យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពរបស់ប្រទេសស៊ីរី គឺនៅខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ។ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា ខ្លួនបានអនុវត្តការវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់យោធាស៊ីរី ដោយបាននេះថា ជាការវាយប្រហារមួយឆ្លើយតបទៅនឹង “ការប៉ុនប៉ងវាយប្រហារ”...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃនេះបានសរសេរថាគ្រូបង្វឹកក្លឹបកាំភ្លើងធំលោក Mikel Arteta ដែលទើបនឹងដឹកនាំក្លឹបលើកពានរង្វាន់ FA Cup ជាលើកទី១៤នោះនឹងរៀបចំខ្លួនរួចជាស្រេចហើយ ក្នុងការលក់កីឡាករចំនួន៩នាក់ចេញរដូវក្តៅនេះ។ ប្រភពដដែលបានសរសេរទៀតថា ការលក់ចេញកីឡាករដ៏ច្រើនសន្ធឹកបែបនេះគឺធ្វើឡើងដើម្បីអាចប្រមូលបានលុយដ៏ច្រើនមួយទៅទិញកីឡាករចំណូលថ្មីខ្លាំងៗកំពុងឡើងជើងជាពិសេសដើម្បីត្រៀមបេសកកម្មរដូវកាលក្រោយគឺ Premier League និង Europa League ឡើងវិញ។ កីឡាករទាំង៩រូបនោះត្រូវបានគេជឿជាក់ដែរថា នឹងមានវត្តមានដូចជាកីឡាករខ្សែប្រយុទ្ធបារាំង LACAZETTE...
សេអ៊ូល៖ ការិយាល័យឃោសនា របស់កូរ៉េខាងជើង បានផ្ទុះកំហឹងនៅ កូរ៉េខាងត្បូង ជុំវិញការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះដើម្បីដកការរឹតត្បិត លើការប្រើប្រាស់ប្រេងរឹងរបស់ទីក្រុងសេអ៊ូល សម្រាប់រ៉ុក្កែត អវកាសរបស់ខ្លួន ដែលរារាំងសកម្មភាពនេះថា ផ្ទុយពីការអំពាវនាវរបស់កូរ៉េខាងត្បូង ដើម្បីសន្តិភាព។ ក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានកែលម្អគោលការណ៍ ណែនាំមីស៊ីលរវាងប្រទេសទាំងពីរកាលពីថ្ងៃអង្គារ ដើម្បីដកបម្រាមចាស់ រាប់សិបឆ្នាំពីកូរ៉េខាងត្បូង ពីការប្រើប្រាស់ឥន្ធនៈរឹង សម្រាប់រ៉ុក្កែតអវកាស ដែលជាការរំពឹងទុកថា...
ញូដេលី៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសឥណ្ឌាបានធ្វើតេស្តរកឃើញមេរោគកូវីដ-១៩ ហើយរដ្ឋមន្រ្តីម្នាក់ទៀតបានស្លាប់ ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ ដែលជាការបញ្ចប់នៃសប្តាហ៍ដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌា រហូតមកដល់ពេលនេះ។ លោក Amit Shah រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសនៅលើ បណ្តាញសង្គមធ្វីតធឺថា លោកត្រូវបានធ្វើតេស្តបន្ទាប់ពី បានវិវត្តរោគសញ្ញារបស់ជំងឺ Covid-19 ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដេលី។ លោករដ្ឋមន្រ្តីអាយុ ៥៥ ឆ្នាំរូបនេះ បានលើកឡើងថា “ខ្ញុំបានធ្វើតេស្តរកមេរោកកូវីដ-១៩នេះ ហើយត្រូវបានគេរកឃើញថា...
ស្របពេលពិភពលោក កាន់តែធ្វើទំនើបកម្ម ទៅលើប្រព័ន្ធផ្សព្វផ្សាយ បែបឌីជីថល “កម្ពុជា” ទោះជាប្រទេសតូច ជាមួយចំនួនពលរដ្ឋ ប្រមាណ ១៦លាននាក់ ក៏កំពុងស្រូបយកបច្ចេកទេស និងគំហើញថ្មីៗពីបរទេស ដើម្បីពង្រឹងសក្តានុពល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឆ្ពោះទៅដល់ស្តង់ដា បែបឌីជីថលដែរ។ គិតត្រឹមពាក់កណ្តាល ឆ្នាំ២០២០ ពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ ស្មើប្រមាណ ៦៣% នៃប្រជាជនកម្ពុជាសរុប...
កំពត៖ លោក ម៉ក់ និរន្ត មានរឿងរ៉ាវ ដែលអាចធ្វើឲ្យគេ ទប់សំណើចពុំបាន ព្រោះតែជួបសំណាង តាំងពីគាស់កំប៉ុងទីមួយ រហូតកំប៉ុងទី៣២ ឈ្នះទឹកប្រាក់ ៥លានរៀល ពីស្រាបៀរ កម្ពុជា។ លោក និរន្ត មន្ត្រីឥណទាន នៃធនាគារមួយ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា៖ «...
ភ្នំពេញ៖ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះហេត្ថលេខលើ អនុស្សរណៈយោគយល់ ជាមួយ ក្រុមហ៊ុនvivo និងក្រុមហ៊ុន Metfone ក្នុងការលើកកម្ពស់ និងបង្កើនការប្រើ ប្រាស់ប្រព័ន្ធធនាគារចល័ត ទៅកាន់អតិថិជន របស់អម្រឹត។ នាឱកាសនោះ លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់ នៃគ្រឹះស្ថាន...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងចិន នៅថ្ងៃចន្ទនេះបានបើកកិច្ចប្រជុំមួយ ដើម្បីធ្វើបច្ចុប្បន្នភាពនិងពង្រីកវិសាលភាពនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ពួកគេ ដែលបានចូលជាធរមានប្រហែល ៥ ឆ្នាំកន្លងមកហើយដោយបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំនះនូវ ការលូតលាស់នៃសេដ្ឋកិច្ច ដែលបង្កឡើងដោយការឆ្លងរាតត្បាតថ្មី។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបាន ឲ្យដឹងថាប្រទេសទាំងពីរបានបើកការប្រជុំជាក់ស្តែងមួយ ដើម្បីពិភាក្សាពីវិធីប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងជំរុញពាណិជ្ជកម្មទ្វេភាគីចំពេលមានការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។ ទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង...
បរទេស៖ក្រសួងការពារជាតិថៃបាននិយាយ នៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសថៃបានផ្អាកគម្រោងឲ្យកងទ័ព ខ្លួនចូលរួមសហសមយុទ្ធ ជាមួយយោធាសហរដ្ឋអាមេរិក ក្រោយទាហានថៃចំនួន ៩នាក់ ត្រូវបានតេស្តវិជ្ជមានសម្រាប់មេរោគ កូរ៉ូណា ក្នុងខណៈវិលត្រឡប់ ពីហាវ៉ៃវិញ។ កងទ័ពថៃ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទាហានដែលឆ្លងមេរោគថ្មីនេះ គឺនៅក្នុងចំណោមមន្ត្រីថៃ១៥១នាក់ ដែលធ្វើដំណើរវិលត្រឡប់មកពីធ្វើសមយុទ្ធយោធា Lightning Forge 2020 ជាមួយទាហានសហរដ្ឋអាមេរិក នៅរដ្ឋហាវ៉ៃ...
ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍ នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់ នូវភាពនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ហាញ ឱ្យឃើញថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន...