Andre Onana បានផ្ទេរមកកាន់ Manchester United កាលពីខែកក្កដា ឆ្នាំមុន ខណៈដែល Devid De Gea ទើបតែរកក្លឹបបានលេងនៅរដូវកាលថ្មីនេះពោលគឺគេបានចូលរួមជាមួយ Fiorentina លីគកំពូលរបស់អ៊ីតាលី។ គិតមកដល់ពេលនេះសម្រាប់រដូវ២០២៤-២០២៥ Onana គេបានបង្ហាញខ្លួនសរុបចំនួន ២២លើក ខណៈដែល De Gea បានបង្ហាញខ្លួន១៤លើកក្នុងនោះបើធ្វើការប្រៀបធៀបគ្នាហាក់ខុសគ្នាតិចតួចប៉ុន្តែបើមើលទៅលើ...
បាំងពេលមិនដល់ ៣សប្ដាហ៍ទៀតទេ នឹងដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២៥ ដែលជាខួបគម្រប់ ២៦ឆ្នាំ នៃដំណើរដ៏វែងឆ្ងាយ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយលោកនៅតែអាចរក្សាបាន រក្សាប្រជាប្រិយភាពមិន ចេះប្រែប្រួលសម្រាប់ហ្វេនៗ។ ថ្មីៗនេះលោកឧកញ៉ា បានបង្ហាញអារម្មណ៍ពិតជាមួយរូបថត ដ៏ស្រស់ស្រាយជាមួយធម្មជាតិ អង្គុយក្បែរមាត់ទឹក ដោយលោកពោលថា៖ “នឹក អនុស្សាវរីយ៍ នៃការចូលវិថីសិល្បៈ តាំងពីដំបូង...
បុរសស្រលាញ់ភេទដូចគ្នា ៣នាក់ បានអះអាងថា ពួកគេទទួលបានភាពស្របច្បាប់ ក្នុងនាមជាគ្រួសារមួយមានបុរស ៣នាក់ ក្នុងប្រទេសកូឡុំប៊ី ដែលជាប្រទេសទើបស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នាកាលឆ្នាំ២០១៦ ។ លោក Victor Hugo Prada ជាតារាសម្ដែង លោក Jonh Alejandro ជាគ្រូកីឡា និងលោក Manuel Jose Bermudez...
ឥណ្ឌូណេស៊ី ៖ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានប្រកួតស្មើក្រុមបាល់ទាត់ជម្រើសឥណ្ឌូណេស៊ី លទ្ធផល ៣-៣ ក្នុងវគ្គចែកពូលការប្រកួត ASEAN Cup កាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្កើតកំណត់ត្រាថ្មី ជាច្រើននៃការប្រកួត រួមទាំងកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទី បានលឿនបំផុតចំនួន ៤ គ្រាប់ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ នៅនាទីទី៩...
កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Samsung LG និង SK កំពុងកាត់បន្ថយសកម្មភាព ផ្សព្វផ្សាយពីខាងក្រៅរបស់ពួកគេ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចូលទៅក្នុងស្ថានភាព នៃវិបត្តិជាតិ បន្ទាប់ពីការប៉ុនប៉ងរយៈពេលខ្លីរបស់ប្រធានាធិបតី Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹកលើប្រទេស កាលពីសប្តាហ៍មុន នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។...
ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំវាយតម្លៃ លើលក្ខណៈបច្ចេកទេសកីឡាករ និងគ្រូបង្វឹក ដែលបានទទួលមេដាយ ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ការប្រកួតអាស៊ី និងការប្រកួតពិភពលោករបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ក្នុងបរិវេណពហុកីឡដ្ឋាន...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសវៀតណាម និងឡាវបានដាក់ជនជាតិចិន ២នាក់ និងវៀតណាម ៤នាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត សម្រាប់ការជាប់ពាក់ព័ន្ធសក្តានុពលរបស់ពួកគេជាមួយក្រុមជួញដូរមនុស្ស ដែលបង្ខំស្ត្រីឲ្យធ្វើពេស្យាកម្ម។ ក្រសួងសន្តិសុខសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប៉ូលីសកំពុងស៊ើប អង្កេតនាង Phan Thi Nguyet Mai អាយុ ៣៣ ឆ្នាំ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារ ដោយមីស៊ីល ជាមួយនឹងអាវុធកម្រិតខ្ពស់ របស់លោកខាងលិច ទៅលើអាកាសយានដ្ឋានយោធា Taganrog នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី ។ ក្រសួងខាងលើបានកត់សម្គាល់ថា គ្រាប់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិក ចំនួន៦គ្រាប់ ត្រូវបានប្រើប្រាស់ ដោយក្រសួងបានឲ្យដឹងទៀតថា ២គ្រាប់...
ភ្នំពេញ៖ ដំណេីរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរដោយលោកស្រីមានតួនាទីណែនាំនូវផលិតផលរបស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។ លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។ ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បានរកការងារធ្វើជាអ្នករត់តុនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ដោយគាត់ខ្វាយខ្វល់ថាការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះត្រឹមត្រូវសម្រាប់គាត់ឬអត់។ ប៉ុន្តែជាមួយនឹងភាពក្លាហាន លោកស្រីបានប្រាប់ខ្លួនឯង និងក្រុមគ្រួសារថា៖ «ប្រសិនបើខ្ញុំមិនសាកទេ ខ្ញុំនឹងមិនដឹងឡើយ»។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រីបានចែករំលែកថា៖ «ពេលខ្ញុំចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ១៩៩៨ការងារនេះទាមទារឲ្យចំណាយពេលវេលាច្រើនម៉ោង...
ភ្នំពេញ ៖ ក្រោមការសហការ រវាងស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ខេមរសហព័ន្ធយូដូ យ៉ាងស្និតស្នាល នោះនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ស្ថានទូតជប៉ុន បាននាំយកកីឡាការិនីយូដូ ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងបារីស ប្រទេស បារាំង Christa Deguchi បានមកចែករម្លែកចំណេះដឹង និងបច្ចេកទេសផ្នែកកីឡាយូដូ...