សេអ៊ូល៖ ប្រភពបានឲ្យដឹងនៅ ថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាដើម្បីដោះស្រាយ ភាពខុសគ្នាអំពីវិធីរៀបចំសមយុទ្ធយោធា រួមគ្នានៅរដូវក្តៅបន្ទាប់ពីការធ្វើសមយុទ្ធនៅ រដូវផ្ការីកដ៏ធំត្រូវបានបញ្ឈប់ ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩។ សម្ព័ន្ធមិត្តជាធម្មតាធ្វើសមយុទ្ធធំ ៗ ពីរដងក្នុងមួយឆ្នាំ ដើម្បីធានានិងលើកកម្ពស់ជំហរត្រៀមខ្លួនរួមគ្នា ប៉ុន្តែពួកគេបានពន្យារពេលការ ធ្វើលំហាត់ប្រាណនៅរដូវផ្ការីក ដែលបានគ្រោងទុកដោយសារតែជំងឺកូវីដ-១៩ ហើយវាមិនទាន់ត្រូវបានគេធ្វើឡើងរហូតមកដល់ពេលនេះ ដោយសារវិបត្តិសុខភាពនៅតែបន្ត។ បេីយោងតាមប្រភពរដ្ឋាភិបាលការពិភាក្សាកំពុងតែដំណើរការអំពីការធ្វើសមយុទ្ធរួមបញ្ចូលគ្នាដ៏សំខាន់មួយនៅខែសីហា។ យោធាកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថាសមយុទ្ធនាពេល ខាងមុខនេះគួរតែផ្តោតលើការវាយតម្លៃអំពីសមត្ថភាពរបស់ក្រុង...
រដ្ឋាភិបាលនៃប្រទេសកូឡំប៊ី បាននិយាយ កាលពីថ្ងៃពុធថាកីឡាករបាល់ទាត់ អាជីពរបស់ប្រទេសកូឡុំប៊ីនឹងមានត្រូវអនុញ្ញាតិឲ្យបន្តការហ្វឹកហាត់វិញ បានហើយចាប់ពី សប្តាហ៍ទី ២ នៃខែមិថុនាក្រោយការផ្អាកដំណើរការ អស់រយៈពេលជិត ៣ ខែមកហើយដោយសារ កូវីដ១៩នោះ។ ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់ ត្រូវស្ថិតនៅក្រោមការណែនាំនិងគម្លាតសុវត្ថិភាពដ៏ខ្ជាប់ខ្ជួនបំផុតដោយកីឡាករអាចបានត្រឹមធ្វើការហ្វឹកហាត់ដាច់ដោយឡែកតែម្នាក់ឯងប៉ុណ្ណោះ។លោករដ្ឋមន្ត្រីកិច្ចការងារកីឡាErnesso Lucenaបាននិយាយថាចាប់ពីថ្ងៃទី៨ខែមិថុនាការហ្វឹកហាត់ដោយឡែកនឹងត្រូវអនុញ្ញាតិហើយកីឡាករទាំងអស់នឹងត្រូវបន្តស្ថិតក្រោមការឃ្លាំមើលនិងត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់មុននឹងឈានចូលដល់ការហ្វឹកហាត់ជាក្រុម។ ចំណែកឯទីតាំងដែលអនុញ្ញាតិ គឺមានចំនួន កំណត់អាស្រ័យទៅនឹងស្ថានភាពវាយប្រហារដោយកូវីដ១៩ ជាកស្តែងដែលយើងបានដឹងកន្លងមកហើយថាមនុស្សដល់ ទៅ២៣០០០នាក់បានឆ្លងនៅទូទាំងប្រទេសហើយ ៨០០ហើយដែលបានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី
ទីក្រុងឡុង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និយាយថា ស្ត្រីមានចំនួនជិតពាក់កណ្តាល នៃសមាជិក នៃគណៈកម្មការផ្សេងៗរបស់ខ្លួន ដែលជាចំនួនខ្ពស់បំផុត ស្ថិតនៅក្នុងការជំរុញ របស់អង្គការ សម្រាប់សមភាពយេនឌ័រ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ជាទូទាំងគណៈកម្មការរបស់ IOC មានចំនួន៣០ ចំណែក៤៧,៧ ភាគរយនៃមុខតំណែង ត្រូវបានកាន់កាប់ដោយស្ត្រី ដែលកើនឡើងពី ៤៥,៤ ភាគរយ នៅក្នុងឆ្នាំ...
អាមេរិក៖ សហរដ្ឋអាមេរិក បានចូលរួមក្នុងក្រុមអន្តរជាតិមួយ សម្រាប់កំណត់គោលការណ៍សីលធម៌ សម្រាប់ការប្រើប្រាស់ ប្រព័ន្ធបញ្ញាសិប្បនិម្មិត ក្នុងការស៊ើបការណ៍ ខណៈរដ្ឋបាលលោក Trump មុន បានច្រានចោលគំនិតនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Michael Kratsios ប្រធានផ្នែកបច្ចេកវិទ្យា នៃសេតវិមាន បានប្រាប់សារព័ត៌មាន Associated Press ថា...
