ប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos មានគំនិតថាមិនចង់ឲ្យដៃគូប្រជែងយូរឆ្នាំ Lionel Messi ចាកចេញពី Barcelona ឡើយ ព្រោះគេបានជួយលីគបានល្អប្រសើរច្រើនណាស់។ មានការរញ្ជួយក្នុងក្លឹប Barcelona ជាខ្លាំង បន្ទាប់ពី Messi បានដាក់លិខិតទៅកាន់ក្លឹបដោយបង្ហាញពីជំហរចង់ចាកចេញក្នុងរដូវក្ដៅនេះ។ Barca មិនបានឈ្នះពានអ្វីសោះកាលពីរដូវកាលមុន ជាពិសេសអាម៉ាស់មុខបំផុត...
បរទេស៖ខណៈដែលក្រុមអ្នកស្រាវជ្រាវ នៅទូទាំងសហរដ្ឋអាមេរិកកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីផលិតឲ្យបានវ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃនេះទីភ្នាក់ងារចិនស៊ិនហួបានសរសេរថា ក្នុងនោះមានបេក្ខភាពមួយដែលបានចាប់ផ្តើមសាកល្បងដំណាក់កាលទី ៣ របស់ខ្លួនទៅហើយ។ វិទ្យាស្ថានសុខភាពអាមេរិកបាននិយាយថា ការសាកល្បងព្យាបាលនៅតាមកន្លែងជាច្រើន ដើម្បីវាយតម្លៃវ៉ាក់សាំងការពារកូវីដ១៩ ដែលត្រូវបានគេស្គាល់ថា AZD1222។ ដំណាក់កាលចុងក្រោយនេះចាប់ផ្តើម ចុះឈ្មោះអ្នកស្ម័គ្រចិត្តមនុស្សពេញវ័យប្រមាណ ៣០០០០ នាក់នៅ ៨០ កន្លែងក្នុងសហរដ្ឋអាមេរិកដើម្បីវាយតម្លៃថា តើវ៉ាក់សាំងមួយនេះមានប្រសិទ្ធភាពលើមនុស្សបាន ក្នុងកម្រិតទុកចិត្តបានឬអត់៕ ប្រែសម្រួល៖ស៊ុនលី
សេអ៊ូល៖ គេហទំព័រឃ្លាំមើលមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមការហាត់សម សម្រាប់ក្បួនព្យុហយាត្រាយោធាមួយដែលគេរំពឹងថា នឹងប្រារព្ធធ្វើនៅខែក្រោយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សកំពុងកានលអំណាច។ រូបភាពផ្កាយរណបដែលត្រូវបានថតនៅថ្ងៃទី៣១ ខែសីហា នៃ“ អាកាសយានដ្ឋាន Mirim” នៅទីក្រុងព្យុងយ៉ាង បង្ហាញថា រថយន្តរាប់រយគ្រឿងចតនៅចំណតរថយន្តពាយ័ព្យជាប់នឹងមូលដ្ឋានព្យុហយាត្រា និងកងទ័ពរាប់ពាន់នាក់។ របាយការណ៍នេះបានឲ្យដឹងថា“ កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃទី១០...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះទីហ្វុងដ៏ខ្លំាងក្លាមួយនឹងបោកបក់មកពីតំបន់ ណាហ្គាសាគី ឆ្ពោះមកកាន់ខេត្តដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុនដែលស្ថិតនៅភាគខាងជើង គឺកោះ Kyushu ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន (JMA)បានឲ្យដឹងថា ព្យុះទីហ្វុង Maysak បានបោកបក់មកលើទឹកជប៉ុន នៅខេត្ត អូគីណាវ៉ា ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុនរួចហើយ និងបានបង្កឲ្យមានអ្នករងរបួស៨នាក់...
ដីឡូតិ៍ ខាដារិន ស្ថិតក្នុងតំបន់អភិវឌ្ឍ ខណ្ឌដង្កោរ លក់បញ្ចុះតម្លៃ ៣ពាន់ដុល្លារ សម្រាប់កម្មវិធី លក់បញ្ចប់គម្រោង ទីតាំងល្អក្នុងក្រុង មានឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ទំហំដី ចាប់ពី 5x20m តម្លៃ 2x,xxxដុល្លារអាមេរិក។ ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ...
ទីបំផុតយើងអាចនឹងមើលឃើញពី ទំរង់លេងថ្មីរបស់ក្លឹបជើងឯកអ៊ីតាលី Juventus ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីនិងជាអតីតកីឡាករខ្សែ បម្រើរបស់ក្លឹបនេះតែម្តងគឺលោក Andrea Pirlo ផងនៅរដូវកាលថ្មីខាងមុខនេះហើយ ប៉ះនឹងក្រុម Sampdoria។ ការប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹកក្លឹប Juventus លោក Andrea Pirlo នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Sampdoria នៅនឹងទឹកដីខ្លួនឯងតែម្តង ក្នុងការប្រកួតដំបូងបើកឆាករដូវកាលថ្មី Serie A ឆ្នាំ២០២០-២០២១។...
