លោកស្រី ស៊ាប សុខនាវ កសិករនៅភូមិដើមអំពិល ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញទឹកប្រាក់៥លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី២៥ តុលានេះ នាំលាភសម្រេចក្តីប្រាថ្នាទិញម៉ូតូថ្មី ថ្ងៃបុណ្យអុំទូក។ លោកស្រីថា៖ «ខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ សម្រាប់ថ្ងៃឈ្នះរង្វាន់ ម៉ោងប្រហែល១០ព្រឹក ក៏បានហៅប្តីទៅជួយទិញវើកពីតូបលក់ដែលនៅជិតផ្ទះ។ គាស់ភ្លាមខ្ញុំស្មានតែ៥ពាន់ ព្រោះធ្លាប់មានមិត្តភ័ក្តិ បងប្អូនគេឈ្នះបាន៥ពាន់ ញឹកញាប់ដែរ។ ដល់តែហើយខ្ញុំ ក៏ហុចឲ្យប្តីជួយមើល ស្រាប់តែគាត់ ស្រែកឡើងថា ឈ្នះ៥លានបាននាំគ្នាហ៊ោបីនាក់ប្តី ខ្ញុំ និង ឳពុកក្មេក ដែលអង្គុយជិតគ្នានោះ រំភើប សប្បាយចិត្តខ្លាំងមែនទែន»។ អ្នកស្រុកសៀមរាបរូបនេះ រៀបរាប់បន្ថែមថា ទឹកប្រាក់៥លានរៀលនេះ ពិតជាមានន័យណាស់ សម្រាប់លោកស្រី ព្រោះថាលោកស្រីយកវា ទៅប្រើប្រាស់ឲ្យចំគោលដៅបំផុត ពោលគឺទិញម៉ូតូ១គ្រឿង គ្រាន់នឹងជិះទៅទីជិតឆ្ងាយ ត្បិតគ្រួសារលោកស្រីកន្លងមកមិនធ្លាប់មានលទ្ធភាពទិញម៉ូតូទេ ទៅណាមកណា គឺពឹងតែរបស់គេរហូត។ ពេលនេះ លោកស្រី សុខនាវ និង ស្វាមីអាចទិញកាដូថ្មីនេះជូនខ្លួនឯង បានដូចប្រាថ្នាហើយ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមាន រង្វាន់ធំទឹកប្រាក់៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕
បរទេស៖យោងទៅតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសជប៉ុនបានឲ្យដឹងថា ប្រទេសចិនស្ងាត់ៗបានបង្កើនជំនួយចំណីអាហារ ឲ្យទៅប្រទេសកូរ៉េខាងជើង និងទំនងជាបានបញ្ជូនចំណីអាហារយ៉ាងច្រើនចំនួន ៦០០.០០០តោន នៅក្នុងឆ្នាំនេះ។ កាសែតជប៉ុន Asahi Shimbun បានរាយការណ៍នៅពេលថ្មីៗនេះថា ទីក្រុងប៉េកាំង បានបញ្ជូនឲ្យកូរ៉េខាងជើង នូវចំណីអាហារនានា ដែលរួមមានទាំងពោតផងនោះ ពីខែមិថុនាដល់ខែសីហា បើទោះជាកូរ៉េខាងជើង បានអនុវត្តបិទព្រំដែនហើយក៏ដោយ។ តាមការចេញផ្សាយរបស់កាសែត UPI បានឲ្យដឹងថា កូរ៉េខាងជើងក៏ប្រហែលជាបានស្នើសុំជំនួយចំណីអាហារបន្ថែមទៀត...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងតួកគីកាលពីថ្ងៃច័ន្ទ បានបញ្ចប់ការរុះរើចំណុចសង្កេតការណ៍មួយ ដែលគ្រប់គ្រងដោយប្រទេសតួកគី នៅក្នុងខេត្តហាម៉ាភាគកណ្តាល របស់ប្រទេសស៊ីរី។ សារព័ត៌មាន SANA បានចុះផ្សាយថា កងកម្លាំងតួកគី បានបញ្ចប់ការរុះរើចំណុចអង្កេត របស់ពួកគេហើយបានយកឧបករណ៍ របស់ពួកគេចេញទាំងអស់ នៅទីប្រជុំជន Morek ក្នុងទីប្រជុំជន Hama ។ ជាមួយគ្នានេះដែរក្រុមអ្នកសង្កេត...
បរទេស ៖ ក្រោយកិច្ចប្រជុំសម្ងាត់មួយ របស់ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង សមាជិករដ្ឋសភាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់នៅថ្ងៃ អង្គារនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែផលិតនាវាមុជទឹកថ្មីពីរគ្រឿង ហើយមួយគ្រឿងក្នុងចំណោមនោះ គឺមានសមត្ថភាពអាចបាញ់ មីស៊ីលផ្លោងបាន ។ លោក Ha Tae-keung ជាសមាជិករដ្ឋសភាមួយរូបមកពីបក្សប្រឆំាង នៅក្នុងគណៈកម្មាធិការចារកម្ម របស់រដ្ឋសភា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “មួយក្នុងចំណោមនាវាមុជទឹក ដែលកូរ៉េខាងជើងកំពុងតែផលិត...
តូក្យូ៖ ការសន្យារបស់ជប៉ុន ក្នុងការក្លាយជាកាបូនអព្យាក្រឹត នៅឆ្នាំ ២០៥០ កំពុងផ្តល់ក្តីសង្ឃឹម ដល់ឧស្សាហកម្មធុនធ្ងន់ ជំរុញអាម៉ូញាក់ជាឥន្ធនៈ នាពេលអនាគត ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ឧស្ម័នរលួយ នៅតែឆ្ងាយពីថាមពលស្អាត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការដុតអាម៉ូញាក់ មិនដូចឥន្ធនៈហ្វូស៊ីល មិនបញ្ចេញកាបូនឌីអុកស៊ីត ឡើងកម្ដៅផែនដីឡើយ ហើយវាងាយស្រួល ដឹកជញ្ជូនជាងអ៊ីដ្រូសែនរាវ ក៏ជាប្រភពសក្តានុពល នៃឥន្ធនៈបៃតងដែរ។...
សេអ៊ូល៖ អាជ្ញាធរយោធាបានឲ្យដឹង កាលពីថ្ងៃច័ន្ទថា សម្ព័ន្ធមិត្ដកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់ នូវចលនានៅឯរោងចក្រ នុយក្លេអ៊ែរ យ៉ុងប៊ីយ៉ុន របស់កូរ៉េខាងជើង ។ កាលពីសប្តាហ៍មុន គេហទំព័រកូរ៉េខាងជើង 38North ដែលឃ្លាំមើលប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា សកម្មភាពបានកើនឡើងនៅលើទី តាំងយ៉ុងយ៉ុន ដោយដកស្រង់រូបភាពផ្កាយ រណបពាណិជ្ជកម្មដែលបង្ហាញពី“ ផ្សែងឬចំហាយទឹក” ដែលបានមកពីអាគារមួយនៅខាងត្បូង...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន២០១នាក់ ចូលរួមការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាពេលខាងមុខនេះ រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមការ ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ ។ លោក ហ៊ុន បូរី...
ឥណ្ឌា ៖ អណ្តើកដ៏ចម្លែកមួយក្បាលដែលមានពណ៌លឿង ភ្លឺត្រូវបានគេប្រទះឃើញនៅក្នុងស្រះ ក្នុងភូមិមួយ នៅ West Bengal ប្រទេសឥណ្ឌា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមបណ្តាញផ្សព្វផ្សាយសង្គម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វដ៏កម្រនេះ ត្រូវបានរងទុក្ខជាមួយនឹងទម្រង់ នៃអាល់ប៊ីនទីនដែលជះឥទ្ធិពល ដល់ពណ៌របស់វា ហើយត្រូវបានគេប្រៀបធៀប តាមអ៊ីនធើណេតជាមួយឈីស រលាយនៅលើប៊ឺហ្គឺរ។ សត្វនេះជាប្រភេទសត្វកម្រមួយប្រភេទ...
សាហារ៉ា ៖ ក្រុមអ្នកវិទ្យាសាស្ត្ររាយការណ៍ថា ការវិភាគលើអាចម៍ផ្កាយ Martian ដែលត្រូវបានរកឃើញ នៅវាលខ្សាច់សាហារ៉ា បង្ហាញពីអត្ថិភាព នៃទឹកនៅលើភពព្រះអង្គារ ៤,៤ ពាន់លានឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ សមាសធាតុរ៉ែនៃម៉ាទីន អាចម៍ផ្កាយ NWA 7533 ត្រូវបានរកឃើញក្នុងឆ្នាំ២០១២ បង្ហាញពីសារធាតុ គីមីនៃការអុកស៊ីដកម្ម ដែលនឹងកើតឡើងនៅពេលទឹក...
វ៉ាស៊ីនតោន៖ សារព័ត៌មាន BuzzFeed បានរាយការណ៍ នៅថ្ងៃអង្គារម្សិលមិញនេះថា សាធារណៈជនសហរដ្ឋអាមេរិក បានទទួលការទិញកាំភ្លើង ដោយចីរភាព ក្នុងរយៈពេលប៉ុន្មានខែ ដែលនាំទៅដល់ការបោះឆ្នោត ដែលមានការប្រជែងគ្នាយ៉ាងជូរចត់។ របាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាទាំងអស់ សម្រាប់ការលក់កាំភ្លើងនៅឆ្នាំ២០២០ “រីករាលដាលនៅដើមខែនៃរោគរាតត្បាត និងអំឡុងការតវ៉ារកយុត្តិធម៌នូវការរើសអើង ពូជសាសន៍នៅរដូវក្តៅ និងបន្តនៅកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ រហូតដល់ការបោះឆ្នោតមួយ ដែលត្រូវបានរៀបចំឡើងដោយការភ័យខ្លាច នៃភាពវឹកវរដែលកំពុងកើនឡើង”។...