សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះឱ្យបញ្ឈប់ ការរំលោភព្រំដែន សមុទ្រខាងលិច របស់ខ្លួន ក្នុងការស្វែងរកសាកសព របស់ពលរដ្ឋ ដែលត្រូវបានបាញ់សម្លាប់ នៅក្នុងដែនទឹក របស់កូរ៉េខាងជើង ដោយថាខ្លួននឹងស្វែងរក សាកសពដោយខ្លួនឯង និងប្រគល់វាប្រសិនបើរកឃើញ។ កូរ៉េខាងត្បូង បាននិងកំពុងស្វែងរក សាកសពមន្ត្រីជលផល អាយុ ៤៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់...
កីឡាករខ្សែបម្រើកណ្តាលជនជាតិបារាំង Houssem Aouar ត្រូវបានសារព័ត៌មានបរទេសរាយការណ៍ថា នៅតែបន្តរងចាំសំណើរពីក្លឹប Barcelona និង Juventus ប៉ុន្តែទំនងជាបានយល់ព្រមរួចទៅហើយជាមួយនឹងលក្ខខណ្ឌរបស់ Arsenal ដើម្បីផ្ទេរចេញពី Lyon។ The Mirror ជឿជាក់ថាការសម្រេចចិត្តធ្វើឡើង ដើម្បីជៀសវាងការរងចាំបន្ថែមមួយរដូវកាលទៀត ខណៈដែលទីផ្សារដោះដូរកីឡាករនឹងត្រូវផុតកំណត់ នាថ្ងៃទី៥ខែតុលាខាងមុខនេះហើយ។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហាញ ទំរង់លេងដ៏អស្ចារ្យឲ្យក្លឹប Lyon និងព្រមទាំងបានជួយក្លឹបបារាំងមួយនេះ...
ភ្នំពេញ៖ កីឡាករ-កីឡាការិនីហែលទឹក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយច្រើនជាងគេ ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរពិធីសម្ពោធ ដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិនាថ្ងៃដំបូង រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។ សម្រាប់ការប្រកួតដំបូងក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយសរុប៨គ្រឿង រួមមានមេដាយ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ចំណែកក្លិបហែលទឹកក្រសួងមហាផ្ទៃ ឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប៥គ្រឿងរួមមាន...
បរទេស៖ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បានប្រឆាំងនឹងការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាលោកអាចនឹងបដិសេធការផ្ទេរ អំណាចដោយសន្តិវិធី ប្រសិនបើលោកចាញ់ការបោះឆ្នោតខែវិច្ឆិកា ដោយព្យាយាមបង្វែរបញ្ហាប្រឈមរបស់លោកទៅនឹងមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យអាមេរិក ដោយអំនួតថា ជាការមិនកើតឡើងពិតប្រាកដ។ យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមសាធារណរដ្ឋដែលស្ទើរតែមិនមានការរិះគន់ចំ ៗ...
(ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី២៥ កញ្ញា ២០២០)៖ក្រុមហ៊ុនHuawei នាថ្ងៃសុក្រនៅក្នុងកម្មវិធីប្រចាំឆ្នាំ HUAWEI CONNECT 2020 បានបង្ហាញរបត់គំរូដែលធ្វើអោយ មានការផ្លាស់ប្តូរវិស័យឧស្សាហកម្មឌីជីថល ក្នុងគោលបំណងធ្វើអោយរីកដុះដាល ប្រព័ន្ធអេកូឡូស៊ីដែលមានភាពរឹងមាំ និង បង្កើនដំណោះស្រាយ ដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ សំរាប់អនាគតនៃសង្គមឆ្លាតវៃ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងទៅតាមក្រុមហ៊ុន បច្ចេកវិទ្យានាំមុខនៅក្នុងពិភពលោក គំរូថ្មីនេះមានលក្ខណៈសម្បត្តិ ជាប្រព័ន្ធអេកូឡូស៊ីឌីជីថល...
បរទេស៖ ការដាក់ស្ថានភាពក្នុងពេលមានជំងឺរាតត្បាតនៅក្នុងប្រទេសថៃ នឹងពិចារណាលើបញ្ហានៃការពង្រីកស្ថានភាព នៃភាពអាសន្ន និងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិសម្រាប់ការចូលមកថៃដើម្បីធ្វើអាជីវកម្ម និង សម្រាប់ភ្ញៀវទេសចរ នៅថ្ងៃច័ន្ទខាងមុខ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសុក្របានបង្ហាញរបៀបវារៈសម្រាប់កិច្ចប្រជុំរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) នៅសប្តាហ៍ក្រោយ...
ការប្រកួតដ៏ជក់ចិត្ត ដែលគ្រាប់បាល់ បានកើតឡើងទៅដល់៥គ្រាប់ រវាងក្រុម Brighton ជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Man United ដោយក្នុងនោះបាល់១១ម៉ែត្រ ក៏បានកើតឡើង ចំនួន២ដងផងដែរ។ Bruno Fernandes គឺជាអ្នកស៊ុតបញ្ចូល ទី១១ម៉ែត្រ នៅនាទីចុងក្រោយ ជួយឲ្យបិសាចក្រហម Man United យកឈ្នះក្នុងលទ្ធផល ៣ទល់នឹង២ ទៅលើក្រុមម្ចាស់ផ្ទះទាំងប្រផិតប្រផោយ។...
តូក្យូ៖ យោងតាមការស្ទង់មតិ ដោយវិទ្យាស្ថានវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋ បានអោយដឹងថា ក្មេងជាង ៧០ ភាគរយនៃសិស្សសាលា នៅក្នុងប្រទេសជប៉ុន មានអារម្មណ៍ស្ត្រេស ឬតានតឹង ដោយសារតែការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការស្ទង់មតិ ដែលអាចផ្តល់ចម្លើយបានច្រើន,...
បរទេស ៖ កងនាវាទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានគោលដៅបច្ចុប្បន្ន ឲ្យមាននាវាចំនួន៣៥៥គ្រឿង ត្រឹមឆ្នាំ២០៣០នោះ អាចនឹងកើនឡើង ដល់ទៅនាវាជាង៥០០គ្រឿង នេះបើយោងតាមឯកសារមួយ ដែលគាំទ្រដល់ការសិក្សា អំពីកងកម្លាំងទ័ពជើងទឹក នាពេលអនាគតបានបង្ហាញ ។ ការវិភាគចំនួនពីរ ដែលត្រូវបានបញ្ជូនឲ្យ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា នាវាសរុបមាន...
ក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅម៉ោង២រំលងអាធ្រាត្រស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ សម្រាប់ការប៉ះគ្នានេះដែរ ជាការប្រកួតស្វិតស្វាញមិនខាន ព្រោះថា២ប្រកួតជាប់គ្នាមកហើយ ដែលក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Arsenal ។ ដោយលើកទី១នោះ នៅលីគអង់គ្លេស និងលើកទី២វិញ ក្នុងការប្រកួតបើកឆាករដូវកាលនាប៉ុន្មានសប្ដាហ៍មុននេះ។...