក ៖ កម្មវិធីវីដេអូតាមអ៊ីនធើណេត ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស Zoom និយាយថា វានឹងបើកវេទិការបស់ខ្លួន ដើម្បីរៀបចំព្រឹត្តិការណ៍ដើម្បីជួយអ្នកសម្ដែង គ្រូ និងអ្នកដទៃទៀតរកប្រាក់ពីសកម្មភាព របស់ពួកគេយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ការប្រកាសអំពីសេវាកម្មថ្មី ដែលមានឈ្មោះថា OnZoom បានកើតឡើងបន្ទាប់ពីមានគំនិត ផ្តួចផ្តើមស្រដៀងគ្នា មួយដោយ Facebook ដើម្បីជួយមនុស្ស និងក្រុមមិនអាចរៀបចំព្រឹត្តិការណ៍...
សៀងហៃ ៖ ការបង្ហាញស្មាតហ្វូន iPhone 12 របស់ក្រុមហ៊ុន Apple បានធ្វើឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសចិនដី គោកដោយអ្នកគាំទ្រ អបអរម៉ូដែល 5G សម្រាប់យីហោ ដែលពួកគេពេញចិត្ត ខណៈអ្នកផ្សេងទៀតរង់ចាំឧបករណ៍នឹងមកដល់ជាមួយគូប្រជែងក្នុងស្រុកដូចជា Huawei Technologiesយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមយក្សសហរដ្ឋអាមេរិកមើលឃើញថា ការបង្ហាញខ្លួនរបស់ក្រុមហ៊ុន Apple ត្រូវរំពឹងទុកនឹងកើតមានបន្ទាប់ពីយីហោប្រព័ន្ធដំណើរការ...
ភ្នំពេញ ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ ពីអង្គមហាសន្និបាត ឱ្យធ្វើជាប្រធានសហព័ន្ធកីឡា យានយន្តកម្ពុជា សម្រាប់អណត្តិថ្មី ទី៣ ឆ្នាំ២០២០-២០២៤ បន្តទៀត បន្ទាប់ពីសហព័ន្ធ បានធ្វើមហាសន្និបាត បញ្ចប់អណត្តិចាស់ (២០១៦-២០២០) របស់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំ...