បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីកូរ៉េខាងត្បូងរួមទាំងប្រធានាធិបតីមូនជេអ៊ីន បានបង្ហើបថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់បុគ្គលិកម្នាក់នៅក្នុងក្រសួង ជលផលរបស់ប្រទេស ហើយបានដុតបំផ្លាញរាងកាយថែមទៀត។ យោងតាមរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោកគីមជុងអ៊ុន ក៏បានសុំទោសរួចហើយដែរ ចំពោះ“ ឧបទ្ទវហេតុអកុសល” នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបាននិយាយថា...
Missouri៖ អ្នករុករកវ័យ១៨ឆ្នាំ គឺលោក Ira Johnson រស់នៅក្នុងរដ្ឋMissouri សហរដ្ឋអាមេរិក បានរកឃើញរកឃើញហ្វូស៊ីលធ្មេញសត្វដំរីយក្សអាមេរិកដែលមានអាយុកាលរាប់ពាន់ឆ្នាំដោយចៃដន្យនៅពេលលោកដើរកម្សាន្តតាមដងទន្លេ Grand នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Johnson បានកត់សម្គាល់ឃើញផ្ទាំងថ្មធំមួយនៅជិតទឹកដែលហាក់ដូចជាមានរូបរាងមិនធម្មតា ហើយនៅពេលលោកយកវាទៅផ្ទះលោកទើបដឹងថា វាជាធ្មេញបុរាណ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគលើអដ្ឋិធាតុបាននិយាយថា វាជារបស់សត្វដំរីយក្សអាមេរិកដែលរស់នៅក្នុងអំឡុងពេល Pleistocene Epoch ប្រហែលជា ១០,០០០ ឆ្នាំមុន។...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀនTV5 ព្រែកកំពឹស អ្នកប្រដាល់ បាង នានុន ក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរ ជាបេក្ខជនម្នាក់ទៀត ដណ្តើមបានកៅអីឡើងជុំទី២ ។...
ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជា ជើងខ្លាំង ចំនួន៨នាក់ ចែកចេញជា២ក្រុម នឹងប្រកួតប្រជែងគ្នា ដណ្ដើមជើងឯកក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលមានរង្វាន់ ចំនួន៥,០០០ដុល្លារ នៅសង្វៀនCNC ក្រោមការសហការ រវាងស្ថានីយទូរទស្សន៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៦...
ភ្នំពេញ ៖ កីឡាករ-កីឡាការិនី៩០នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើ សប្រាស់ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ។ ក្នុងឳកាសការប្រកួតថ្ងៃទី២៦ ខែកញ្ញា...
សាហារ៉ា ៖ ធ្មេញដាយណូស័រ Spinosaurus រាប់រយឆ្មេញ ត្រូវបានរកឃើញនៅលើច្រាំងទន្លេ បុរាណ ដែលហូរកាត់វាលខ្សាច់ សាហារ៉ា កាលពី១០០ លានឆ្នាំមុន បានបង្ហាញថា ប្រភេទសត្វមំសាសីយក្សនេះ មានរបៀបរស់នៅ និងការចំណាយពេលភាគច្រើន នៅក្នុងទឹកនាសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វដាយណូស័រ Spinosaurus មានទំហំធំជាងដាណូសរ...
អារ៉ាប់ ៖ អ្នកបុរាណវិទ្យាអារ៉ាប់ ប៊ីសាអូឌីត បាននិយាយថា ស្នាមជើងបុរាណ ដែលត្រូវបានរកឃើញ នៅអារ៉ាប់ប៊ីសាអូឌីត បង្ហាញពីរបៀបដែលមនុស្សដើរ ឆ្លងកាត់តាមមាត់បឹង និងទន្លេ ដើម្បីធ្វើចំណាកស្រុក ពីទ្វីបអាហ្រ្វិកទៅអឺរ៉ាស៊ី “Eurasia” កាលពី១២០,០០០ ឆ្នាំមុននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ពួកគេត្រូវបានគេជឿថា ស្នាមជើងនេះ មានអាយុកាលប្រហែល...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉ខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែស្វែងរកសាកសពបុរស ជនជាតិកូរ៉េខាងត្បូង ដែលត្រូវកងទ័ពខ្លួនសម្លាប់ ប៉ុន្តែបានព្រមានថា ប្រតិបត្តិការទ័ពជើងទឹកកូរ៉េខាងត្បូង នៅក្នុងតំបន់ គម្រាមឲ្យមានភាពតានតឹងកើនឡើង។ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាល របស់កូរ៉េខាងជើង KCNA តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា “យើងជំរុញឲ្យភាគីកូរ៉េខាងត្បូង បញ្ឈប់ភ្លាមនូវការបំពានឆ្លងបន្ទាត់ តំបន់សគ្មានយោធា នៅសមុទ្រខាងលិច...
អតីតកីឡាករខ្សែ ប្រយុទ្ធរបស់ក្លឹប Barcelona និងជម្រើសជាតិប្រេស៊ីល Rivaldo នៅថ្ងៃបានលើកឡើងថាក្លឹបពិតចាបានសាងកំហុសដ៏ធំមួយដែលអនុញ្ញាតិឲ្យកីឡាករខ្សែប្រយុទ្ធ Luis Suarez ចាកចេញពីក្លឹប។ លោក Rivaldo បានបន្តទៀតថា Suarez នឹងក្លាយទៅជាខ្សែប្រយុទ្ធ ដ៏សាកសមបំផុត សម្រាប់ក្រុមលោក Diego Simeone បន្ទាប់ពីក្លឹប AT Madrid បានឆ្មក់ទិញយកបានខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ...
បរទេស ៖ យន្តហោះទម្លាក់គ្រាប់ B-52 របស់កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិកមួយគ្រឿង បានចូលរួមជាមួយយន្តហោះ ចម្បាំងអ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះ និងយន្តហោះស៊ើបការណ៍ សម្ងាត់របស់អង្គកាសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ហៅកាត់ថា ណាតូ ក្នុងសមយុទ្ធមួយនៅសមុទ្រខ្មៅ ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០...