ភ្នំពេញៈ ការរាតត្បាតជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់ បីយ៉ាងទៅលើតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ដែលជំងឺនេះបានបណ្តាលឲ្យមានបញ្ហាជាច្រើនរាប់មិនអស់នៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។ បញ្ហាដែលធនាគារពិភពលោកលើកឡើងរួមមាន ទីមួយ ការរាលដាលនៃជំងឺនេះតែម្តង ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ច ពីសំណាក់វិធានការបិទខ្ទប់ការរាលដាលជំងឺ និងទីបី ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ ដោយសារឱនភាពសេដ្ឋកិច្ចទូទាំងពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។...
លោក Elon Musk នាយកប្រតិបត្តិ Tesla រួមទាំងក្រុមគ្រួសារ មិនមានគម្រោងថានឹងទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះឡើយ ពេលដែលមានវ៉ាក់សាំងនេះ។ នាយកប្រតិបត្តិរូបនេះជឿជាក់ថាខ្លួន និងក្រុមគ្រួសារ មិនមានប្រឈមមុខ នឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩នោះឡើយ ហេតុនេះទើបមិនមានគម្រោង ថាចាក់វ៉ាក់សាំងនេះ។ ទន្ទឹមនឹងការជឿជាក់នេះដែរ ជំងឺកូវីដ១៩ បានឆក់យកជីវិតពលរដ្ឋអាមេរិក គ្រប់វ័យអស់ជាង ២០ម៉ឺននាក់ទៅហើយ។ គួររំលឹកថាលោក Elon Musk...
ការទទួលទានស៊ុតច្រើន គឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីធ្វើឲ្យខ្លួនអ្នកមានសុខភាពល្អ។ ការទទួលទានស៊ុតទាំងមូល មានសារៈសំខាន់ ពីព្រោះស៊ុតពណ៌លឿង មានជាតិកាល់ស្យូម និងជាតិដែក ៩០ ភាគរយ ចំណែកឯផ្នែកពណ៌ស ផ្ទុកទៅដោយប្រូតេអ៊ីន។ ប្រសិនបើអ្នកមិនចូលចិត្តបរិភោគស៊ុតនោះទេ ហេតុផលខាងក្រោមនេះ នឹងធ្វើឲ្យអ្នកញុំាស៊ុតជារៀងរាល់ថ្ងៃជាមិនខានឡើយ។ 1. អ្នកនឹងទទួលបានវីតាមីនពីស៊ុត ដូចជា ៖ • វីតាមីន B2...
វាចេះព្រុសតែមិនចេះខាំទេ។ រដ្ឋាភិបាលបានប្រកាស នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា សិង្ហបុរីបានចាប់ផ្តើមប្រើប្រាស់ “ឆ្កែរ៉ូបូត” ជើងបួនដើម្បីដើរល្បាត នៅសួនសាធារណៈ ដើម្បីរំលឹកប្រជាជនរក្សាគម្លាតពីគ្នា។ រ៉ូបូតពណ៌ខ្មៅនិងលឿង ដែលមានឈ្មោះថា Spot ចាក់សំឡេងជាភាសាអង់គ្លេសថា “សូមរក្សាសិង្ហបុរី ឱ្យមានសុខភាពល្អ។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដែលនៅជុំវិញខ្លួន សូមឈរនៅឆ្ងាយពីគ្នា យ៉ាងតិចមួយម៉ែត្រ។ សូមអរគុណ”។ កាសែតសិង្ហបុរី...
Serie A អាចនឹងត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីតាលី ផ្អាកការប្រកួតចំនួន ២សប្ដាហ៍ បន្ទាប់ពីកីឡាករ និងបុគ្គលិកក្លឹប Genoa ចំនួន ១៤រូបមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។ អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង ១៤រូបខាងលើនេះត្រូវបានគេរកឃើញ ក្រោយពេលប្រកួតតទល់នឹងក្លឹប Napoli ចប់កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។...
