បរទេស៖នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសយន្តហោះចម្បាំងប្រភេទ Sukhoi Su-30 នៃកងកម្លាំងយោធារុស្ស៊ីខាងលិច បានធ្លាក់នៅអំឡុងពេលហោះហើរ ហ្វឹកហាត់ដែលបានគ្រោងទុកមួយ នៅក្នុងតំបន់ Tver ភាគពាយព្យនៃទីក្រុងមូស្គូតែសំណាងល្អ ពីឡុត ២ នាក់បានហោះចេញដោយសុវត្ថិភាព។ ទីភ្នាក់ងារផ្សព្វផ្សាយសរព៏ត៌មាន របស់ក្រសួងការពារជាតិបានរាយការណ៍ថាបន្ទាប់ពីធ្លាក់ដល់ដីហើយអាកាសយានិកបានទាក់ទងជាមួយអាកាសយានដ្ឋានមូលដ្ឋាន ហើយក៏ត្រូវបានគេជម្លៀសចេញ។ យន្ដហោះបានធ្លាក់ចូលទៅក្នុងព្រៃ ដែលវាមិនបានបណ្តាលមានការបំផ្លាញណាមួយនៅលើដីគោកឡើយហើយប្រភពដដែលបាននិយាយទៀតថា គណៈកម្មការមួយនៃកងកម្លាំងយោធាត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕ ប្រែសម្រួល៖ស៊ុនលី
ក្លឹប Paris Saint-Germain មានទំនុកចិត្ត Dele Alli ចង់ទៅចូលរួមជាមួយពួកគេ ខណៈការចរចាជាមួយ Spurs កំពុងបន្តដោយចង់ខ្ចីជើងរយៈពេល១២ខែ។ Alli បានចាប់ផ្ដើមការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីទល់នឹង Everton ប៉ុន្តែត្រូវប្ដូរចេញនៅវគ្គទីមួយ ហើយបន្ទាប់មកបានខកខានការប្រកួតជាមួយនឹង Lokomotiv Plovdiv និង Southampton។ បានបង្ហាញខ្លួនទៀតទាត់ឡើងវិញ ចាប់តាំងពីលោក Jose...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នាព្រឹកថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡាជំនាន់ ទី ២៧ និង ២៨ សរុបចំនួន ២៥១ នាក់...
អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា តុកាហ្វេធ្វើអំពីកញ្ចក់បង្កហានិភ័យ ដ៏គួរឲ្យភ្ញាក់ផ្អើល នៃការរងរបួសធ្ងន់ធ្ងរ និងរហូតដល់ស្លាប់ រាប់បញ្ចូលទាំងការដាច់រលាត់ និងការខូចសរីរាង្គ ដែលត្រូវការការវះកាត់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Rutgers បានរកឃើញថា មានមនុស្សជាង ២,៥ លាននាក់ ដែលរងរបួសពាក់ព័ន្ធនឹង...
បរទេស ៖ នៅថ្ងៃអង្គារនេះមន្ត្រី មិនបង្ហាញអត្តសញ្ញាណម្នាក់ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា យន្ដហោះប្រភេទ Rafale ដែលផលិត ដោយប្រទេសបារាំងថ្មីរបស់កងកម្លាំងទ័ព អាកាសឥណ្ឌា បានហោះហើរលើអាកាស នៃតំបន់ជម្លោះព្រំដែនជាមួយប្រទេសចិនដែលមានការប៉ះទង្គិចគ្នា យ៉ាងសាហាវនាពេលកន្លងមក។ ជាយន្តហោះដំបូង៥គ្រឿង ដំបូងនៃយន្តហោះសរុប ចំនួនដល់ទៅ ៣៦ គ្រឿងដែលបានធ្វើការបញ្ជាទិញ ក្នុងតម្លៃប្រមាណជា ៩,៤ ពាន់ប៊ីលានដុល្លារត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី...
