អតីតកីឡាករ ខ្សែការពារឆ្នើម របស់ក្លឹបបិសាចក្រហម Man United គឺលោក Gary Neville នៅថ្ងៃនេះបានធ្វើការព្រមានថា ក្លឹបពេលនេះចាំបាច់ត្រូវការកីឡាករខ្សែការពារកណ្តាលម្នាក់ ហើយគឺចាំបាច់ជាងអ្វី ដែលក្លឹបចង់បាន Jadon Sancho ទៅទៀត។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែល Man United បានបរាជ័យយ៉ាងធ្ងន់ធ្ងរ...
អង់គ្លេស៖ប្រព័ន្ធព្យាករណ៍ព្យុះព្រះអាទិត្យ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រពលរដ្ឋអាចជួយការពារការបំផ្លាញផ្កាយរណប និងបណ្តាញអគ្គិសនី និងការពារអវកាសយានិកពីវិទ្យុសកម្ម គ្រោះថ្នាក់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញរូបវិទ្យាសិក្សាពីការជំនួយដើម្បីវិភាគ ដែលហៅថា ការច្រានអង្គធាតុច្រករបៀង (CMEs) នៃការបណ្តេញចេញភាគល្អិតដែលមានថាមពល និងដែនម៉ាញេទិកពីព្រះអាទិត្យ។ នៅពេលពួកគេទៅដល់ផែនដីក្នុងរយៈពេល១៥ ម៉ោងតែប៉ុណ្ណោះ CMEs មានសក្តានុពល ក្នុងការបំផ្លាញឧបករណ៍អគ្គិសនីពីការវិលជុំវិញផ្កាយរណប រហូតដល់បណ្តាញថាមពលផ្អែកលើដី។ ព្យុះព្រះអាទិត្យមួយកើតកាលឆ្នាំ ១៨៥៩ ហើយព្រឹត្តិការណ៍ Carringtonបង្កឲ្យមានចរន្តបែបនេះ...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងបន្ថែម កម្មវិធីស្វែងរកតន្ត្រី លើមជ្ឈមណ្ឌលបញ្ជា iPhone “iPhone Control Center” នៃប្រព័ន្ធប្រតិបត្តិការ iOS 14.2 មានភាពកាន់តែងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណបទចម្រៀង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ចេញនូវបេតា នៃប្រព័ន្ធប្រតិបត្តិការ iOS 14.2...
អាមេរិក៖ ការសិក្សាមួយ បានរកឃើញថា នៅពេលដែលកូនៗ ទទួលបានផលដំណេកយ៉ាងស្កប់ស្កល់ ធ្វើឲ្យខួរក្បាលរបស់ពួកគេ មានការផ្លាស់ប្តូរភ្លាមៗ ពីការគាំទ្រដល់ការចងចាំ ការរៀនសូត្រទៅការថែរក្សា និងជួសជុលឡើងវិញ នូវចំណុចសំខាន់មួយចំនួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញអាមេរិក បានរកឃើញថា ការផ្លាស់ប្តូរមុខងារកើតឡើង នៅអាយុប្រហែល២ឆ្នាំកន្លះ ជាពេលវេលា ដែលការផ្លាស់ប្តូរខួរក្បាលធំៗជាច្រើន ត្រូវបានគេដឹងថា កើតឡើងពីមុន។ សត្វភាគច្រើនត្រូវការគេង...
នៅថ្ងៃនេះគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានធ្វើការសារភាពថាជោគជ័យ ចុះហត្ថលេខាទិញបាន Havertz គឺមានអាថ៍កំបាំងមួយដែលនៅពីក្រោយពិតមែន។ លោក Lampard បានបញ្ជាក់ថា កីឡាករ Timo Werner គឺជាកត្តាដ៏សំខាន់មួយដែលបានជួយឲ្យក្លឹបអាច ចរចានាំយក Kai Havertz ពី Bayer Leverkusen...
បរទេស៖នៅថ្ងៃសៅរ៍ នេះបើយោងតាមមន្រ្តីការពារជាតិអាមេរិកចំនួន ៣ នាក់បានអោយដឹងថា មន្ទីរបញ្ចកោណកំពុងដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកមួយចំនួន ថែមទៀតទៅកាន់ប្រទេសស៊ីរីបន្ទាប់ពីមានការប្រឈមមុខ គ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពរុស្ស៊ី។ ក្រុមមន្រ្តីដដែលទាំងនេះបាននិយាយទៀតថា កងទ័ពនិងរថយន្តនឹងដើរតួជាការបង្ហាញវត្តមាន យ៉ាងសំខាន់ក្នុងការ រារាំងយោធារុស្ស៊ីពីការឆ្លងចូលតំបន់ សន្តិសុខខាងកើតដែលសហរដ្ឋអាមេរិកសម្ព័ន្ធមិត្តនិងកងកម្លាំង ប្រជាធិបតេយ្យស៊ីរីកំពុងតែមានប្រតិបត្តិការ។ គួរឲ្យដឹងទៀតដែរថាកងទ័ពបន្ថែមទាំងនោះដែល នឹងរួមបញ្ចូលមានទាំងរថក្រោះប្រយុទ្ធ Bradley ចំនួន ៦ គ្រឿងនិងទាហានតិចជាង ១០០ នាក់នឹង ប្រតិបត្តិការការងាររបស់ខ្លួននៅភាគឥសានប្រទេសស៊ីរីស...
ភ្នំពេញៈ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃជិត១៦០លានដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណង់ពីរដ្ឋាភិបាលចិន នៅលើផ្ទៃដីទំហំជាង ១៦ហិកតា ត្រូវបានម ន្ត្រីជំនាញអះអាងថា ការសាងសង់សម្រេចបានប្រមាណ ៩០ភាគរយ និងគ្រោងបញ្ចប់ទាំងស្រុងនៅត្រឹមចុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា មកទល់ពេលនេះដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណ ៩០ភាគរយហើយ ហើយការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១ ។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ...
វិទ្យាស្ថានជាតិទឹកនោមផ្អែម និងជំងឺប្រព័ន្ធរំលាយអាហារ និងតម្រងនោមនិយាយថា ការរកមើលថាតើអាហារូបត្ថម្ភ និងព័ត៌មានហាត់ប្រាណណាដែលគួរឱ្យទុកចិត្តអាចជាការពិបាក។ ទីភ្នាក់ងារនេះបដិសេធការយល់ច្រឡំជាទូទៅទាំងនេះ ៖ នំប៉័ង ប៉ាស្តា និងអង្ករមិនចាំបាច់បំប៉នទេ។ ព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិ ដើម្បីឱ្យមានអារម្មណ៍ថាឆ្អែត។ អ្នកមិនចាំបាច់ចៀសវាងខ្លាញ់ទាំងអស់ទេ ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់។ ចូរទៅរកអាហារដែលមានខ្លាញ់ដែលមានសុខភាពល្អដូចជាផ្លែបឺរ និងគ្រាប់ផ្លែឈើ។ ផលិតផលទឹកដោះគោប្រហែលជាមិនមានសុខភាពល្អប៉ុន្មាននោះទេ។ មនុស្សពេញវ័យគួរទទួលទានបីដងក្នុងមួយថ្ងៃនៃផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប។ សកម្មភាពរាងកាយមិនចាំបាច់មានរយៈពេលយូរទេ។ អ្នកអាចអនុវត្តសកម្មភាពខ្លីៗក្នុងមួយសប្តាហ៍។ ការលើកទម្ងន់នឹងមិនធ្វើឱ្យអ្នកមើលទៅ “សំពីងសំពោង”...
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានវឌ្ឍនភាពពីមួយឆ្នាំ ទៅមួយឆ្នាំ ទោះបីជាមានវិបត្តិ ឬផលប៉ះពាល់រាតត្បាតយ៉ាងណាក្តី។ សញ្ញាវិជ្ជមាននៃវិស័យអចលនទ្រព្យនៅតែលោតឡើង ដោយសារវត្តមាននៃការអភិវឌ្ឍ នូវគម្រោងអគារខ្ពស់ៗទាំងក្នុងទីក្រុង និងជាយក្រុងរាជធានីភ្នំពេញ។ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅទិព្វ សីហា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វត្តមានសំណង់អគារខ្ពស់នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន បានចូលរួចចំណែកយ៉ាងសកម្មពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យ នៅថ្ងៃខាងមុខយ៉ាងប្រាកដ។ នេះជាភស្តុតាង ដែលទាក់ទាញវិនិយោគិនបរទេស...
តើអ្នកធ្លាប់មានស្នាមជាំដែលពិបាកបំបាត់ឬទេ? នៅពេលដែលមានស្នាមជាំម្តងៗ វាត្រូវការរយៈពេលយូរក្នុងការបំបាត់វា ដូចនេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យឈាមរលាយ ហើយបាត់នូវស្នាមជាំដ៏អាក្រក់មើលទាំងនោះទៅ? សំបកចេក នៅពេលដែលអ្នកមានស្នាមជាំ មិនថានៅកន្លែងណាទេ អ្នកអាចយកសំបកចេកទៅបិតពីលើស្នាមជាំនោះ ដោយមួយថ្ងៃអ្នកអាចបិតចំនួន២ទៅ៣ដង ដោយទុកមួយរយៈពេលទើបបកចេញ ឬអ្នកអាចយកសំបកចេកនោះមកម៉ាស្សាក៏បានដែរ ម្យ៉ាងទៀតអ្នកអាចបិតមុនពេលគេង ទុកដល់ពេលព្រឹកទើបបកចេញ នោះវានឹងមិនជាំខ្លាំងទៀតទេ ពណ៌របស់វានឹងប្រែជារាក់វិញហើយ។ ពងមាន់ នៅពេលដែលអ្នកមានស្នាមជាំលើសពី២៤ម៉ោង អ្នកអាចយករបស់ក្តៅៗដូចជាពងមាន់ដែលទើបនឹងស្ងោរហើយមកស្អំលើស្នាមនោះបាន ដោយបកចោលសំបក រួចរុញមករុញទៅលើស្នាមនោះ ដើម្បីឲ្យឈាមនៅកន្លែងជាំនោះដើរស្រួល...