ភ្នំពេញ៖លោកអ៊ុក សិទ្ធិជាតិ បានអំពាវនាវឲ្យសហព័ន្ធកីឡាគុនខ្មែរសុំឲ្សសហព័ន្ធពង្រឹងសមាគម-ក្លិបដែលមានសព្វថ្ងៃ ព្រោះថាសមាគមក្លឹបរួមគ្នាបង្កើតបានជាសហព័ន្ធ ហើយសហព័ន្ធត្រូវការពារផលប្រយោជន៍របស់ក្លឹប បើគ្មានក្លឹបនិងក្លឹមមិនរីកចម្រើន គឺសហព័ន្ធមិនដើរទៅមុខឡើយ។ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងបែបនេះនៅក្នុងឪកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសនិងគ្រូបង្វឹកកម្រិតបឋម ដល់គ្រូប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។លោក បានមានប្រសាសន៍ថា ក្លឹបទាំងអស់ត្រូវតែចុះបញ្ជី និងត្រូវគោរពតាមល័ក្ខខ័ណ្ឌដែលបានកំណត់របស់សហព័ន្ធ ទើបបានក្លាយជាក្លឹមស្របច្បាប់ មានសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតទាំងនៅក្នុងប្រទេសក៏ដូចជានៅអន្តរជាតិដែរ ។...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ ទីភ្នាក់ងារសមាគមន៍ ធ្វើដំណើរតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA ថាការធ្វើដំណើរ ជាសកលនឹងអាចមិនដំណើរ ជាធម្មតាវិញបានឡើយរហូតដល់ឆ្នាំ២០២៤។ ទីភ្នាក់ងារអន្តរជាតិដែលតំណាងឱ្យក្រុមហ៊ុន អាកាសចរណ៍ចំនួន ២៩០ មួយនេះបានស្តីបន្ទោសការស្ទុះងើបឡើងវិញ ដែលមានភាពយឺតយ៉ាងវ ទៅលើកត្តាមួយចំនួន ដែលមានការពាក់ព័ន្ធរួមមានទាំងកង្វះទំនុកចិត្ត ពីអតិថិជនការធ្លាក់ចុះ នៃការធ្វើដំណើរអាជីវកម្មនិងការរីករាលដាលនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។...
តូក្យូ៖លោក Toshiro Muto នាយកប្រតិបត្តិ Tokyo 2020 បានមានប្រសាសន៍ថា ការពន្យារពេលកីឡាអូឡាំពិទីក្រុងតូក្យូ២០២០ដែលពន្យារពេលនៅឆ្នាំក្រោយ អាចត្រូវបានធ្វើឡើង ប៉ុន្តែគណៈកម្មការសម្រេចកំណត់ចំនួន អ្នកចូលទស្សនា ដើម្បីការពារការឆ្លងរាលដាលមេរោគ COVID-19យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូគ្រោងនឹង បើកនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ បន្ទាប់ពីការពន្យារពេលជាប្រវត្តិសាស្រ្តដែលត្រូវបានបង្ខំដោយការហែក្បួន នៃការរាតត្បាតជាសកល។...
តូក្យូ ៖ ទិន្នន័យចេញផ្សាយ ដោយក្រុមហ៊ុន បានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តចំនួន ៤,១៦ លានគ្រឿង នៅទូទាំងពិភពលោក ក្នុងអំឡុង ខែមករាដល់ខែមិថុនា បានក្លាយជាក្រុមហ៊ុនផលិត រថយន្តដែលលក់ដាច់បំផុត នៅលើពិភពលោកក្នុងរយៈពេលកន្លះឆ្នាំ ដំបូងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។តួលេខនេះរាប់បញ្ចូល ទាំងការលក់របស់ក្រុមហ៊ុន ផលិតរថយន្តធុនតូច...
បរទេស ៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ បាននិយាយ ថាយន្តហោះទំលាក់គ្រាប់បែករយៈចម្ងាយ ឆ្ងាយរបស់ខ្លួនគឺមានវត្តមាន ក្នុងចំណោមយន្តហោះដែលបានចូលរួម ក្នុងសមយុទ្ធអាកាសលើសមុទ្រចិន ខាងត្បូងផងដែរ។ ទោះបីជាយ៉ាងណាក្តីវាត្រូវ បានគេមើលឃើញថា ធ្វើឡើងនៅចំពេលដែលមាន ភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងជុំវិញផ្លូវទឹកជាយុទ្ធសាស្ត្រ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Ren Guoqiang បាននិយាយថាសមយុទ្ធនេះរួមមាន ទាំងការចុះចតនៅពេលយប់និងការចុះចត និងការធ្វើការវាយប្រហារ ក្នុងចម្ងាយឆ្ងាយផង។ ក្នុងចំណោមយន្តហោះទាំងនោះ...
កីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang និងអនាគតជាមួយនឹងក្លឹបកាំភ្លើងធំ ត្រូវបានគេមើលឃើញថា កាន់តែស្ថិតនៅក្នុងភាព មិនច្បាស់លាស់ ខណៈដែលរដូវកាលបញ្ចប់ទៅ Arsenal បានត្រឹមលេខ៨ប៉ុណ្ណោះ គឺគ្មានឈ្មោះសូម្បីតែលេងនៅ Europa League ឆ្នាំក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយោង តាមការចេញផ្សាយរបស់ The Mirror បានសរសេរថា ការសម្រេចចិត្តចុងក្រោយ គឺនឹងអាចធ្វើឡើងនៅក្នុង...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ ត្រូវបានគេប្រកាសថា អំពីសញ្ញាអាសន្ន នៃរលកកម្តៅដល់បណ្តាក្រុងចំនួន១០ ដែលកំពុងរងនូវផលប៉ះពាល់ខ្លាំង គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ នៅគ្រាដែលសីតុណ្ហភាព នៅតំបន់ជាច្រើន ត្រូវបានគេរំពឹងថា នឹងកើនឡើងលើស៤០អង្សាសេ ។ វាជារលកកម្តៅដ៏ខ្លាំង ដែលបានប្រកាសឲ្យដឹង នៅក្នុងរដូវក្តៅនេះនៅក្នុងប្រទេសអ៊ីតាលី ។ ដែលប្រៀបធៀបនឹងរដូវក្តៅក្នុងឆ្នាំ២០១៩...
បរទេស៖ប្រទេសកូរ៉េខាងជើង បានថ្កោលទោស ប្រទេសកូរ៉េខាងត្បូង សម្រាប់ការដាក់ពង្រាយនាវា ឲ្យចូលរួមសមយុទ្ធនៅប៉ាស៊ីហ្វិក រដ្ឋហាវ៉ៃ ដោយហៅការដាក់ពង្រាយនោះ ថាជាគោលនយោបាយហួសសម័យ ដែលមានការអនុគ្រោះដល់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា ការចូលរួមរបស់ទីក្រុងសេអ៊ូល ក្នុងសមយុទ្ធដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១នោះ គឺជាទង្វើប្រកបដោយគ្រោះថ្នាក់ ប្រឆាំងនឹងរបបលោក គីម...
ចិន៖ផែនដី និងព្រះច័ន្ទលេចចេញ ជារាងពងក្រពើតូចមួយនៅក្នុងទីងងឹតនៃលំហស្ថិតក្នុងរូបភាពដ៏អស្ចារ្យដែលថតបានដោយយន្ត Tianwen-1 ការស៊ើបអង្កេតរបស់ប្រទេសចិនដែលធ្វើដំណើរទៅកាន់ភពក្រហម ឬព្រះអង្គារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ រូបភាពដែលបង្ហាញពីរូបធាតុនៅលើអាកាសទាំង២ ជាអឌ្ឍចន្ទតូចមួយនៅក្នុងទីងងឹត នៃទីអវកាសត្រូវបានគេយកចម្ងាយ១,២ លានគីឡូម៉ែត្រពីផែនដី។ រូបថតសខ្មៅក្នុងពេលដំណាលគ្នាបង្ហាញពីរូបរាងនៃផ្នែកមានពន្លឺព្រះអាទិត្យដោយផ្ទាល់នៃផែនដីលេចឡើងនៅខាងឆ្វេង និងព្រះច័ន្ទតូចជាងនៅខាងស្តាំ។ វាត្រូវបានគេចាប់បានតែបីថ្ងៃបន្ទាប់ពី បេសកកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (២៣ ខែកក្កដា) និងមុនការបាញ់បង្ហោះ យានអវកាស Perseverance របស់អង្គការណាសាគ្រោងនឹងធ្វើនៅប្រហែលម៉ោង...
បរទេស៖យន្តហោះចម្បាំង៥គ្រឿងដំបូងក្នុងចំណោមយន្តហោះចម្បាំង Dassault Rafale ចំនួន៣៦គ្រឿង ដែលកងកម្លាំងទ័ពអាកាសឥណ្ឌាបានកុម្ម៉ង់ទិញនោះ តាមសេចក្តីរាយការណ៍ ត្រូវបានគេបញ្ជូនទៅដល់មូលដ្ឋានទ័ពអាកាស Ambala ប្រទេសឥណ្ឌា កាលពីថ្ងៃពុធម្សិលមិញនេះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពជើងអាកាសឥណ្ឌាបានប្រកាសថា យន្តហោះដែលផលិតឡើងដោយបារំាងនោះ បានហោះហើរទៅកាន់ទីក្រុងអាប៊ូដាប៊ី និងបន្ទាប់មកបានដល់ប្រទេសឥណ្ឌា។ មន្ត្រីជំនាញបានផ្តល់ការជូនដំណឹងប្រាប់ថា...