ឥណ្ឌា៖ប្រាសាទហិណ្ឌូបុរាណមួយ ដែលត្រូវបានលិចលង់ដោយទឹកជំនន់ដ៏មហន្តរាយកាលពី ២០០ ឆ្នាំមុនបានលេចចេញរូបរាងជាលើកដំបូងហើយ បន្ទាប់ពីកម្រិតទឹកទន្លេ Mahanadi បានស្រក់ចុះទាបដោយការនឹកស្មាន់មិនដល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រាសាទហិណ្ឌូដែលមានអាយុកាល ៥០០ ឆ្នាំកសាងឡើងជារូបតំណាងរបស់អាទិទេពព្រះវិស្ណុធ្លាប់បានឈរនៅលើច្រាំងទន្លេ Mahanadi ក្នុងខេត្ត Odisha ភាគខាងកើតប្រទេសឥណ្ឌាហើយបានផ្តល់កន្លែងសក្ការៈបូជាសម្រាប់ភូមិចំនួន៧នៅក្បែរនោះ។ ប៉ុន្តែបន្ទាប់ពីទឹកជំនន់ខ្លាំងនៅទស្សវត្សឆ្នាំ ១៨០០ ទឹកទន្លេបានផ្លាស់ប្តូរទិសដៅដែលបង្ខំឲ្យអ្នកភូមិបោះបង់ចោលប្រាសាទ និងផ្ទះសម្បែងរបស់ពួកគេ នៅពេលដែលពួកគេបានបាត់ខ្លួននៅក្រោមទឹកហូរហៀរ។ ទីតាំងរបស់វាត្រូវបានបាត់បង់អស់...
ជប៉ុន៖អ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុន បានចងក្រងជាឯកសារទាក់ទងគួរឲ្យមានភ្ញាក់ផ្អើលរវាង ហ្វីស៊ីលត្រីអាយុកាលរាប់ពាន់លានឆ្នាំមុនទៅនឹងគ្រឿងម៉ាស៊ីនបច្ចេកវិទ្យាទំនើបរាប់បញ្ចូលទាំងទួរប៊ីនខ្យល់ អាគុយដែលអាច សាកបាន និងអំពូល LED ត្រូវបានប្រើនៅក្នុងទូរទស្សន៍ អេក្រង់រាបស្មើ និងអេក្រង់ឌីជីថលផ្សេងទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមកពីសាកលវិទ្យាល័យតូក្យូដឹកនាំដោយលោក Junichiro Ohta បានចាប់ផ្តើមសិក្សាក្រុមរ៉ែមួយក្រុមដែលត្រូវបានគេស្គាល់ថា REY ឬរ៉ែកម្រ និងយូតាធ្យូមជាធាតុលោហធាតុជាក់លាក់មួយមានប្រវត្តិប្រើប្រាស់ អេឡិចត្រូនិចយូរមកហើយ។ ទីតាំង REY ត្រូវបានគេរកឃើញជាទូទៅនៅតាមតំបន់ឆ្នេរនៃប្រទេសចិន...
ភ្នំពេញ៖ មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំង វាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុ ទៅកោះរ៉ុង នៅថ្ងៃ២៩ មិថុនា២០២០ ត្រូវបានជួសង្គ្រោះ រួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿន របស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C Speed...
ភ្នំពេញ ៖ គណៈកម្មាធិកាជាតិ រៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023លើកទី៣២ “CAMSOC” បានសម្រេចដាក់១៣ប្រភេទ កីឡា ត្រៀមបម្រុងបញ្ជូន សម្រាប់ការប្រកួត SEA GAMES 2023ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតក្នុងនោះក៏មានប្រភេទ កីឡាលើកទម្ងន់មួយផងដែរ ។ យោងតាមតារាង កំណត់សហព័ន្ធ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា កងកម្លាំងការពារជាតិរបស់អ៊ីស្រាអ៊ែល (IDF)បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃសុក្រ យន្តហោះចម្បំាង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើ គោលដៅរបស់ក្រុមហាម៉ាស់ នៅភាគខាងត្បូងតំបន់ហ្គាហ្សា ស្ទ្រីប ដែលជាការឆ្លើយតបទៅនឹង ការបាញ់គ្រាប់រ៉ុក្កែតមួយ ។ យោងតាមសេចក្តីថ្លែងការណ៍បានដាក់ថា ប៉ុន្មានម៉ោងក្រោយពីមានគ្រាប់រ៉ុក្កែត២គ្រាប់ បានត្រូវគេបាញ់ផ្លោង ចូលមកក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល...
ទីបំផុតការដោះដរូគ្នារវាងកីឡាករ Arthur Melo និង Miralem Pjanic គឺជិតមកដល់ហើយ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថាខ្សែបម្រើ Arthur របស់ក្រុម Barcelona បានមកដល់ទីក្រុង Turin កាលពីយប់ថ្ងៃសៅរ៍សម្រាប់ការធ្វើតេស្តសុខភាពដែលរៀបចំដោយ Juventus ។ Arthur បានចូលរួមជាមួយ Barcelona ពី Gremio កាលពីរដូវក្តៅឆ្នាំ២០១៨...
វូហាន៖ ការស្រាវជ្រាវថ្មីមួយដែល ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន Cell Metabolism បាននិយាយថា “ប្រើថ្នាំបញ្ចុះកម្រិត កូលេស្ដេរ៉ូល ឬសារធាតុខ្លាញ់ អាចជួយកាត់បន្ថយអត្រាមរណភាពរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ” ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសិក្សាអំពីសត្វបានបង្ហាញថាថ្នាំបញ្ចុះកម្រិតកូលេស្ដេរ៉ូល Statin អាចជួយបង្កើនការឆ្លើយតបរបស់កោសិកាភាពស៊ាំ...
អាមេរិក៖ ការសិក្សាបង្ហាញថា ភាពឯកោធ្វើការផ្លាស់ប្តូររបៀប ដែលខួរក្បាលរបស់លោកអ្នក បង្ហាញឲ្យដឹងទំនាក់ទំនង ធ្វើឲ្យអ្នកមានអារម្មណ៍ថា កំពុងផ្តាច់ទំនាក់ទំនង ពីមនុស្សដទៃទៀតហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវអាមេរិក បានអះអាងថា មនុស្សដែលមានភាពរួសរាយ បង្ហាញចំណុច នៃសកម្មភាពខួរក្បាលស្រដៀងគ្នា នៅពេលពួកគេគិតអំពីខ្លួនឯង និងមិត្តភក្តិ។ ការប្រៀបធៀបសកម្មភាពខួរក្បាល នៅក្នុងមនុស្សឯកា ត្រូវបានគេសង្ស័យមានកាន់តែច្រើន ដែលនាំឲ្យមានលំនាំសកម្មភាព គួរឲ្យចាប់អារម្មណ៍កាន់តែច្រើន...
អង់គ្លេស ៖ ការសិក្សាមួយ បានរកឃើញថា មនុស្សពេញ វ័យអង់គ្លេស ជាមធ្យមត្រូវចំណាយថវិកា ដែលមានតម្លៃប្រហែល ៥៩៨ ផោន នៃឧបករណ៍ មិនប្រើគ្រាន់តែប្រមូលធូលីដី ពីផ្ទះ របស់ពួកគេដែលស្មើនឹង១៦,៥ ពាន់លានផោន នៃបច្ចេកវិទ្យា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ បើយោងតាមតួលេខ ពីអ្នកលក់រាយតាមអ៊ិនធឺរណែត អង់គ្លេសថា...
បរទេស ៖ នៅថ្ងៃនេះអង្គការ យូនីសេហ្វ បានធ្វើការព្រមានថា កុមាររាប់លាននាក់ នឹងអាចធ្លាក់ចូលទៅ ក្នុងបញ្ហាខ្វះខាតម្ហូបអាហារ ឬអត់ឃ្លាន ដោយសារបញ្ហាកូវីដ១៩ នៅតែបន្តវាយប្រហារ នៅក្នុងប្រទេសយេមែន ដែលជាប្រទេសនៅតែបន្ត ហែកហួរដោយសារ តែសង្គ្រាមនៅឡើយនោះ ។ តាមរបាយការណ៍ ដែលធ្វើឡើង ដោយអង្គការមួយនេះ ក៏បានបង្ហាញទៀតដែរថា ចំនួនកុមារខ្វះអាហារូបត្ថម្ភ នៅយេមែនឹងអាចកើនឡើង...