តូក្យូ៖ គ្រាន់តែរយៈពេល២ខែ បន្ទាប់ពីការពន្យារពេលអូឡាំពិក ដែលមិនធ្លាប់មានពីមុនមក ប្រធានគណៈកម្មាធិការ រៀបចំការប្រកួតលោក Toshiro Muto ត្រូវបានគេសួរអំពីការរីកចម្រើន ឆ្ពោះទៅរកការរៀបចំ ព្រឹត្តិការណ៍អូឡាំពិក ដែលរៀបចំឡើងនៅឆ្នាំក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធើណេត លោក Muto បាននិយាយថា ប្រសិនបើអ្នកសួរតើយើង នៅជុំវិញជ្រុងទីមួយ នៃការប្រណាំងចម្ងាយ...
ជារឿងគួរឲ្យព្រួយបារម្ភបំផុនពេល ដែលលីគកំពូលអង់គ្លេស Premier League ដែលត្រៀម បើករដូវកាលឡើងវិញទហើយនោះបែរជា បានតេស្តរកឃើញថា ករណីវិជ្ជមានកូវីដ១៩កើនឡើងទៅដល់ ១២ករណី ទៅវិញ។ ការធ្វើតេស្តដែលបាន ប្រព្រឹត្តទៅចាប់តាំងពី ពេលដែលបានវិលត្រឡប់ចូលមកហ្វឹកហាត់ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលគិតមកដល់ពេលនេះជាជុំទី៣ហើយនិង មានអ្នកធ្វើតេស្តសរុបដល់ទ២៧៥២នាក់ដែលក្នុងនោះ មានកីឡាករសរុប១០០៨នាក់។ ការតេស្តជុំទី២រកឃើញមានត្រឹមតែ ៨ករណីដែលមានម្នាក់ជាកីឡាករអ្នកចាំទីរបស់ក្លឹប Bournemouth និងម្នាក់ទៀតជាកីឡាករខ្សែការពាររបស់ក្លឹប Watford។...
SEATTLE ៖ ក្រុមហ៊ុន បានប្រាប់ក្រុម សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុន Amazon.com Inc គ្រោងនឹងផ្តល់ការងារអចិន្រ្តៃយ៍ ដល់ប្រហែល៧០ភាគរយ នៃកម្លាំងពលកម្ម សហរដ្ឋអាមេរិក ដែលខ្លួនបានជួលជាបណ្តោះអាសន្ន ដើម្បីបំពេញតម្រូវការអតិថិជន ក្នុងកំឡុងពេលមានជំងឺរាតត្បាត ឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនលក់រាយ តាមប្រព័ន្ធអ៊ីនធើណេតធំជាងគេបំផុត នៅលើពិភពលោកនឹងចាប់ផ្តើម ប្រាប់បុគ្គលិកឃ្លាំងចំនួន ១២៥,០០០...
ការវិភាគ DNA ថ្មីបានបង្ហាញថា សហគមន៍កាណានពីបុរាណ ដែលត្រូវបានរៀបរាប់ នៅក្នុងព្រះគម្ពីរ គឺជាប្រជាជនខុសគ្នា ដោយបានផ្លាស់ទីលំនៅ ទៅភាគខាងត្បូងតំបន់លេវីន “Levant” ក្នុងរយៈពេលច្រើនសតវត្សរ៍មកហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ជនជាតិកាណាន រស់នៅក្នុងកុលសម្ព័ន្ធលេវីខាងត្បូង នាពេលបច្ចុប្បន្ន ពួកគេគឺជាអ៊ីស្រាអែល អាជ្ញាធរប៉ាឡេស្ទីន ហ្ស៊កដានី និងលីបង់ – រវាង...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូបបានណែនាំច្បាប់មួយដែលមាន គោលបំណងរារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួន ចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។ ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ ការពារសកម្មភាពដែលធ្វើឱ្យអន្តរាយដល់សន្តិសុខដោយគ្មាន ការយល់ព្រមពីសភា...
បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី២៨ខែឧសភានេះ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានលើកឡើងថាប្រទេសចិននិងប្រទេសអាមេរិកគួរតែចាប់ផ្តើម គោរពទៅលើផលប្រយោជន៍របស់ពួកគេរៀងៗ ខ្លួនហើយបន្ថែមថាការព្យាយាមធ្វើឲ្យធ្លាក់ចុះនៃសេដ្ឋកិច្ចនៃ ភាគីណាមួយគឺមិនមានផលល្អឡើយ សម្រាប់ពិភពលោក។ លោកLiដែលបានថ្លែងនៅក្នុងកិច្ចសន្និសិទកាសែត ប្រចាំថ្ងៃមួយរបស់ខ្លួនថា´ខ្ញុំជឿជាក់ថាប្រទេស ទាំងពីរគួរតែគោរពគ្នាទៅវិញទៅមកនិងអភិវឌ្ឍទំនាក់ទំនង ដោយឈរលើមូលដ្ឋានស្មើភាពគ្នាគោរពផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមកនិងខ្វល់ខ្វាយតែទៅលើ បញ្ហាអន្តរជាតិធំ ៗ និងចាប់យកកិច្ចសហប្រតិបត្តិការ ប្រសើរជាជាង។´ គួរបញ្ជាក់ដែរថាចិននិងអាមេរិកកំពុងតែ ប្រឈមមុខដាក់គ្នាខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះទៅលើបញ្ហាក្រុងហុងកុងខណៈដែលចិនកំពុងដាក់សេចក្តីសម្រេចចិត្ត លើច្បាប់ថ្មីមួយនៅទីក្រុងហុងកុងចំណែកឯអាមេរិកបានដក ឈ្មោះចេញពីទីក្រុងស្វយ័តចេញពីលក្ខខណ្ឌពិសេស...