ភ្នំពេញ ៖ ក្រុមហ៊ុន Marvel Garment ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេរបស់ប្រទេសចិន បាន និងកំពុងសាងសង់រោងចក្រផលិតថ្មី ចាប់តាំងពីខែមីនាឆ្នាំ ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ បន្ទាប់ពីសាងសង់បានមួយឆ្នាំកន្លះ ក្រុមហ៊ុនបានបញ្ចប់រោងចក្រផលិតដំណាក់កាលទី១ របស់ខ្លួន ហើយបានចាប់ផ្តើមជ្រើសរើសកម្មករ ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅដើមខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដែលក្នុងដណាក់ដំបូង ក្រុមហ៊ុននឹងជ្រើសរើសកម្មករចំនួន ៥០០០ នាក់សម្រាប់ផលិម៉ាស ទៅកាន់ទីផ្សារជប៉ុន។ នេះបើយោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ...
មាន់បំពងគឺជាចំណូលចិត្ត របស់មនុស្សភាគច្រើន ព្រោះវាមានរសជាតិឆ្ងាញ់ ប៉ុន្តែតើអ្នកដឹងទេថាវាជាអាហារ ដែលអ្នកមិនគួរបរិភោគបំផុត ព្រោះវាអាចបំផ្លាញសុខភាព អ្នកដោយមិនដឹងខ្លួនក្រោយ ពេលដែលអ្នកពិសារច្រើនរួច។ ដូចនេះតើវាផ្តល់ផលវិបាកដល់អ្នកអ្វីខ្លះ? ធ្វើឱ្យធាត់ នៅក្នុងអាហារបំពងទាំងនោះ មានអាស៊ីតខ្លាញ់ខ្ពស់ណាស់ ហើយពិបាករំលាយទៀត ហើយអាហារដែលគ្មានជាតិខ្លាញ់ខ្ពស់ ក្រោយពេលដែលបំពងរួចនឹង មានអាស៊ីតខ្លាញ់ច្រើនដូចគ្នា ដូចនេះក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឱ្យអ្នកឡើងទម្ងន់។ មានសារធាតុពុលក្នុងខ្លួន អាហារបំពងគឺគ្មានអនាម័យឡើយ ដោយជួនកាលគេអាចយក របស់ដែលជិតខូចមកបំពងឱ្យអ្នកបរិភោគ...
អ៊ីតាលី ៖ អ្នកឡើងភ្នំរកឃើញសាកសព្វ សត្វពពែ មានអាយុ៤០០ឆ្នាំ នៅលើភ្នំ Alps ក្នុងប្រទេសអ៊ីតាលី អាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យយល់កាន់តែច្បាស់ អំពីម៉ាំមីទឹកកកដោយ ផ្តល់បច្ចេកទេសថ្មីៗដើម្បីការពារ DNA បុរាណមួយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ចំណែកពាក់កណ្តាល នៃរាងកាយរបស់សត្វនេះ នៅជាប់នឹងទឹកកក ហើយលោក Hermann Oberlechner...
ស៊ុយអែត ៖ ការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថា កុមារដែលធ្លាប់មានជំងឺផ្តាសាយធម្មតា ពីមុនមានអង់ទីករអង្គបដិបក្ខ អាចការពារពួកគេពីការ វិវត្តទៅជាជំងឺរលាក ដែលមានឈ្មោះថា MIS-Cដែលកើតមមានឡើងពីមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ជំងឺដ៏កម្រនេះបណ្តាល មកពីការឆ្លងមេរោគជាមួយវីរុស SARS-CoV-2 គឺជាភ្នាក់ងារបង្កជំងឺតែមួយ ទទួលខុសត្រូវចំពោះជំងឺរាត ត្បាតបច្ចុប្បន្នហៅថា “មេរោគ COVID-19”។...
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការឧបត្ថម្ភលើកទីបី ដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១.០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១.០០០...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិនម្នាក់ បានរិះគន់ពីភាពមិនពិតប្រាកដ នៃអត្ថបទថ្មីៗរបស់រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper ប្រឆាំងនឹងកងទ័ពរំដោះប្រជាជនចិន (PLA) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានឲ្យដឹងថាអត្ថបទនោះ គឺពោរពេញទៅដោយផ្នត់គំនិត នៃសង្គ្រាមត្រជាក់និងភាពលំអៀង ខាងមនោគមវិជ្ជា ដោយមិនបង្ហាញការពិតដល់ PLA...
អង់គ្លេស ៖ ភព Tatooine ជាភពមួយស្រដៀង ឈុតឆាកសង្គ្រាម ផ្កាយ “Luke Skywalker” មានព្រះអាទិត្យ២ ធ្វើឲ្យតារាវិទូយល់ កាន់តែច្បាស់ អំពីរបៀបប្រព័ន្ធផ្កាយពហុស្មុគស្មាញទាំងនេះ បង្កើតបានជាការពិត ដោយមានពន្លឺព្រះអាទិត្យ នៅឆ្ងាយត្រូវបង្ខូចទ្រង់ទ្រាយ ដោយរបាំទំនាញផែនដី នៃផ្កាយម្ចាស់ផ្ទះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ប្រព័ន្ធផ្កាយវ័យក្មេងចម្លែកមួយ...
ក្នុងពេល ដែលស្ងប់ស្ងាត់ និងមិនសូវមានព័ត៌មាន អ្វីច្រើននៅឡើយនោះកីឡាករឆ្នើម វ័យក្មេង Vinicius Jr.ដែលមានវ័យ២០ឆ្នាំ កំពុងលេងឲ្យក្លឹប Real Madrid នោះនៅថ្ងៃនេះ បានចេញមកលើកឡើង អំពីមូលហេតុមួយចំនួន ដែលបានជម្រុញទឹកចិត្ត ឲ្យខ្លួនបានឡើងមកដល់កម្រិតនេះ។ តារាឆ្នើមរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា សិស្សច្បង នៅជម្រើសជាតិប្រេស៊ីល Neymar គឺជាអាយដល និងជាអ្នកដែលខ្លួនបានព្យាយាមយកគំរូ...
ប្រវត្តិសាស្ត្រ ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤២ យន្តហោះប្រភេទ អណ្តែតលើទឹក របស់ប្រទេសជប៉ុន មួយគ្រឿង បានទំលាក់គ្រាប់បែក ដែលសម្រាប់បង្កជាអគ្គិសភ័យ ទៅលើតំបន់ព្រៃឈើ នៅរដ្ឋOregon សហរដ្ឋអាមេរិក ហើយវាបាន ក្លាយទៅជាការ វាយប្រហារតាមអាកាស លើកដំបូងបង្អស់ ដែលជប៉ុន ធ្វើទៅលើអាមេរិក និងក៏ជាលើកចុងក្រោយបង្អស់ផងដែរ នៅក្នុងកំឡុងសម័យសង្គ្រាម។...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំ SEA GAMES ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ពេលនេះមានប្រទេស ចំនួន១២ ប្រកាសទទួលយកអត្តពលិកកម្ពុជា ហ្វឹកហាត់ត្រៀម SEA GAMES ឆ្នាំ២០២៣...