សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបើកការប្រជុំទ្រង់ទ្រាយធំមួយរបស់គណៈកម្មាធិការយោធាមជ្ឈិម នៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ដោយពិភាក្សាពីវិធានការ “ការរាំងស្ទាក់” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ។ KCNA បាននិយាយថា គណៈកម្មការយោធារបស់កូរ៉េខាងជើងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រនិងការត្រៀមខ្លួនសម្រាប់ការកេណ្ឌកងទ័ពដោយមើលឃើញពីស្ថានភាពស្មុគស្មាញនៅឧបទ្វីបកូរ៉េ។...
នៅសប្តាហ៍កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard បានធ្វើការសារភាពថាឆ្នាំដំបូង ជាមួយនឹងក្លឹបថ្មី Real Madrid ពិតជារដូវកាល ដ៏អាក្រក់មិនធ្លាប់មានឡើយក្នុងប្រវត្តិលេងបាល់អាជីពរបស់ខ្លួន។ គួររំលឹកដែរថាអតីតកីឡាករឆ្នើមរបស់ក្លឹប តោខៀវរូបនេះបានធ្វើឲ្យ Real Madrid ចំណាយលុយ អស់ជាច្រើនគឺទំហំរហូតទៅដល់១០០លានអ៊ឺរ៉ូតាំងតែពី ខែកក្កដាមកម្ល៉េះប៉ុន្តែលទ្ធផលដែលទទួលបានជាមួយនឹង ការរំពឹងទុកនៅរដូវកាល២០១៩_២០២០គឺមានភាពខុសគ្នាខ្លាំងមែនទែន។ របួសសរសៃដែលបានពន្យាពេល ការបង្ហាញខ្លួនដំបូងជូនក្លឹបនិងបន្តបន្ទាប់ដោយរបួសជើងផងក្បាលជង្គង់ផងបានធ្វើឲ្យ Hazard អាចបង្ហាញខ្លួនសរុបបានតែ២១ប្រកួត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖មេដឹកនាំរបស់ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានគម្រាមប្រើទណ្ឌកម្មជាលើកដំបូង លើប្រទេសនានា ដែលនៅតែបំពានបម្រាមអាវុធរបស់អង្គការសហប្រជាជាតិ លើប្រទេសលីប៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ចេញដោយការិយាល័យប្រធានាធិបតីបារំាង ក្រោយជំនួបនៅក្នុងទីក្រុងព្រួចសែល ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក...
កីឡាករខ្សែបម្រើប្រយុទ្ធ James Rodrigues ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការចាកចេញពីទឹកដី នៃក្លឹប Real Madrid បន្ទាប់ពីកិច្ចពិភាក្សាគ្នាចុងក្រោយ ជាមួយនឹងគ្រូបង្វឹកលោក Zindine Zidane រួចមក។ ក្លឹបជាច្រើននៅអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង សម្រាប់កីឡាករ ខ្សែបម្រើសញ្ជាតិកូឡំប៊ីរូបនេះផងដែរ ប៉ុន្តែសារព័ត៌មាន ដែលចេញផ្សាយ នៅក្នុងប្រទេសបារាំង បានបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ លោក David Malpass នាយកធនាគារពិភពលោក បានជំរុញឱ្យក្រុមប្រទេស G20 ពន្យាពេលវេលានៃគំនិតផ្តួចផ្តើមសេវាកម្មផ្អាកបំណុល (DSSI) រហូតដល់ចុងឆ្នាំ២០២១ ដោយហៅថា ជាកត្តាសំខាន់មួយក្នុងការពង្រឹងការស្តារសេដ្ឋកិច្ចសកល ។ លោក Malpass បានធ្វើការកត់សម្គាល់នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G20...
បរទេស៖ ទីក្រុងបុមបៃ បានក្លាយជាទីក្រុងទី ២ របស់ប្រទេសឥណ្ឌាបន្ទាប់ពីទីក្រុងញូវដែលី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ចំនួន ១០០,០០០នាក់ ហើយមានករណីឆ្លងថ្មីចំនួន ១.១៩៩ ករណីកាលពីថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ១០០.១៧៨ នាក់ មកដល់ពេលនេះមានអ្នកជំងឺចំនួន...
ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យល្បីឈ្មោះ នៅពីក្រោយគម្រោង ខុនដូទំនើប ដែលឈ្នះពានរង្វាន់ជាច្រើន គឺគម្រោង Urban Village បានប្រកាសការត្រៀម បើកលក់ អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយ ដែលបានធ្វើឡើង កាលពីថ្ងៃ...
សហព័ន្ធកីឡាបាល់ទាត់អាស៊ីដែលហៅកាត់ថាAFCបានប្រកាសនៅថ្ងៃសុក្រម្សិលមិញថាប្រទេសកាតាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នឹងក្លាយទៅជាអ្នករៀបចំការប្រកួត AFC Champions League ផងដែរចាប់ផ្តើមពីថ្ងៃទី ១៤ ខែកញ្ញា។ យោងតាម AFC បាន ឲ្យដឹង ថាប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ជម្រុះតាមពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី ១៤ ខែកញ្ញាដល់ថ្ងៃទី ៣...
ហាណូយ៖ ចំនួនប្រជាជនវៀតណាមអាចនឹងកើនដល់ ១០៧,២៥ លាននាក់ក្នុងឆ្នាំ ២០៤៤ គឺលឿនជាងការព្យាករណ៍របស់អង្គការសហប្រជាជាតិកាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាមការសិក្សាថ្មីៗនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការសិក្សាដែលត្រូវបានចេញផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet កាលពីថ្ងៃអង្គារព្យាករណ៍ពីស្ថានភាពប្រជាជនចាប់ពីឆ្នាំ ២០១៨ ដល់ ២១០០ សម្រាប់ប្រទេសនិងដែនដីចំនួន...
បរទេស៖ របាយការណ៍ថ្មីមួយរបស់សេវាកម្មស្រាវជ្រាវសភាអាមេរិក (CRS) បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះមីស៊ីលដែលត្រូវបានបង្កើតថ្មីដោយកូរ៉េខាងជើង ដែល CRS និយាយថាត្រូវបានរចនាឡើងដើម្បីគេច ពីបណ្តាញការពារដែនអាកាស និងធ្វើការវាយប្រហារដោយយុទ្ធសាស្ត្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍ស្តីពីប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលចេញផ្សាយដោយ CRS កាលពីថ្ងៃអង្គារ បានដាក់ឲ្យប្រើប្រាស់នូវការសាកល្បងមីស៊ីលបាលីស្ទិករបស់ប្រទេស សង្គមនិយមនាពេលថ្មីៗនេះ “...