អាមេរិក៖ ប្រហោងខ្មៅដំបូងបង្អស់ ដែលមិនធ្លាប់បានថតរូប ហាក់ដូចជារង្គោះរង្គើនៅពេលវាវិល ដោយសារតែ ភាពច្របូកច្របល់ក្នុងលំហូរនៃរូបធាតុ ដែលត្រូវបានបូមចូលទៅក្នុង ចាត់ទុកជាមោឃៈ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅពេលវាវិលភាពច្របូកច្របល់ ក្នុងលំហូរនៃរូបធាតុ ត្រូវបានបណ្តេញ ទៅកន្លែងកណ្តាលដ៏ខ្មៅងងឹត ផ្លាស់ប្តូរកន្លែង ដែលភ្លឺបំផុតនៃរង្វង់ពណ៌ទឹកក្រូច ព័ទ្ធជុំវិញរបស់វាតាមពេលវេលា ដែលផ្តល់នូវការបំភាន់ថា វាវិលវល់ ឬភ្លឺរលោង។ M87 *...
អូស្រ្តាលី៖ អ្នករុករករ៉ែមាស បានជំពប់ជើងដួល នៅលើរណ្តៅអាចម៍ផ្កាយដ៏ធំមួយ នៅខាងក្រៅ នៃទិសខាងលិចប្រទេសអូស្រ្តាលី ត្រូវបានបង្កើតឡើង កាលពី១០០ លានឆ្នាំមុន ដោយការនឹកស្មានមិនដល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដោយប្រើការឧបករណ៍ ស្ទង់អេឡិចត្រូម៉ាញេទិក អ្នកស្រាវជ្រាវ អាចបង្កើតរូបភាព នៃតំបន់រងផលប៉ះពាល់ ដែលមានឈ្មោះថា Ora Banda Crater នៅខាងក្រោមផ្ទៃខាងលើ...
បរទេស៖នាវាពិឃាតសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិក USS Ross នាពេលថ្មីៗនេះ ទើបបានបញ្ចប់សមយុទ្ធហ្វឹកហាត់ នៅសមុទ្របាល់ទិក ជាមួយនាវាមួយគ្រឿងរបស់កងទ័ពជើងទឹកនៃប្រទេសប៉ូឡូញ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយកងនាវាលេខ៦ របស់សហរដ្ឋអាមេរិក។ លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “សមយុទ្ធនេះ គឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីកសាងសមត្ថភាពដៃគូ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរួមគ្នា ហើយ...
បរទេស៖អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅសប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-16 ចំនួន ៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាតដែនអាកាសរយៈពេល ៤សប្ដាហ៍។ សេចក្តីថ្លែងការណ៍មួយរបស់អង្គការណាតូ បាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើងដើម្បីរក្សាសន្តិសុខ ដែនអាកាសរបស់សម្ពន្ធមិត្ត។ យន្តហោះល្បាតដែនអាកាស នឹងហោះទៅក្នុងអាកាសយ៉ាងលឿន នៅពេលដែលយន្តហោះយោធាឬក៏ស៊ីវិល ស្ថិតក្នុងភាពអាសន្ន ឬក៏ពួកគេមិនអនុវត្តតាមច្បាប់ហោះហើរអន្តរជាតិ...
គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគឺនៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៤៦ ជាពេលដែលអាវកាសយានិកជនជាតិអាល្លឺម៉ង់ ដែលមានឈ្មោះJohann Gottfried Galeបានរកឃើញវត្តមានភពទី៨ដែលត្រូវបានស្គាល់ឈ្មោះថា ណិបទូនNeptuneនៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុង ទីក្រុងប៊ែរឡាំង។ ភពណិបទូនត្រូវបានគេចាត់ទុកជាភពទី៨ តាមរយៈចំងាយរបស់វាពីភពព្រះអាទិត្យហើយភពនេះតាមពិតធ្លាប់ត្រូវបានអះអាងរួចម្តងហើយ ដោយអាវកាសយានិកបារាំងម្នាក់ដែលមានឈ្មោះJean Joseph Le Verrierប៉ុន្តែវាត្រូវបានធ្វើឡើងតាមរយៈការគណនារបស់គាត់ប៉ុណ្ណោះ ក្រោយមកនៅថ្ងៃនោះដែលGalleបានប្រកាសអះអាងពីការរកឃើញ ដ៏អស្ចារ្យរបស់គាត់នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់។ ណិបទូនជាភពដែលសំបូរទៅដោយឧស្ម័នហ្គាសច្រើនបំផុត ហើយទំហំរបស់វាយ៉ាងហោចណាស់ក៏ធំជាងភពផែនដីដល់ទៅ៤ដង ដែរហើយឈ្មោះនេះត្រូវបានគេយកឈ្មោះទៅតាមព្រះសមុទ្រមួយ អង្គរបស់ជនជាតិរ៉ូម៉ាំងសម័យបុរាណ៕...