ប៉េកាំង៖ យោធាចិន បានប្រឆាំងដាច់ខាត ចំពោះរបាយការណ៍ដែលមានការភាន់ច្រឡំមួយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក ស្តីពីយោធាចិន ដោយថាវាមានគុណវិបត្តិជាមួយនឹងផ្នត់គំនិតនៃការលេងហ្គេមសូន្យ និងចិត្តគំនិតសង្គ្រាមត្រជាក់។ សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន បានឆ្លើយតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលបានច្រានចោលនូវអ្វីដែលគេហៅថា“ ការគំរាមកំហែងខាងយោធាចិន” និងបានបកស្រាយយ៉ាងត្រឹមត្រូវនូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ចិន។ ការិយាល័យនោះបានកត់សម្គាល់ថារបាយការណ៍របស់សហរដ្ឋអាមេរិក បានបង្កាច់បង្ខូចការធ្វើទំនើបកម្មយោធាការ ចំណាយយោធា និងគោលនយោបាយនុយក្លេអ៊ែររបស់ចិនធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមបណ្តោយច្រកសមុទ្រតៃវ៉ាន់ និងបានបង្កើតការប្រឈមមុខដាក់គ្នាឆ្លងកាត់ដែនសមុទ្រ៕ដោយ ឈូក បូរ៉ា
បរទេស៖ក្រុមមួយក្នុងចំណោមទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីណែនាំរួមគ្នាមួយថា ប្រទេសកូរ៉េខាងជើងបន្តស្វះស្វែងរកវត្ថុសំខានៗសម្រាប់កម្មវិធីមីស៊ីល និងបានព្រមានថា ឧស្សាហកម្មជាច្រើនបានប្រថុយនឹងការបំពានទណ្ឌកម្មអន្តរជាតិលើប្រទេសកុម្មុយនិស្តឯកោនេះ។ សេចក្តីណែនាំចេញដោយក្រសួងការបរទេស ក្រសួងពាណិជ្ជកម្មនិងក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែប្តេជ្ញារារាំងការប៉ុនប៉ងរបស់កូរ៉េខាងជើងទិញយកវត្ថុធាតុដើមមានប្រភពនៅបរទេស សម្រាប់កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។ តាមសេចក្តីរាយការណ៍ សេចក្តីណែនាំរួមគ្នានោះ និយាយដូច្នេះថា “វាសំខាន់ណាស់ដែលក្រុមហ៊ុនវិស័យឯកជននិងបុគ្គលនានា គួរតែដឹងពីវត្ថុសំខាន់ៗ ដែលស្វះស្វែងរកដោតកម្មវិធីអាវុធកូរ៉េខាងជើង វិធីសាស្ត្រនិងបច្ចេកទេសទិញរបស់កូរ៉េខាងជើង ហានិភ័យនៃការពាក់ព័ន្ធក្នុងការទិញពាក់ព័ន្ធមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងផលវិបាកសំខាន់ៗដែលពួកគេត្រូវប្រឈមមុខ”៕ប្រែសម្រួល៖ប៉ាង កុង
កំពូលកីឡាករ Lionel Messi បានធ្វើឲ្យគ្រប់គ្នាកាន់តែបារម្ភជាពិសេស អ្នកគាំទ្ររបស់ Barcelona នៅក្រោយពេលដែលគាត់មិនមានវត្តមាន ឡើយក្នុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីកាលពី ថ្ងៃចន្ទ។ Barcelona ត្រូវបានគេដឹងថាបានចាប់ផ្តើមបើក វគ្គហ្វឹកហាត់ជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មីលោក Ronald Koeman ។ ដូចដែរការរំពឹងទុកកីឡាករអាហ្សង់ទីនរូបនេះ មិនមានវត្តមានជាមួយនឹងក្លឹបឡើយនៅក្រោយពេលដែលគាត់ក៏មិនមានវត្តមាន ជាមួយនឹងការធ្វើតេស្តរកកូវីដ១៩ជាមួយនឹងសមាជិករបស់ Barcelona ផ្សេងទៀតមុននេះប៉ុន្មានថ្ងៃ ផងដែរនោះ៕...
សេអ៊ូល៖ ក្រុមអ្នកប្រាជ្ញឈានមុខគេ មកពីប្រទេសកូរ៉េខាងត្បូង និងនៅបរទេស បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារថា ការប្រជែងគ្នាភូមិសាស្ត្រនយោបាយចិន – អាមេរិក អាចនឹងបង្អាក់សន្ទុះ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងយុគសម័យជំងឺ ឆ្លងមេរោគកូវីដ-១៩ បើទោះបីជាការរីករាលដាល នៃជំងឺរាតត្បាតនេះ បានបង្កើនតម្រូវការសាមគ្គីភាពសកល កាន់តែច្រើនក៏ដោយ។ ក្នុងអំឡុងពេលបើកថ្ងៃ នៃកិច្ចពិភាក្សាការពារជាតិ ទីក្រុងសេអ៊ូល ប្រចាំឆ្នាំ អ្នកជំនាញខ្លះ បានសង្កត់ធ្ងន់លើតួនាទី...