បរទេស៖ រូបភាពរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ម៉ាសមុខជាលើកដំបូង ពេលកំពុងបំពេញទស្សនកិច្ច នៅរដ្ឋមីឈីហ្គែន ត្រូវបានគេផ្សព្វផ្សាយ។ នៅក្នុងវីដេអូមួយដែលត្រូវបាន ចុះផ្សាយដោយសារព័ត៌មាន Sky News ប្រធានាធិបតីអាមេរិក អាចត្រូវបានគេមើលឃើញថា ពាក់ម៉ាសមុខពណ៌ខៀវ របស់កងទ័ពជើងទឹក។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា...
អង់គ្លេស៖រូបវិទូនៅចក្រភពអង់គ្លេសបាន បង្កើតរូបធាតុទី៥ចេញពីបន្ទប់ទទួលភ្ញៀវរបស់ នាងក្នុងកំឡុងពេលពួកគេសម្រេចចិត្តចាក់សោរនៅក្នុងផ្ទះ ដើម្បីការពារមេរោគកូរ៉ូណាវីដោយប្រើបច្ចេកវិទ្យាកង់ទិច នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោកស្រីវេជ្ជបណ្ឌិត Amruta Gadge មកពីសាកលវិទ្យាល័យ Sussex បានបង្កើត Bose-Einstein Condensate (BEC) គឺជារូបធាតុមួយ ដែលមានអាតូមត្រជាក់ខ្លាំងរួមផ្សំគ្នាហើយមើលទៅដូចជា ពួកវាជាអង្គតែមួយ។ ទោះបីជាធ្វើការពីបន្ទប់ទទួលភ្ញៀវ របស់នាងចម្ងាយ២ម៉ាយពីបន្ទប់ពិសោធន៍ក៏ដោយ ក៏វេជ្ជបណ្ឌិត Gadge អាចប្រើប្រាស់កុំព្យូទ័ររបស់នាងដើម្បីគ្រប់គ្រងឡាស៊ែរ...
បរទេស៖ មេដឹកនាំកូរេខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតី លើកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្ដាលមួយ និងបានពិភាក្សាគ្នា អំពីគោលនយោបាយថ្មីរបស់ប្រទេស សម្រាប់ការទប់ទល់បន្ថែម ចំពោះសង្គ្រាមនុយក្លេអ៊ែនេះបើតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃអាទិត្យ។ យោងតាមកាសែត កូរ៉េខាងជើង KCNA បានឲ្យដឹងថា ក្រៅពីនោះ កិច្ចប្រជុំដ៏សំខាន់ របស់គណៈកម្មាធិការយោធាកណ្ដាលនោះ ក៏បានពិភាក្សា អំពីចំណាត់ការយោធាដ៏សំខាន់...
បរទេស៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ប្រធានាធិបតី ពូទីន បាននិយាយថា ការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្លាក់ចុះ និងមានភាពវិជ្ជមាន ដើម្បីអាចអនុញ្ញាត ឲ្យមានការបន្ធូរបន្ថយ ការរឹតត្បិតក្នុងពេលឆាប់ៗនេះ។ ក្នុងពេលនេះដែរ ក្រុមមន្រ្តីរដ្ឋាភិបាល កំពុងព្យាយាមធ្វើការការពារទិន្នន័យ របស់ប្រទេសនេះ ចំពោះតួលេខការស្លាប់ ដោយកន្លងមកតែងតែ មានការពាក្យរិះគន់ថា តួលេខដែលខ្លួនប្រកាស...
បរទេស៖ វេទិកាមួយត្រូវបានគេប្រាប់ថា អ្នករកស៊ីផ្លូវភេទនៅប្រទេសថៃរាប់ពាន់នាក់ ត្រូវបានគេបដិសេធក្នុងការទទួលបានប្រាក់សង្គ្រោះ នៅពេលដែលមានការឆ្លងវីរុសកូវីដ១៩ ទោះបីជាពួកគេបានចូលរួមក្នុងឧស្សាហកម្មទេសចរណ៍ដែលមានការរីកចម្រើនក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Suparnee Pongruengphant ប្រធានគម្រោងសម្រាប់សមភាពយេនឌ័រ និងការដាក់បញ្ចូលសង្គមនៅក្នុងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា ការស្ទង់មតិរបស់ទីភ្នាក់ងារបានបង្ហាញថា អ្នករកស៊ីផ្លូវភេទរហូតដល់ទៅ ២...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើភាគកណ្តាលប្រទេសឥណ្ឌា នៅវេលាម៉ោង២៣.និង០២នាទី ម៉ោងសកលកាលពីថ្ងៃសៅរ៍ ។ គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមបានឲ្យឃើញថា មានរង្វាស់១៤.៨១២ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៦៦.៦៨២៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានឧតុនិយមឥណ្ឌា...
បរទេស៖មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក Boeing Co. ទើបទទួលបានកំណែប្រែកុងត្រាមានទំហំជាទឹកប្រាក់២៧,៧លានដុល្លារ សម្រាប់ការគាំទ្រដល់យន្តហោះចារកម្ម P-8A Poseidon។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រា ដែលត្រូវបានប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍នោះ បានស្នើឲ្យធ្វើទំនើបកម្មចំពោះយន្តហោះ P-8A...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំយោធាមួយ ដើម្បីពិភាក្សាអំពីគោលនយោបាយថ្មី ជំរុញបង្កើនសមត្ថភាពនុយក្លេអ៊ែរបស់ប្រទេស ស្របពេលកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែបានជាប់គាំងជាមួយសហរដ្ឋអាមេរិ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ឲ្យដឹងថា កិច្ចប្រជុំយោធារៀបចំឡើងដោយលោក គីម ជុងអ៊ុន នោះ បានពិភាក្សាគ្នាអំពីវិធានការជំរុញពង្រឹងកងកម្លាំងប្រដាប់អាវុធ និងទប់ទល់ការគម្រាកកំហែងយោធាទាំងតូចទាំងធំ ពីកងកម្លាំងរបស់សត្រូវ។ គួរបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មាធិការយោធាកណ្ដាលដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងនេះ គឺជាការបង្ហាញខ្លួនជាសាធារណៈដំបូងរបស់លោក...
បរទេស៖ កាសែត The Times បានរាយការណ៍ នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានណែនាំដល់មន្ត្រីរាជការទាំងអស់ ឱ្យមានផែនការបញ្ចប់ ការពឹងពាក់របស់ចក្រភពអង់គ្លេស លើប្រទេសចិន សម្រាប់ការផ្គត់ផ្គង់ វេជ្ជសាស្រ្តសំខាន់ៗ និងការនាំចូល ជាយុទ្ធសាស្រ្តផ្សេងទៀត ចំពេលមានការផ្ទុះឡើង ជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន រ៉យទ័រ...
បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រទេសចិន បានធ្វើការប្រកាស អំពីកំណើនប្រមាណជា ៦,៦ ភាគរយ នៃថវិកា សម្រាប់វិស័យការពារជាតិ សម្រាប់ឆ្នាំនេះ ប៉ុន្តែទោះបីជាយ៉ាងណា វាគឺជាអត្រាកំណើនទាបបំផុត ប្រចាំឆ្នាំរបស់ខ្លួនជិត ៣ ទសវត្សរ៍មកហើយ។ នេះមានន័ថាកំណើន ថវិកា ការពារជាតិចិន នឹងឃើញ កើនឡើងពី ១៦៧ ពាន់ប៊ីលានដុល្លារ...