បរទេស ៖ នៅថ្ងៃអាទិត្យនេះ ក្រុមមន្ត្រី បាននិយាយ ថាមនុស្ស ៧ នាក់ហើយដែល ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតនិងរាប់សិបនាក់ទៀត មិនបានទាន់ត្រូវបានរាប់បញ្ចូល និងរាប់រយនាក់បានបាត់បង់ផ្ទះសម្បែង របស់ពួកគេខណៈដែលភ្លើងឆេះព្រៃ នៅតែបន្តឆេះទូទាំងរដ្ឋ Oregon សហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថាអគ្គិភ័យ បានឆាបឆេះផ្ទៃដីជាង ១ លានហិចតាមកហើយនៅទូទាំងរដ្ឋ។ តួលេខនេះមានទំហំធំជាងតួលេខ មធ្យមប្រចាំឆ្នាំដល់ទៅទ្វេដងក្នុងរយៈពេល...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីន បានធ្វើការនិរទេសខ្លួននាវីទោ សហរដ្ឋអាមេរិកម្នាក់ ដែលបានកាត់ទោសពីបទសម្លាប់មនុស្សដែលជាស្ត្រីកែភេទ នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីគាត់ត្រូវបានគេផ្តល់ ការលើកលែងទោស ដោយប្រធានាធិបតី Rodrigo Duterte ។...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមពិភាក្សាដោះស្រាយ ផលប៉ះពាល់សំណង់មិនរៀបរយ នៅលើទីតាំងវិនិយោគ នៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដើម្បីពន្លឿងការអភិវឌ្ឍន៍។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា នេះគឺជាកិច្ចប្រជុំដោះស្រាយដំបូង...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី ផ្លែឈើដែលមិនអាច ទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ? -អ្នកមិនគួរទុកផ្លែចេកក្នុងទូរទឹកកកឡើយ ព្រោះផ្លែឈើមួយនេះប្រតិកម្ម ជាមួយនឹងសីតុណ្ហភាពទាប។ នៅពេលដែលអ្នកទុកក្នុងទូរទឹកកក នឹងធ្វើឲ្យផ្លែចេកនេះ ងាយឡើងស្នាមអ៊ុចខ្មៅ និងរលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកក្រៅទូរទឹកកក ទើបមិនងាយខូច។ -អ្នកមិនគួរយកផ្លែក្រូចទៅ ក្លាសេក្នុងទូរទឹកកកឡើយ ព្រោះសារធាតុខ្លាញ់ដែលមានលើ សំបកក្រូចនោះអាចជ្រាបចូល ទៅក្នុងសាច់ក្រូច ក្រោយពេលដែលអ្នកទុកក្នុងទូរទឹកកក។ ជាហេតុដែលធ្វើឲ្យផ្លែក្រូចនោះ...
ខ្សែបម្រើ Donny van de Beek បានធ្វើឲ្យអ្នកគាំទ្ររបស់ Manchester United លាន់មាន់សរសើរគ្រប់គ្នា បន្ទាប់ពីគេបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍អំឡុងពេលប្រកួតទីមួយឲ្យក្រុម។ កីឡាករសញ្ជាតិហុល្លង់បានពាក់អាវរបស់ United ជាលើកដំបូងកាលចុងសប្ដាហ៍កន្លងទៅ ក្នុងការប្រកួតកម្ដៅសាច់ដុំមិត្តភាពជាមួយក្រុម Aston Villa។ បិសាចក្រហមបានរៀបចំការប្រកួតមិត្តភាពរបស់ខ្លួន ដើម្បីត្រៀមលេងប្រកួតផ្លូវការទីមួយក្នុងលីគដែលនឹងត្រូវជួប Crystal Palace នៅសប្ដាហ៍ក្រោយ។ ក្នុងការប្រកួតនេះដែរកីឡាករចំណូលថ្មី...
ក្រុម PSG បានបរាជ័យជាលើកទី២ ហើយក្នុងការប្រកួតពានរង្វាន់លីគកំពូលបារាំង កាលពីពេលកន្លងទៅ ដោយចាញ់ក្រុម Marseille ១-០។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះទៀតនោះ គឺនៅចុងម៉ោងទៅហើយ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រហូតដល់កីឡាករច្រើននាក់ទទួលបានកាតក្រហម។ ដោយក្នុងនោះក៏មាន Neymar ម្នាក់ផងដែរ ក្រោយពីរូបគេបានរុញក្បាលរបស់ Gonzalez ក្រុម Marseille ។ ការឈ្លោះគ្នានោះដែរ ត្រូវបានគេដឹងថាមកពីមានការប្រើពាក្យមិនសមរម្យ...
ភ្នំពេញ៖ ផ្សារ 247 Store Cambodia ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២០ និងត្រូវបានប្រកាស បើកដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ ក្នុងគោលដៅផ្តល់ភាពងាយស្រួល ទំនុកចិត្ត សេវាកម្មល្អ សម្រាប់អតិថិជន ក្នុងការជាវទំនិញ តាមប្រព័ន្ធអនឡាញ ។ ផ្សារ 247 Store Cambodia ជាផ្សារលក់រាយ...
ហាណូយ៖ អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេស មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នៅតាមដងទន្លេមេគង្គ បានបើកកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃសុក្រ ដោយពិភាក្សាអំពីវិធី ធ្វើឱ្យកាន់តែស៊ីជម្រៅ ភាពជាដៃគូរបស់ពួកគេ ចំពេលការប្រកួតប្រជែងចុងក្រោយ ជាមួយប្រទេសចិនលើដងទន្លេ ដែលមានប្រវែអ ៤ ៣៥០ គីឡូម៉ែត្រ។ យោងតាមសារព័ត៌មាន...
បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ចារកម្មអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនបាន នៅក្បែររោងចក្រចម្រាញ់ប្រេងចំនួនពីរកន្លែងស្ថិតនៅក្នុងរដ្ឋ Falon ភាគពាយ័ព្យប្រទេស។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយលោក Maduro បាននិយាយថា បុរសម្នាក់នោះ ត្រូវបានគេរឹបអូស ព្រមជាមួយនឹងអាវុធ ព្រមទាំងសាច់ប្រាក់ជាច្រើនផង នៅជិតរោងចក្រចម្រាញ់ប្រេង ដែលមានឈ្មោះថា...
បរទេស៖ក្រសួងការបរទេសតួកគី នៅថ្ងៃសៅរ៍នេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តធ្វើឡើងដោយប្រទេសបារ៉ែន បង្កើតចំណងមិត្តភាពការទូតជាមួយប្រទេសអ៊ីស្រាអែល ដោយនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារបុព្វហេតុប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “វានឹងជំរុញបន្ថែមទៀតឲ្យប្រទេសអ៊ីស្រាអែល បន្តអនុវត្តមិនស្របច្បាប់ចំពោះប៉ាឡេស្ទីន និងកិច្ចប្រឹងប្រែងបង្កើតការគ្រប់គ្រងលើទឹកដីរបស់ប៉ាឡេស្ទីនជាអចិន្ត្រៃយ៍”។ គួរបញ្ជាក់ ប្រទេសបារ៉ែននិងប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រម្សិលមិញនេះ បានព្រមព្រៀងគ្នាធ្វើចំណងមិត្តភាពការទូតឲ្យមានភាពប្រក្រតីទាំងស្រុង ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិិក ដូណាល់ ត្រាំ សម្របសម្រួលឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពរបស់ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង...