បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរអូស្ត្រាលី Qantas បានធ្វើការលាគ្នា ជាលើកចុងក្រោយ ជាមួយនឹងយន្តហោះប្រភេទ Boeing 747 របស់ខ្លួនជាលើកចុងក្រោយ ហើយតាមរយៈការហោះហើរ ដ៏អស្ចារ្យមួយ។ ប្រភពដដែលបាន សរសេរទៀតថា ពីឡុតបានធ្វើការហោះហើរ ឲ្យចេញជារូបកង់គូរូដ៏ធំមួយ តាមរយៈផ្លូវធ្វើដំណើរ ដែលខ្លួនបានហោះ នៅលើអាកាសដោយមានការប្រមូលផ្តុំ...
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha នឹងរៀបចំ កិច្ចប្រជុំយុទ្ធសាស្ត្រការទូតមួយ នៅសប្តាហ៍ក្រោយនេះ ខណៈដែលប្រទេសកូរ៉េខាងត្បូង ស្វែងរកយុទ្ធសាស្រ្តរួម ដើម្បីរក្សាភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន។ កិច្ចប្រជុំសម្របសម្រួល យុទ្ធសាស្ត្រលើកទី ៣ ស្តីពីកិច្ចការបរទេស ត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារនេះ ចំពេលមានការទាស់ទែងគ្នា រវាងមហាអំណាចទាំងពីរ លើសហរដ្ឋអាមេរិក។...
យោងតាម The Sport ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថាក្លឹបអេស្បាញ Barcelona គឺកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹង Man City ដើម្បីធ្វើការដោះដូរដោយផ្ទាល់រវាងកីឡាករ Nelson Semedo និងកីឡាករ Joao Cancelo ។ ប្រភពដដែលបានអះអាងទៀតថា Barcelona ដែលបច្ចុប្បន្នកំពុងមានភាពខ្វះខាតខ្លាំង បញ្ហាហិរញ្ញវត្ថុនោះគឺមានតែវិធីសាស្ត្រមួយគត់ ដើម្បីនាំយកកីឡាករគោលដៅចំណូលថ្មីមករួមក្លឹបបានគឺការដោះដូរ កីឡាកររបស់ក្លឹបដែលខ្លួនមិនចាំបាច់ចេញនៅរដូវក្តៅនេះ។...
បេសកកម្មទៅកាន់ឋានព្រះច័ន្ទដែល ត្រូវបានប្រជាជនអាមេរិកទទួលស្គាល់ថា ជាបេសកកម្មដែលបានចំណាយថវិកាជាតិអស់ច្រើនបំផុតមួយ នៅក្នុងប្រវតិ្តសាស្ត្ររបស់ប្រទេស។ នៅកំឡុងពេលដែលដំណើរការបំផុត នៅក្នុងបេសកកម្មអាប៉ូឡូទៅកាន់ឋានព្រះច័ន្ទនោះមានបុគ្គលិក របស់អង្គការណាសាប្រមាណជា៣៤០០០នាក់ និងបុគ្គលិកខាងក្រៅ ផ្សេងទៀតប្រមាណជា៣៧៥០០០នាក់ ដែលបានចូលរួមចំណែកក្នុងការបំពេញការងារនៅក្នុង គម្រោងការនេះ។ ដំណាក់កាលតំបូងការប៉ាន់ស្មាន ទៅលើប្រាក់ចំណាយមានលទ្ធផលផ្សេងៗគ្នាប៉ុន្តែអ្វីដែលបានលេចឡើងនៅក្នុងកិច្ចប្រជុំសភាឆ្នាំ២០០៨ដែលបានធ្វើការកែប្រែតម្លៃសរុបដែលបានចំណាយទៅលើបេសកកម្មមួយនេះកើនឡើងទៅដល់៩៨ពាន់លានដុល្លារដែលវាត្រូវបានគេគណនាថាអាចស្មើរនឹងការឧបត្ថម្ភទៅលើប្រជាជនអាមេរិកទាំងមូលដែលរស់ក្នុងប្រទេសនៅក្នុងឆ្នាំ១៩៦៩ទាំងប្រុសទាំងស្រីក្មេងចាស់ទាំងអស់ក្នុងម្នាក់៥០០ដុល្លារអាមេរិក៕ ប្រែសម្រួល:ស៊ុនលី
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រកាសដាកបញ្ជាកាលពីថ្ងៃពុធថា តម្រូវឲ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅពេលចេញពីក្រៅផ្ទះរបស់ពួកគេ ។ លោកស្រី Bowser បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយថា “ជាមូលដ្ឋាន អ្វីដែលយើងចង់និយាយនោះគឺថា បើសិនជាអ្នកទាំងអស់គ្នាចាកចេញពីផ្ទះ អ្នកទំាងអស់គ្នា គប្បីតែពាក់ម៉ាស់” ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីបានឈាន ទៅដល់ការយល់ព្រមគ្នាដើម្បីចាប់ ផ្តើមធ្វើការងារទៅលើប្រព័ន្ធដឹកជញ្ជូនលឿនឬហៅថា RTS (Rapid Transit System)ដែលនឹងមានវត្តមានឡើងនៅព្រំដែនរវាងគ្នា។ យោងតាមការបញ្ជាក់បន្ថែម ពីសំណាក់លោករដ្ឋមន្ត្រីដឹកជញ្ជូន របស់ប្រទេសម៉ាឡេស៊ីលោក Wee Ka Siong បានឲ្យយើងដឹងទៀតថាបញ្ហាទាំងឡាយ ដែលធ្លាប់លើកឡើងត្រូវបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំ ជាច្រើនកាលពីពេលចុងក្រោយ នេះហើយជឿជាក់ថាការដ្ឋានសាងសងនឹងចាប់ផ្តើមឡើង នៅខែមករាឆ្នាំក្រោយ និងបញ្ចប់ទៅនៅក្នុងឆ្នាំ២០២៦។ គួរបញ្ជាក់ដែរថា...
សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាលបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថាផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកូរ៉េខាងត្បូង GDP បានធ្លាក់ចុះ ៣,៣ ភាគរយនៅក្នុងត្រីមាសទី ២ ដោយសារការរីករាលដាលនៃ COVID-១៩ ។ ផលិតផលក្នុងស្រុកសរុប ដែលត្រូវបានកែតម្រូវសម្រាប់អតិផរណាបានធ្លាក់ចុះ ៣,៣ ភាគរយនៅក្នុងត្រីមាស ខែមេសាដល់ខែមិថុនា ពីរយៈពេល ៣ ខែមុនបន្ទាប់ពីធ្លាក់ចុះ ១,៣ ភាគរយនៅក្នុងត្រីមាសខែមករា...
កាណាដា៖ ការសិក្សាអាកាសធាតុបានព្រមានថា ចំនួនខ្លាឃ្មុំតំបន់ ប៉ូលភាគច្រើនប្រឈមនឹងការស្លាប់ នៅត្រឹមឆ្នាំ ២១០០ ព្រោះតែជម្រកធម្មជាតិ នៃទឹកកកសមុទ្រត្រូវបានថយចុះ ដោយសារការឡើងកម្តៅពិភពលោក ខណៈការរលាយទឹកកកបង្ខំឲ្យពួកគេចាកចេញតំបន់ឆ្ងាយ ពីកន្លែងបរបាញ់ធម្មជាតិ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បំណែកនៃការស្រាវជ្រាវដែល មានការខូចខាតមួយបានអះអាងថា សត្វមំសាសីនឹងត្រូវបានបង្ខំឲ្យធ្វើចំណាកស្រុក ទៅដីរឹងដែលការបរបាញ់មិនអាច ទៅរួចសម្រាប់ពួកគេ។ ជាលទ្ធផលសត្វខ្លាឃ្មុំ នឹងត្រូវបង្ខំឲ្យរស់រានមាន ជីវិតនៅលើទុនបម្រុងខ្លាញ់របស់ពួកគេ គឺជាជម្រើសមិនមាន និរន្តរភាពសម្រាប់សត្វធំបំផុតនៅ...
ភ្នំពេញ៖ក្រសួងមហាផ្ទៃបានបញ្ជូនកីឡាករមានសក្តានុពល ចំនួន៤រូបព្រឹត្តិការណ៍នៃការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ នឹងចាប់ផ្តើម ការប្រកួតជាផ្លូវ ការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០រៀបចំដោយក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។ លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃបានប្រាប់ឲ្យដឹងថា ក្លិបកីឡាការាតេក្រសួងមហាផ្ទៃបញ្ជូនកីឡាករមានសក្តានុពល ចំនួន៤រូបទៅតាមប្រភេទទម្ងន់ ដោយសារតែគណៈកម្មការដាក់ប្រភេទ កីឡាការាតេមាន៤ប្រភេទទម្ងន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម ៦០គីឡូក្រាម...
អង់គ្លេស ៖ រលកយក្សស៊ូណាមិ ដែលបានបំផ្លាញ ចក្រភពអង់គ្លេស ពីបុរាណ កាលពីជាង៨០០០ឆ្នាំមុន ឥឡូវនេះអ្នកវិទ្យាសាស្ត្រ រកឃើញភស្តុតាងថ្មី បង្ហាញពីរលកជំនោរដ៏ធំ ក្នុងឆ្នាំ៦២០០ មុនគ.សបានបោកបក់ ទៅតំបន់ Doggerland ដោយភ្ជាប់ ចក្រភពអង់គ្លេស ទៅកាន់ដីគោកអឺរ៉ុប និងឆ្នេរសមុទ្រលិចទឹក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ព្រឹត្តិការណ៍រលកយក្សស៊ូណាមិយក្ស...