ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបើកការបណ្ដុះបណ្ដាល គ្រូបង្វឹកហែលទឹក កម្រិតខ្ពស់ជាលើកដំបូង តាមប្រព័ន្ធអនឡាញ ដែលការបណ្ដុះបណ្ដាល នេះនឹងមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១ដល់ទី៤ ខែកញ្ញា ឆ្នាំ២០២០ បង្រៀនដោយលោកJames Richards មកប្រទេសអង់គ្លេស ប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ។ លោក ហែម...
អាមេរិក ៖ នៅពេលភ្លើងឆេះព្រៃ កំពុងរាតត្បាត ដល់សហរដ្ឋអាមេរិក នៅរដូវក្តៅនេះ Google Maps របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកបានបន្ថែមមុខងារថ្មី ដើម្បីជួយអ្នកប្រើប្រាស់ ឲ្យមានសុវត្ថិភាព និងទទួលបានព័ត៌មាននៅពេលមានអគ្គិភ័យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផែនទីព្រំដែនភ្លើងឆេះព្រៃថ្មី បង្ហាញពីគ្រោង នៃការលាយបញ្ចូលគ្នា ក្នុងពេលវេលាជិតមកដល់ ហើយលក្ខណៈពិសេសនេះ ក៏នាំអ្នកប្រើប្រាស់ ទៅរកព័ត៌មានថ្មីៗ...
អង់គ្លេស ៖ ការស្ទង់មតិមួយ បានអះអាងថា ស្ទើរតែពាក់កណ្តាល នៃឪពុកម្តាយនៅចក្រភពអង់គ្លេស នឹងមិនចាក់វ៉ាក់សាំង ការពារកូន របស់ពួកគេប្រឆាំង នឹងមេរោគ Covid-19 ឡើយ នៅពេលដែលមេរោគក្លាយ ជាចំណុចក្តៅ សម្រាប់ពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ៤៥ ភាគរយនៃអ្នកឆ្លើយសំណួរ ៥០០០ នាក់បានសារភាពថា...
ភ្នំពេញ៖ ក្រុមការងារ សែលកាត កាលពីពេលថ្មីៗនេះ បានបន្តចែកជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលថ្ងៃនេះ បានមកកាន់ស្រុកកោះធំ ខេត្តកណ្តាល ផ្តល់ជូនដល់អតិថិជន សន សុខម៉ាប់ ដែលបានឈ្នះរង្វាន់ ជាទឹកប្រាក់ ៨ម៉ឹនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ។ លោក សន សុខម៉ាប់ ជាជាងជួសជុលម៉ូតូ...
កីឡាករឆ្នើម របស់បិសាចក្រហម Bruno Fernandes នៅសប្តាហ៍នេះបានសារភាពថា គ្រូបង្វឹកលោក Ole Solskjare តាំងតែពីគាត់មានវត្តមាន មកលេងជាមួយនឹងក្លឹបរួចមក គឺតែងតែត្រូវបានគ្រូបង្វឹករូបនេះ ប្រាប់ឲ្យធ្វើរឿងមួយដែរ នៅគ្រប់ការប្រកួត ។ Bruno បាននិយាយថាលោក Solskjare តែងតែប្រាប់គាត់ថា មិនចាំបាច់រត់ច្រើនពេកទេ ក្នុងការប្រកួតនីមួយៗប៉ុន្តែ Bruno បញ្ជាក់ដែរថា...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ខេត្ត Liaoning ភាគឥសានរបស់ប្រទេសចិន ដែលជាបណ្តុំនៃកោះ គ្មានមនុស្សរស់ ចំនួនរហូតទៅដល់រាប់រយកោះ ពេលនេះត្រូវបានអជ្ញាធរ បានប្រកាសដាក់ ជួលកោះទាំងនោះហើយ ។ នាយកដ្ឋានហិរញ្ញវត្ថុ និងធនធានធម្មជាតិ នៃខេត្ត Liaoning បានចេញសេចក្តីថ្លែងការណ៍ មួយ...
BBC៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បានការពារ ការដោះអាវដេកហាលថ្ងៃ បន្ទាប់ពីប៉ូលិស បានស្នើសុំស្ត្រីមួយក្រុម ដែលនៅលើឆ្នេរមេឌីទែរ៉ាណេ ដើម្បីបិទបាំងរាងកាយវិញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្រ្តីចំនួន ៣ នាក់ ត្រូវបានមន្រ្តីប៉ូលីស នៅឆ្នេរខ្សាច់នៅ Sainte-Marie-La-Mer ដើរមកជិត បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារ...
គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃពុធនេះ បានធ្វើការអះអាងថា របួសរបស់កីឡាករខ្សែការពារ Virgil van Dijk គឺជារបួសស្រាល មិនគួរឲ្យបារម្ភខ្លាំងពេកនោះឡើយ។ គួរឲ្យដឹងដែរថា ការប្រកួតមិត្តភាពប៉ះនឹង RB Salzburg កាលពីយប់ថ្ងៃអង្គារ កីឡាករហូឡង់មាឌធំរូបនេះ ត្រូវបានបង្ខំចិត្តដកខ្លួន ចេញពីការទីលាននានាទីទី៥៥។ នៅចប់ការប្រកួតលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាប្រធានាធិបតីបារាំង លោកEmmanel Macron បានធ្វើការអំពាវនាវ គួរឲ្យចាប់អារម្មណ៍ទៅកាន់ ពលរដ្ឋរបស់ខ្លួនថា គួរតែចាប់ផ្តើម រៀនរស់នៅជាមួយវីរុសកូវីដ១៩នេះ បន្ទាប់ពីការឆ្លងបានកើនឡើងខ្ពស់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ចុងក្រោយនេះ។ លោក Macron បានសរសេរតាមបណ្តាញសង្គមថា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចយើង ត្រូវតែរៀនរស់នៅជាមួយវីរុស ។ លោក បន្តទៀតថាថា...
រដ្ឋតិចសាស់ ៖ ក្រុមហ៊ុនយានអវកាសSpaceX កំពុងត្រៀមខ្លួន សម្រាប់ជើងហោះហើរ ផ្កាយរណប SN6 Starship ដែលមានចម្ងាយ ៥០០ ហ្វីតដំបូងក្នុងមួយសប្តាហ៍ បន្ទាប់ពីការដកបានជោគជ័យ នៃយាន SN5 នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបានបំភ្លឺម៉ាស៊ីនរ៉ូបូត របស់គំរូក្នុងកំឡុងពេល នៃការសាកល្បងពន្លត់ភ្លើងដោយបញ្ចេញភ្លើង និងផ្សែងចេញពីមូលដ្ឋាន តែវាជាការប៉ុនប៉ងទីបី នៃការធ្វើតេស្តិ៍នេះ។...