សាន់ ហ្សូស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិក Amanda បានបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ែលសាល់វ៉ាឌ័រ (El Salvador) បណ្តាលឲ្យស្លាប់ពលរដ្ឋអស់១១នាក់នៅមុនពេលព្យុះនេះបាន ថយអនុភាពជាព្យុះត្រូពិកធម្មតាវិញ ។ ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា ការហូរច្រោះល្បាប់ភក់ គ្រោះទឹកជំនន់ និងការកើនឡើងទឹក ទន្លេ បានបណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់...
បរទេស៖ ប្រេងដឹកចេញពីប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចូលដល់ស្ថានីយប្រេង របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ក្រោយប៉ុន្មានម៉ោង មុនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសការឡើងថ្លៃប្រេង។ យោងតាមសេក្តីរាយការណ៍មួយ ដែលចេញផ្សាយកាសែត Yahoo News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកបើកបររថយន្ត...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ ត្រូវបានគេដកស្រង់សម្តី កាលពីថ្ងៃសៅរ៍ថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី គ្រោងតេស្តសាកល្បង ក្នុងរយៈពេលពីរសប្តាហ៍លើវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូរ៉ូណា ហើយដំណឹងនេះ បានកើតមានឡើង ស្របពេលដែលអាជ្ញាធររុស្ស៊ី អនុម័តថ្នាំកូវីដ១៩ដំបូង របស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តី លោករដ្ឋមន្ត្រីសុខភិបាល Mikhail Murashko យ៉ាងដូច្នេះថា “ការតេស្តសាកល្បង...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានជំរុញសហភាពអឺរ៉ុបនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ឲ្យពិចារណាឡើងវិញនូវការសម្រេចចិត្ត កាត់ផ្តាច់ចំណងមិត្តភាពជាមួយអង្គភាពសុខភាពពិភពលោក ជុំវិញការគ្រប់គ្រងលើការផ្ទុះរាតត្បាតឆ្លងវីរុសកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ជាប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen និងលោក Josep Borrell មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបបាននិយាយថា “នៅក្នុងចំពោះមុខនៃការគម្រាមកំហែងលើពិភពលោកនេះ បច្ចុប្បន្ននេះ គឺជាពេលសម្រាប់សហប្រតិបត្តិការកាន់តែប្រសើរឡើង...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា នាវាផ្ទុកយន្តហោះ ផលិតក្នុងស្រុកទាំងស្រុង របស់ទ័ពជើងទឹកចិន កំពុងតែធ្វើការសាកល្បង នៅសមុទ្រ ដើម្បីតេស្តអាវុធ និងសម្ភារៈផ្សេងៗ និងធ្វើឲ្យកាន់តែប្រសើរឡើង នូវការហ្វឹកហាត់ បុគ្គលិកលើនាវា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨.៩៥២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនដល់ ៣៩៦.៥៧៥នាក់ ។...
បរទេស៖ នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ១៩៤៨ Project RAND ដែលជាអង្គការមួយ បានបង្កើតឡើងភ្លាមៗ បន្ទាប់ពីសង្គ្រាមលោក លើកទី ២ ដើម្បីភ្ជាប់ផែនការយោធា ជាមួយនឹងការសម្រេចចិត្តស្រាវជ្រាវ និងអភិវឌ្ឍន៍ បានផ្តាច់ចេញ ពីក្រុមហ៊ុន Douglas Aircraft ក្នុងទីក្រុង Santa Monica...
បរទេស៖ ហ្វូងបាតុករ កាលពីល្ងាចថ្ងៃសុក្រ ម៉ោងនៅសហរដ្ឋអាមេរិក បានបន្តវាយលុកលុយ ទៅដល់ខាងមុខ មជ្ឈមណ្ឌលមួយកន្លែង របស់ទូរទស្សន៍CNN នៅក្នុងរដ្ឋអាត្លង់តា និងព្រមទាំងមាន ការប្រើប្រាស់ អំពើហិង្សាផង ជាមួយនឹង ក្រុមប៉ូលីសផងដែរ។ គួរឲ្យដឹងដែរថា ការចាប់ផ្តើមប្រមូលផ្តុំគ្នាដំបូង នៅពេលថ្ងៃត្រង់ ដោយសន្តិភាព រវាងគ្នានឹងគ្នា ប៉ូលីសនិងហ្វូងបាតុករ គឺធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងហេតុការណ៍...
វ៉ាស៊ិនតោន៖ នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិក បានប្រកាសអំពីផែនការ លុបចោលទិដ្ឋាការនិស្សិត បញ្ចប់ការសិក្សា ជនជាតិចិន រាប់ពាន់នាក់ ដែលត្រូវបានរដ្ឋបាល របស់ប្រធានាធិបតី ដូណាល់ ត្រាំ ជឿជាក់ថា មានទំនាក់ទំនង ជាមួយយោធាចិន។ សកម្មភាពនេះ ត្រូវបានសារព័ត៌មាន របស់ញូវយ៉កថាម ជាអ្នកចេញផ្សាយដំបូងគេ ហើយជឿជាក់ថា នឹងប៉ះពាល់ដល់និស្សិតចិន ប្រមាណជា៣០០០ ទៅ៣៥០០នាក់។...
បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងបញ្ចប់ចំណងទាក់ទងរបស់ខ្លួន ជាមួយអង្គការសុខភាព ពិភពលោក ជុំវិញបញ្ហាគ្រប់គ្រង របស់អង្គការនេះ លើការផ្ទុះរាតត្បាតឆ្លងនៃវីរុសកូរ៉ូណា និងបានចោទ អង្គការនេះថា ជាអាយ៉ងរបស់ប្រទេសចិន។ ថ្លែងនៅសួនផ្កាកូឡាប សេតវិមាន លោក ត្រាំ បានមានប្រសាសន៍ថា...