អាមេរិក ៖ ការសិក្សាមួយបានរកឃើញថា ការបោកគក់សម្លៀកបំពាក់ ធ្វើឲ្យមានសារធាតុកខ្វក់ដល់ដី ដែលបង្កមានសរសៃសំយោគ ប្រហែលចំនួន ១៧៥,០០០ តោនក្នុងមួយឆ្នាំៗនៅលើកំពូល នៃការបំពុលដល់មីក្រូតូចៗ ហូរចូលមហាសមុទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញពីអ្នកស្រាវជ្រាវ នៅសហរដ្ឋអាមេរិកអាចជួយរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព ដើម្បីបញ្ឈប់ការរីករាលដាល នៃសរសៃសំយោគ ខណៈការពង្រីកការយល់ដឹង របស់យើងអំពីផលប៉ះពាល់របស់វា ។ សារធាតុមីក្រូមានប្រវែងតិចជាង...
ត្រីបាឡែនជាង៩០ក្បាល បានស្លាប់ បន្ទាប់ពីបានមកជាប់នៅឆ្នេរសមុទ្រ ដាច់ស្រយ៉ាលមួយ នៅតំបន់ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី។ ដោយក្រុមអ្នកសង្គ្រោះ បានព្រមាននៅថ្ងៃអង្គារទី២២ ខែកញ្ញាថា ការសង្គ្រោះត្រីបាឡែន ចំនួន១៨០ក្បាលទៀត ដែលនៅជាប់ខ្លួននៅទីនោះនៅឡើយនោះ ជួបការលំបាកច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបាឡែនធំៗជាច្រើនក្បាល បានជាប់នៅលើឆ្នេរសមុទ្រ នៃកំពង់ផែ Macquarie នៅរដ្ឋ Tasmania។ ក្រុមអ្នកជួយសង្គ្រោះបានឃើញដើរកាត់ទឹក ដើម្បីទៅដល់ត្រីបាឡែនទាំងនោះនៅពេលពួកគេបានព្យាយាម...
កីឡាករខ្សែបម្រើឈីលី ទីបំផុតបានបញ្ចប់ ទៅជាផ្លូវការ ហើយនូវពេលវេលា២ឆ្នាំ ជាមួយនឹងកីឡាដ្ឋាន Camp Nouដើម្បីបន្តអាជីព របស់ខ្លួនជាមួយនឹង កីឡដ្ឋាន San Siro វិញ។ កីឡាករ Arturo Vidal ត្រូវបានគេជឿជាក់ថា បានបញ្ចប់ទៅនូវកុងត្រាថ្មី ដែលមានរយៈពេល២ឆ្នាំជាមួយនឹងInter Milan និងជម្រើសបន្ត១ឆ្នាំទៀត។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អវត្តមាននៅលីគកំពូល...
សិង្ហបុរី ៖ អ្នកវិទ្យាសាស្រ្តនិយាយថា អគារលើភពព្រះអង្គារ នាពេលអនាគតអាចត្រូវបានផលិត ចេញពីសារធាតុ ដែលមានក្នុងស្រកាត្រី និងផ្សិត បន្ទាប់ពីអ្នកស្រាវជ្រាវ បានលាយវាជាមួយដីម៉ាទីន ដើម្បីបង្កើតជាសម្ភារៈអគារថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Chitin គឺជាប៉ូលីម័រសរីរាង្គដ៏ល្បីបំផុតមួយ នៅលើផែនដី ហើយនៅពេលលាយជាមួយដីម៉ាទីនវាអា ចបង្កើតជាវត្ថុធាតុដើមរឹងមាំគ្រប់គ្រាន់ សម្រាប់សាងសង់ឧបករណ៍ និងអគារ ។ វត្ថុធាតុ...
ភ្នំពេញ ៖ ក្រោយពីម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០ ២១ វៀតណាមបានដាក់៣៦ប្រភេទ កីឡា៤៥០វិញ្ញាសា សម្រាប់ការប្រកួត ប្រទេសកម្ពុជា ក៏បានធ្វើលិខិតស្នើសុំបញ្ជូល ប្រភេទកីឡាតេក្វាន់ដូITF សូហ្វតេន្នីស និងកីឡាមួយចំនួនទៀត ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ...