បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះ បានបាញ់តេស្តសាកល្បង បានយ៉ាងជោគជ័យ នូវមីស៊ីលមានល្បឿនលឿនជាងសម្លេង ដោយវាយប្រហារចំគោលដៅ ស្ថិតក្នុងចម្ងាយ៣០០ម៉ាយ ក្រោយហោះក្នុងល្បឿន ៦.១០០ម៉ាយក្នុងមួយម៉ោង។ យោងតាមសេចក្តីរាយការណ៍ សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងអគ្គសេនាធិការ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery...
ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ ត្រូវបានបិទតាំងតែពីថ្ងៃទី៥ ខែតុលា ទោះបីជារយៈពេល នៃការដោះដូរឆ្នាំនេះ មានពេលវេលាយូរបន្តិច ជារៀងរាល់ឆ្នាំក្តី ដោយសារតែបញ្ហាកូវីដ១៩។ បញ្ហាវិបត្តិកូវីដ១៩ មិនបានធ្វើឲ្យក្លឹបនៅអង់គ្លេស ស្ទាក់ស្ទើរក្នុងការនាំចូលកីឡាករ ចំណូលថ្មីនោះទេ ប៉ុន្តែជឿជាកដែរថា ក្លឹបជាច្រើនទៀតនៅតែមានបំណង ចង់បានកីឡាករចំណូលថ្មីបន្ថែមដដែល ប៉ុន្តែក្នុងនោះ គឺអាចធ្វើបានត្រឹមតែ ជាមួយនឹងកីឡាករ គ្មានតម្លៃខ្លួនប៉ុណ្ណោះ។ ខាងក្រោមនេះ ជាកីឡាករគ្មានតម្លៃខ្លួនទាំង៥នាក់ ដែលក្លឹបនៅ...
ប្រភពនៅព័រទុយហ្គាល់បានអះអាងថាមានចោរបានចូលក្នុងផ្ទះរបស់កីឡាករ Cristiano Ronaldo នៅស្រុកកំណើត Madeira ប៉ុន្តែមិនបានយករបស់មានតម្លៃអ្វីនោះទេ។ ប៉ូលិសក្នុងតំបន់នោះ បានបញ្ជាក់ថាចោរបានចូលតាមសួនច្បារ ដោយសារតែអ្នកចាំទីផ្ទះមិនបានចាក់សោទ្វាត្រឹមត្រូវ។ យ៉ាងណាមិញ ចោរនេះហាក់ដូចជាមិនមានបំណងចង់បានរបស់មានតម្លៃនៅក្នុងផ្ទះនេះឡើយ ពោលគឺពួកគេលួចយកតែរបស់ប្រើប្រាស់ធម្មតា និងអាវ Juventus ១តែប៉ុណ្ណោះ។ ខណៈដែលក្នុងផ្ទះនោះ Ronaldo មិនបានស្នាក់នៅឡើយ ពោលគឺរូបគេទៅនៅតែពេលសម្រាកលំហែកាយប៉ុណ្ណោះ។ ដោយផ្ទះនៅស្រុកកំណើតនេះ មាន៧ជាន់ និងមានអ្នកចាំឱ្យផងដែរ៕...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ក្រុមហ៊ុនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណេញបាន ពីប្រតិបត្តិការ របស់ក្រុមហ៊ុនអេឡេត្រូនិច Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ប្រទេសកូរ៉េខាងត្បូង បានទទួលបានកើនឡើងខ្ពស់ ក្នុងរយៈពេល០២ឆ្នាំមកនេះ នៅក្នុងត្រីមាសទី៣ ។ តួលេខបឋម សម្រាប់ប្រាក់ចំណេញពីប្រតិបត្តិការ បានប្រកាសថា មានទឹកប្រាក់ចំនួន១២,៣ទ្រីលានវ៉ុន ស្មើនឹង១០,៦ពាន់លានដុល្លារអាមេរិក...
ការសិក្សាបង្ហាញថា កុមារអាចប្រើការប្រយុទ្ធ និងការសម្លាប់ ដែលធ្វើឲ្យគេជឿជាក់ ក្នុងអំឡុងពេលលេងជាវិធីមួយ ដើម្បីហាត់សមយុទ្ធសាស្រ្ត ក្នុងការដោះស្រាយជាមួយមិត្ត ដែលមានអារម្មណ៍មិនល្អ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទោះបីជាឪពុកម្តាយខ្លះ មានការព្រួយបារម្ភ នៅពេលកូនរបស់ពួកគេជឿថា មានការប្រយុទ្ធ និងការសម្លាប់ក៏ដោយ ក៏ការសិក្សាថ្មីមួយបានបង្ហាញថា វាពិតជាវិធីរបស់ពួកគេ ក្នុងការហាត់សម សម្រាប់សេណារីយ៉ូពិភពលោកពិត។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Cambridge...
ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយច្រក របៀងសេដ្ឋកិច្ចកើត (EEC) របស់ថៃ កាលដើមសប្តាហ៍ បានអនុម័តលើការសិក្សាលទ្ធភាព គម្រោងអភិវឌ្ឍន៍ថ្មីចំនួន ៣ ដែលមានតម្លៃ១,១៨ទ្រីលានបាត ក្នុងគោលបំណងបង្កើតការតភ្ជាប់រវាងច្រក EEC របស់រដ្ឋាភិបាល និងឧស្សាហកម្មក្នុងតំបន់។ គម្រោងថ្មីចំនួន៣ គឺកំពង់ផែស្ងួតចំនួន៣ ដែលមានតម្លៃសរុប២៤ ពាន់លានបាតនៅស្រុក Khon Kaen ខេត្ត Nakhon Ratchasima...
អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ បានទាញការបំផុសគំនិតពីសត្វមឹក ក្នុងការរចនារ៉ូបូតក្រោមទឹក ដែលមានសមត្ថភាព ជំរុញខ្លួនវាដោយបង្កើតយន្តហោះទឹក សម្រាប់ក្បាលយន្តយ៉ាងឆាប់រហ័ស សម្រាប់ការងារស្រាវជ្រាវ នៅបាតសមទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យន្តនេះត្រូវបានគេហៅថា ‘Squidbot’ ចំណែកម៉ាស៊ីនមិនដំណើរការ ត្រូវបានរចនាឡើងជាមួយបន្ទប់ ដាក់សម្ពាធមួយដែលបំប៉ោងទឹក និងបញ្ចេញអង្គធាតុរាវដើម្បីហែល។ ការរចនានេះ ភាគច្រើនជាវត្ថុធាតុដើមទន់ អាចឲ្យវាធ្វើចលនាបានយ៉ាងល្អ ខណៈដែលចាប់យករូបភាពត្រី និងផ្កាថ្ម...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលចម្អិនជាមួយខ្ទឹមបារាំង ដែលអាចជួយអ្នកឲ្យគេចផុតពីមហារីក ព្រមទាំងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកញ៉ាំខ្ទឹមបារាំងច្រើន នឹងជួយសម្រួលដល់សរសៃឈាមរបស់អ្នកឲ្យដំណើរការបានល្អ ថែមទាំងជួយអ្នកមិនឲ្យជួបនឹងមហារីកទេ។ ជាពិសេស នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ មិនងាយឲ្យអ្នកប្រឈមមុខនឹងជំងឺអ្វីឡើយ។ ដូចនេះ ប្រសិនជាអ្នកមិនចូលចិត្តបរិភោគខ្ទឹមបារាំងឆៅ អ្នកអាចយកវាទៅចម្អិនជាមួយមឹកបាន ព្រោះអាហារមួយប្រភេទនេះ នឹងជួយការពារសុខភាពអ្នកបានល្អណាស់ ដោយធ្វើឲ្យអ្នកមិនសូវជួបនឹងជំងឺធំៗនោះឡើយ៕ប្រភព៖health
មកដល់ពេលនេះមានការបារម្ភកាន់តែខ្លាំងឡើងថាអ្នកគាំទ្របាល់ទាត់ របស់អង់គ្លេសនឹងមិនអាចអនុញ្ញាតិឲ្យចូលទស្សនា ការប្រកួតដោយផ្ទាល់រហូតទៅដល់៦ខែ បន្ថែមទៀតនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ នេះជាមូលហេតុដែលបានធ្វើឲ្យ Premier League បានធ្វើការផ្ញើសារជាសាធារណៈមួយទៅកាន់រដ្ឋាភិបាល របស់ប្រទេសអង់គ្លេសដើម្បីឲ្យធ្វើការពិចារណាឡើងវិញ ដើម្បីអនុញ្ញាតិឲ្យអ្នកគាំទ្រអាចត្រឡប់ចុលកីឡាដ្ឋានវិញ ឲ្យបានឆាប់ៗបំផុត។ សំបុត្រជាផ្លូវការដែលត្រូវបានចុះហត្ថលេខាដោយប្រធានលីគ បាល់ទាត់អង់គ្លេស EFL ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស FA ព្រមទាំងសហព័ន្ធបាល់ទាត់នារី Women’s FA ផងក្នុងគោលបំណង អំពាវនាវឲ្យមានដំណើរការធ្វើតេស្តដ៏គួរជឿជាក់ថា...
អាមេរិក៖ ទ្រឹស្តីពឹងផ្អែកទូទៅរបស់លោក Albert Einstein មានគំនិតថា ទំនាញផែនដីមានលក្ខណៈជាបញ្ហា ដែលកើតឡើងជាបន្តបន្ទាប់ និងប្រឈមមុខនឹងការត្រួតពិនិត្យជាង១០០ឆ្នាំ ប៉ុន្តែការរកឃើញថ្មីអាចជួយ ទ្រទ្រង់សម្មតិកម្មរបស់រូបវិទូនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យArizona បានរកឃើញថា ស្រមោលជាប្រហោងខ្មៅដ៏អស្ចារ្យ ត្រូវបានគេស្គាល់ថា M87 ដែលបញ្ជាក់ថា លោកEinsteinមានទ្រឹស្តីភាពត្រឹមត្រូវ។ ក្រុមនេះបានរកឃើញទំនាញផែនដី យ៉ាងខ្លាំងនៃប្រហោងខ្មៅដែលលាតសន្ធឹងដោយហេតុនេះ បានដើរតួជាកែវពង្រីកហើយបណ្តាលឲ្យស្រមោល ប្រហោងខ្មៅលេចឡើងធំជាង។...