ភ្នំពេញ ៖សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្ត ធ្វើបានបោះជំរុំហ្វឹកហាត់នៅខេត្តកំពង់សោមរយៈពេល២ថ្ងៃ ដោយការដឹកនាំដោយលោក ហ៊ុន សាមុត សមាជិកប្រតិបត្តិរបស់សហព័ន្ធមានការអញ្ជើញចូលរួមជាមួយអ្នកជំនាញកីឡាអត្តពលកម្ម សហរដ្ឋអាមេរិកកញ្ញា Summer Solstice Thomas ។ លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តបានប្រាប់ឲ្យដឹងថា ការបោះជំរុំហ្វឹកហាត់ខាងលើនេះមានកីឡាករ-កីឡាការិនីឈុតធំ និងថ្នាល ព្រមទាំងដឹកនាំចំនួន៣៨នាក់ធ្វើឡើងដើម្បីចែករម្លែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកជាពិសេសកញ្ញា Summer Solstice Thomas...
ខេត្តកណ្តា ៖ ការប្រកួតកីឡាប៉េតង់ជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាល២០២០បានរកឃើញ កីឡាកចជើងខ្លាំងវ័យចាស់ និងក្រុមកីឡាករយុវជន បន្ទាប់ពីចំណាយពេល៤ថ្ងៃដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាង ឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ពហុកីឡដ្ឋានជាតិ...
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នៅសង្វៀន TV5 ព្រែកកំពឹស អ្នកប្រដាល់ជើងចាស់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធបានទម្លាក់អ្នកប្រដាល់ជើងថ្មី លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធយ៉ាងលំបាកការប្រកួតជម្រុះជុំទី១។ ការប្រកួតដែលមាន៣ទឹកនោះ ឡុង ខេត្ត...
បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានគ្រោងបន្តនិន្នាការបំបែកកំណត់ត្រាថ្មីៗ សម្រាប់កញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ដោយប្រទេសនេះនឹងបន្តធ្វើការសម្លឹងមើលដោយប្រុងប្រយ័ត្ន លើទំនើបកម្មយោធារបស់ប្រទេសចិន និងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែ។ សំណើកញ្ចប់ថវិកាការពារជាតិចុងក្រោយបង្អុសធ្វើឡើងដោយក្រសួងការពារជាតិជប៉ុន គឺកំពុងស្វះស្វែងរកប្រាក់៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ដែលចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២១។ ចំនួននេះ គឺជាការកើនឡើងចំនួន៨ភាគរយពីចំនួនក្នុងឆ្នាំមុន និងជាឆ្នាំតជាប់គ្នាទី៨ ដែលសំណើកញ្ចប់ថវិកាការពារជាតិដាក់ជូនក្រសួងហិរញ្ញវត្ថុ បង្កើតកំណត់ត្រាថ្មីឲ្យខ្ពស់។ គួរបញ្ជាក់ថា នេះគឺជាសំណើកញ្ចប់ថវិកាការពារជាតិដំបូងសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ដែលសម្លឹងបន្តការជំរុញសម្រាប់ប្រទេសជប៉ុនរបស់អតីតនាយករដ្ឋមន្ត្រី...
អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ សាកលវិទ្យាល័យ North Carolina បាននិយាយថា ព្រិលដែលរលាយ បណ្តាល មកពីការកើននៃឡើងកម្តៅពិភពលោក បានបង្ហាញពីអដ្ឋិធាតុ របស់សត្វភេនឃ្វី ដែលនៅសេសសល់ បានលាក់ខ្លួន នៅក្រោមទឹកកក នៅអង់តាក់ទិក អស់រយៈពេលជាង ៥០០០ ឆ្នាំ មកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...
មកដល់ថ្ងៃចុងក្រោយនេះ គ្រូបង្វឹកក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានធ្វើការកត់សំគាល់បន្ថែមកំដៅភ្លើង កានតែខ្លាំងឡើងតាមរយៈការអះអាងថាក្លឹបពិតជាមានបំណងចង់បាន Hudson Odoi ពិតមែនពីអង់គ្លេស។ លោក Hansi Flick បានធ្វើការប្រកាស យ៉ាងច្បាស់ថា Bayern Munich ពិតជាចាប់អារម្មណ៍ទៅលើសមត្ថភាព របស់ខ្សែប្រយុទ្សស្លាប់អង់គ្លេសរូបនេះ ខ្លាំងហើយពណ៍ថាគាត់ជាកីឡាករ ដែលមានសមត្ថភាពល្អបំផុតម្នាក់។ គេជឿជាក់ថាកុងត្រាខ្ចីជើងនឹងអាចធ្វើឡើងបាននៅពេលនេះសម្រាប់ Odoi...
ចិន៖ ទីភ្នាក់ងារព័ត៌មាន រាយការណ៍ថា ក្រុមហ៊ុនNissan Motor គ្រោងនឹងបញ្ចេញ នូវរថយន្តថ្មីរួមទាំង រថយន្តអគ្គិសនីផងដែរ នៅលើទីផ្សារប្រទេសចិន កំពុងរីកចម្រើន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលអាចជួយឲ្យក្រុមហ៊ុនផលិត រថយន្តជប៉ុន ទទួលបានប្រាក់ចំណេញឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងដាក់ចេញនូវម៉ូដែលអេឡិចត្រិចថ្មី និងរចនាឡើងវិញចំនួន៩ ប្រភេទនៅលើទីផ្សាររថយន្តធំបំផុត របស់ពិភពលោកនៅឆ្នាំ ២០២៥...
បរទេស៖ ចំនួនអ្នកស្លាប់ជាសកល ដោយសារវីរុសកូវីដ១៩ មានចំនួនជាង ១,០១៦ លាន នាក់ និងមនុស្ស ជាង ៣៤,២ លានករណីត្រូវបានរកឃើញថាបានឆ្លង ហើយក៏មានមនុស្សជិត ២៣,៧ លាននាក់ ត្រូវបានព្យាបាល ឱ្យជាសះស្បើយវិញផងដែរ ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលតាមដាននិងចងក្រង ទិន្នន័យពីអាជ្ញាធរជាតិនិងក្នុងស្រុក...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសម្ដែងសោកស្តាយ ចំពោះកង្វះការរីកចម្រើនឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងហានិភ័យនៃការថយក្រោយ។ ការរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាព របស់អង្គការសហប្រជាជាតិ ចាប់តាំងពីបង្កើតឡើងរយៈពេល ៧៥ ឆ្នាំកន្លងមក និងចាប់តាំងពីការទម្លាក់គ្រាប់បែកដ៏គួរឱ្យរន្ធត់នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ពិភពលោក នៅតែបន្តរស់នៅក្នុងស្រមោល នៃមហន្តរាយនុយក្លេអ៊ែរ។ លោកអគ្គលេខាធិការបានលើកឡើងថា“ រដ្ឋមួយចំនួនចាត់ទុកអាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ ចំពោះសន្តិសុខ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នំា២០២០ថា កាលពីល្ងាច់ថ្ងៃសុក្រ គេបានឃើញវត្តមានរបស់លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិកនៅទីសាធារណៈ ជាលើកដំបូងចាប់តាំងពីគេដឹ់ងថា បានឆ្លងជំងឺកូវីដ១៩ ដោយបានជិះលើឧទ្ធម្ភាគចក្រ Marine One ឆ្ពោះទៅកាន់មន្ទីរពេទ្យយោធា ។ គេឃើញលោក ត្រាំ...